ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​ពី​២០០​លាន​ទៅ​៥០០​លាន​រៀល​សម្រាប់​ដោះស្រាយ​សេវា​ផ្លូវច្បាប់​ដល់​ស្ត្រី​ដែល​រង​គ្រោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើន​ថវិកា ពី​២០០​លាន​រៀល ទៅ​៥០០​លាន​រៀល សម្រាប់​ជួយ​ដោះស្រាយ​សេវា​ផ្លូវច្បាប់​ដល់​ស្ត្រី​ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្សេង​ៗ ។ ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​ខណៈ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើន​ថវិកា ពី​២០០​លាន​រៀល ទៅ​៥០០​លាន​រៀល សម្រាប់​ជួយ​ដោះស្រាយ​សេវា​ផ្លូវច្បាប់​ដល់​ស្ត្រី​ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្សេង​ៗ ។

ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​ខណៈ សម្តេច​តេ​ជោ អញ្ជើញ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៨ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ។

កិច្ចប្រជុំ​នេះ​រៀបចំ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី ដោយ​មានការ​ចូលរួម​ពី​ពី​បណ្តា​ថ្នាក់ដឹកនាំ​ដែល​ជា​ស្ត្រី​ទូ​ទាំង​ប្រទេស និង​បណ្តា​ដៃគូ​ភាគី​ពាក់ព័ន្ធ​នានា ដើម្បី​តាមដាន និង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ការងារ និង​ការ​អនុវត្ត​នូវ​រាល់​អនុសាសន៍​លើ​ការងារ​មួយ​ចំនួន​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិ​សេរីភាព​ឋានៈ​តួនាទី ពិសេស​ការ​ចូលរួម​ដោះស្រាយ​រាល់​ការងារ​ជា​អាទិភាព​នានា​របស់​ស្ត្រី ។

ក្នុង​កិច្ចប្រជុំ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តី​រីករាយ​ចំពោះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ការងារ​ស្ត្រី​ឲ្យ​កាន់តែ​វិវឌ្ឍន៍​ទៅ​មុខ​ទៀត ។ នេះ​បើ​តាម​ការ​លើក​ឡើង​ឡើង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ៕

រូបភាពពីហ្វេកប៊ុក សម្ដេចតេជោ ហ៊ុន​ សែន
រូបភាពពីហ្វេកប៊ុក សម្ដេចតេជោ ហ៊ុន​ សែន
រូបភាពពីហ្វេកប៊ុក សម្ដេចតេជោ ហ៊ុន​ សែន
រូបភាពពីហ្វេកប៊ុក សម្ដេចតេជោ ហ៊ុន​ សែន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ