ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះឃ្លាំងរោងចក្រម្តងនេះ (មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ ឃ្លាំង​រោងចក្រ​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃមិញ​នេះ ស្ថិត​នៅ​ភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា រោងចក្រ​ខាងលើ​នេះ​គឺជា​រោងចក្រ​ក្រដាសកាតុង…

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាបឆេះ ឃ្លាំង​រោងចក្រ​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃមិញ​នេះ ស្ថិត​នៅ​ភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា រោងចក្រ​ខាងលើ​នេះ​គឺជា​រោងចក្រ​ក្រដាសកាតុង ដែល​បណ្តាល​មក​ពី​ការ​ទុ​ស្សេ​ចរន្តអគ្គិសនី​ជិត​ក្រដាសកាតុង​នោះ ហើយ​ក៏​មាន​ខាង​អា​ជ្ងា​ធរ និង​សមត្ថកិច្ច ដែល​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជិត​១០​គ្រឿង​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផង​ដែរ ។

ការ​ឆាបឆេះ​នេះ​ធ្វើ​ឲ្យ​មានការ​ផ្អើល​ឆោឡោ ដល់​ប្រជាពលរដ្ឋ ដែល​ខ្លាច​ឆាបឆេះ​ដល់​ផ្ទះ​ឬ​លំនៅ​ដ្ឋា​ន​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ