ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​​ជិត​ក្រុង​​ស្លា.ប់​71​នាក់

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​របស់​រុ​ស្ស៊ី​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ នៅ​ជិត​ក្រុង​មូ​ស្គូ​ក្រោយ​ហោះ​ចេញ​បន្តិច​ពី​ព្រ​លាន​យន្តហោះ DOMODEDOVO បណ្តាល​ឱ្យ​មនុស្ស​៧១​នាក់​ជា​អ្នកដំណើរ និង​ជា​សមាជិក​ក្រុម​យានិក​ជិះ​ក្នុង​យន្តហោះ​នោះ​ស្លាប់​ទាំងអស់ ។ អាជ្ញាធរ​រុ​ស្ស៊ី​គូសបញ្ជាក់​ថា…

ប្រទេស​រុ​ស្ស៊ី ៖ យន្តហោះ​ដឹក​អ្នកដំណើរ​១​គ្រឿង​របស់​រុ​ស្ស៊ី​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ នៅ​ជិត​ក្រុង​មូ​ស្គូ​ក្រោយ​ហោះ​ចេញ​បន្តិច​ពី​ព្រ​លាន​យន្តហោះ DOMODEDOVO បណ្តាល​ឱ្យ​មនុស្ស​៧១​នាក់​ជា​អ្នកដំណើរ និង​ជា​សមាជិក​ក្រុម​យានិក​ជិះ​ក្នុង​យន្តហោះ​នោះ​ស្លាប់​ទាំងអស់ ។

អាជ្ញាធរ​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ខ្លួន​សិក្សា​លើ​រាល់​លទ្ធភាព​នៃ​មូលហេតុ​ដោយ​រៀបរាប់​ពី
លក្ខខណ្ឌ​ឧតុនិយម កត្តា​មនុស្ស ឬ​បញ្ហា​បច្ចេកទេស ក៏​ប៉ុន្តែ​ពុំ​និយាយ​ពី​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ឡើយ ។

យន្តហោះ​ធ្លាក់​នេះ​ធុន ANTONOV AN -148 របស់​ក្រុមហ៊ុន​អាកាសចរណ៍ SARATOV AIRLINES ដែល​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់ពី​ឆ្នាំ​២០១០​មក ។ វា​បាន​បាត់​ពី​អេ​ក្រង់​រ៉ា​ដា​នា​វេលា​​ម៉ោង​១៤​និង​២៨​នាទី​ម៉ោង​ក្នុងស្រុក​៤​នាទី ក្រោយ​ការ​ហោះ​ចេញ​ឆ្ពោះទៅ​កាន់​ទីក្រុង ORSK ជាទី​ក្រុង​មួយ​នៅ​តំបន់​អ៊ូ​រ៉ា​ល់ ។ វា​បាន​ធ្លាក់​នៅ​ស្រុក​រ៉ា​មេន​ស្គី​ចម្ងាយ​ប្រមាណ​​ជា​៧០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​មូ​ស្គូ​ជិត​ភូមិ STEPANOVSKOIE ។

អយ្យការ​មាន​ឯកទេស​ខាង​ដឹក​ជញ្ជូន​ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ថា អ្នកដំណើរ​៦៥​នាក់ និង​សមាជិក​ក្រុម​យានិក​៦​នាក់ ស្ថិត​ក្នុង​យន្តហោះ​នេះ​ត្រូវ​ស្លាប់​ទាំងអស់ ។ កុមារ​៣​នាក់​មានឈ្មោះ​ក្នុង​បញ្ជីចេញ​ផ្សាយ​ដោយ​អាជ្ញាធរ ។

បណ្តា​អ្នកកាសែត​របស់ AFP នៅ​នឹង​កន្លែង​កត់​សម្គាល់ថា ផ្លូវថ្នល់​ទៅ​កាន់​កន្លែង​យន្ត​ហោះ​ធ្លាក់​នា​យប់​ថ្ងៃ​ទី​១១ កុម្ភៈ ត្រូវ​ស្ទះ​ពេល​រាត្រីកាល​មក​ដល់ ។ តំបន់​នេះ​គ្របដណ្តប់​ដោយ​ព្រិល​យ៉ាង​ក្រាស់ ហើយ​ព្រិល​បន្ត​ធ្លាក់​រួច​រថយន្ត​ដែល​​ឈប់​បន្តកន្ទុយ​គ្នា​យ៉ាង​វែង​កកស្ទះ​លើ​ផ្លូវថ្នល់ ដែល​នៅ​ក្បែរ​កន្លែង​យន្តហោះ​ធ្លាក់ ។

ដើម្បី​ចូល​ទៅ​កាន់​ទីនោះ​បណ្តា​និយោជិត​នៃ​ក្រសួង​សភាពការណ៍​បន្ទាន់​រុ​ស្ស៊ី​ត្រូវ​ប្រើ​ម៉ូតូ​រត់​លើ​ព្រិល ហើយ​បណ្តា DRONES ក៏​ប្រើ​ដែរ ពិនិត្យ​ទីតាំង​នេះ ។

ទោះបី​ការ​រុករក​សាកសព​មនុស្ស និង​បណ្តា​បំណែក​យន្តហោះ​ដែល​ខ្ទាត​រាយ​ប៉ាយ​លើ​តំបន់​ធំ​មួយ មានការ​ស្មុ​គ្រ​ស្មាញ​ដោយសារ​ព្រិល ក៏​អ្នក​ទទួលខុស​ត្រូ​ង​វ​តំបន់​ម្នាក់​នៃ​ក្រសួង​សភាព​ការណ៍​បន្ទាន់ លោក SERGUEF POLIETYKHINE គូសបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា ប្រអប់​ខ្មៅ​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​យន្តហោះ​ធ្លាក់ ។

យោង​តាម​ក្រសួង​សភាពការណ៍​បន្ទាន់​ថា មនុស្ស​ជាង​៤០០​នាក់ និង​រថយន្ត​សង្គ្រោះ​ប្រមាណ​៧០​គ្រឿង បញ្ជូន​ទៅ​កាន់​កន្លែង​យន្តហោះ​ធ្លាក់ ដើម្បី​ធ្វើការ​រុករក​ដែល​ត្រូវ​បន្ត​ពេញ​មួយ​យប់ ដោយ​ប្រើ​ភ្លើង​ហ្វា ។

ការ​ស៊ើបអង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ជា​ផ្លូវការ​ដើម្បី​កំណត់​ពី​មូលហេតុ​ច្បាស់​នៃ​សោក​នាដ​កម្ម​នេះ ។ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន បាន​សម្តែង​ការ​ចូលរួម​មរណ​ទុក្ខ​ជាមួយ​សាច់ញាតិ​គ្រួសារ​ជន​រង​គ្រោះ ហើយ​លុប​ចោលការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​ទីក្រុង​សូត​ជី ដែល​នៅ​ទីនោះ​លោក​ត្រូវ​ទទួល​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក​ម៉ា​ហ៍​មូ​ដ អាប់​បាស់ ។ ការ​ជួប​គ្នា​នេះ​ត្រូវធ្វើ​នៅ​ក្រុង​មូ​ស្គូ​វិញ ។

បណ្តា​ទូរទស្សន៍​រុ​ស្ស៊ី​បង្ហាញ​ពី​បំណែក​ទាំងឡាយ​របស់​យន្តហោះ​ដែល​រាយ​ប៉ាយ​កប់​ក្នុង​ស្រទាប់​ព្រិល ។

ខាងក្រោម​នេះ​ជា​បណ្តា​គ្រោះថ្នាក់​យន្តហោះ​ស្លាប់​មនុស្ស​ច្រើន​នៅ​រុ​ស្ស៊ី  ៖

-​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៦ ៖ មនុស្ស​៩២​នាក់​ស្លាប់ ដោយសារ​ការ​ធ្លាក់​ក្នុង​សមុទ្រ​ខ្មៅ​នៃ​យន្តហោះ​យោធា​រុ​ស្ស៊ី​មួយ​គ្រឿង ក្រោយ​ហោះ​ចេញពី​ក្រុង ADLER ភាគ​ខាងត្បូង​ទី​ក្រុង​សូត​ជី ។ យន្តហោះ​ធុន TU-154 នោះ​ហោះហើរ​ជា​ទម្លាប់​ទៅ​មក​មូលដ្ឋាន​អាកាស​ចរណ៍​រុ​ស្ស៊ី HMEIMIM ភាគ​ពាយ័ព្យ​ស៊ី​រី ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​សមាជិក​ក្រុម​តន្ត្រី​នៃ​កងទ័ព​ក្រហម​ជាង​៦០​នាក់ ។

-​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦ ៖ មនុស្ស​៦២​នាក់​ស្លាប់ ពេល​យន្តហោះ​មួយ​គ្រឿង​ធុន​ប៊ូ​អ៊ី​ង​៧៣៧-៨០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម FLYDUBAI ធ្លាក់​ពេល​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ ROSTOV-SUR-LE-DON ភាគ​ខាងត្បូង​រុ​ស្ស៊ី ។ យន្តហោះ​នោះ​ធ្លាក់​ពេល​សាកល្បង​ចុះ​ចត​លើក​ទី​២ ក្នុង​លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​មើល​អ្វី​ពុំ​ច្បាស់ ។

-​ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ​២០១៣ ៖ មនុស្ស​៥០​នាក់​ស្លាប់ ដោយសារ​ការ​ធ្លាក់​យន្តហោះ​ប៊ូ​អ៊ីង​៧៣៧​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី TATARSTAN ដែល​ហោះ​មក​ពី​ក្រុង​​មូ​ស្គូ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង KAZAN សាធារណរដ្ឋ​រុ​ស្ស៊ី​តា​តា​ស្ថាន ។

-​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១០  ៖ មនុស្ស​៩៦​នាក់​ស្លាប់ ក្នុង​នោះ​មាន​ប្រធានាធិបតី​ប៉ូ​ឡូញ លោក LECH WACZYNSKI និង​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​នយោបាយ និង​យោធា​ប៉ូ​ឡូញ​ជា​ច្រើន​រូប​ដែល​ទៅ​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី​៧០​នៃ​ការ​សម្លាប់​រង្គាល​នៅ KATYN ពេល​យន្តហោះ​ធុន TUPOLEV-154 មួយ​គ្រឿង ធ្លាក់​ពេល​ប៉ុនប៉ង​ចុះ​នៅ​ជិត​ទីក្រុង SMOLENSK ភាគ​ខាងលិច​រុ​ស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ