ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ហ្វេសបុកយ៉ាងខ្លាំង ស្រីស្អាត «សូដា នីតា​ ធ្វើអត្តឃា.ត​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាង ​សូ​ដា នី​តា ត្រូវ​បុរសម្នាក់​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដោយ​សារ​នាង​លេបថ្នាំ​ប៉ង​ធ្វើ​អត្តឃាត ។ តើ​មាន​មូលហេតុ​អ្វី​ទៅ​នី​តា​ធ្វើ​បែប​នោះ ?…

រាជធានី​ភ្នំពេញ ៖ នាង ​សូ​ដា នី​តា ត្រូវ​បុរសម្នាក់​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដោយ​សារ​នាង​លេបថ្នាំ​ប៉ង​ធ្វើ​អត្តឃាត ។ តើ​មាន​មូលហេតុ​អ្វី​ទៅ​នី​តា​ធ្វើ​បែប​នោះ ? គ្រូពេទ្យ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ សូ​ដា នី​តា បាន​ចូល​មន្ទីរពេទ្យ​ពិតមែន​ហើយ​គ្រូពេទ្យ​បាន​លាង​សម្អាតក្រពះ​ជួយ​សង្គ្រោះ​រួច​ផុត​ពី​សេចក្តីស្លាប់ ។ក្រុម​សាច់ញាតិទម្លាយ​ឱ្យ​ដឹង​នៅ​មន្ទីរពេទ្យ​ថា មូលហេតុ​ដល់​ថ្នាក់​លេបថ្នាំ​សម្លាប់​ខ្លួន​ដោយ សារ​តែ​សូ​ដា​នី​តា​ខឹង​ស្វាមី​របស់​នាង ។

ដោយឡែក​មិត្ត​ជិតដិត​គឺ​លោក ញ៉ែ​ម សំ​អូន ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា ចំពោះ​ករណី​អ្នក​នាង សូ​ដា នី​តា លេបថ្នាំ​សម្លាប់​ខ្លួន​នោះ​មិនមែន​ជា​ការណ៍​ពិត​ឡើយ ។ លោក យ៉ែ​ម សំ​អូន និយាយ​ថា «​កញ្ញា​សូ​ដា នី​តា គ្មាន​ការ​សម្លាប់​ខ្លួន​នោះ​ទេ ហើយ​នាង​ក៏​ទើបតែ​ខ​លម​ក​លោក​ក៏​ភ្ញាក់ផ្អើល​ពី​ការ​លើក​ឡើង​មិន​ពិត​នោះ​ដែរ ដោយ​នាង​កំពុង​ត្រៀមខ្លួន​ឡើង​ច្រៀង​នៅ​ក្នុង​កម្មវិធី​របស់​លោក​នោះ​ផង ។ ព័ត៌មាន​ហ្នឹង​អត់​ពិត​ទាំងអស់ សូ​ដា នី​តា អត់​មានអី​ទេ ហើយ​គាត់​កំពុង​ស្រឡាំងកាំង​ថា ហេតុ​អ្វី​បានជា​មាន​ព័ត៌មាន​នោះ​កើត ឡើង​ចំពោះ​គាត់​» ។

លោក​សំ​អូន​ថា​«​មិនដឹង​ថា​ត្រូវធ្វើ​យ៉ាងណា​ចំពោះ​ព័ត៌មាន​បំ​ភ្លើ​ស​នោះ​ទេ​ដោយ​សូ​ដា នី​តា អត់​មានរឿង​អ្វី​ដូច​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​» ។ហេតុផល​ដែល​នាំ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​គឺ​បន្ទាប់​ពី​មានការ​បង្ហោះ​ព័ត៌មាន​ថា​«​កញ្ញា​សូ​ដា​នី​ដា តូចចិត្ត​ស្អិត​ទ្រូង គិត​ខ្លី​ប្រល័យ​ជីវិត​ខ្លួនឯង​ដោយ​ការ​លេបថ្នាំ​សម្លាប់​ខ្លួន ។ ស្រប​ពេល​នោះ​ទូរស័ព្ទ​របស់​នាង​មាន​គេ​ខ​ល​ចូល​អត់​លើក​» ។

តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​សូ​ដា​នី​តា​បង្ហោះ​មុន​ពេល​ភ្ញាក់ផ្អើល​ថា​«​មនុស្ស​រស់នៅ​រាល់ថ្ងៃ ប្រាថ្នា​ក្តី​សុខ ក្តី​ស្រលាញ់ ក្តី​នឹក ពី​មនុស្ស​ដែល​ស្គាល់ មនុស្ស​ខ្ញុំ ខ្ញុំ​តែងតែ​ឱ្យ​ពេលវេលា ក្តី​ស្រលាញ់​របស់ខ្ញុំ​ទៅ​អ្នក​ដទៃ​គ្រប់​ៗ​គ្នា​ដែល​ខ្ញុំ​ស្គាល់​,​តែ​គេ​វិញ គេ​មិន​ដែល​ខ្វល់ខ្វាយ​ពី​យើង​ឡើយ ទោះ​យើង​ធ្វើ​ល្អ​ក៏​គេ​មើល​រំលង​មនុស្ស​គ្រប់​គ្នា គឺ​គង់​នឹង​ស្លាប់ ចុះ​ពេល​នៅ​រស់​មេច​ក៏​មិន​ធ្វើ​ល្អ​នឹង​គ្នា ? មិន​ឱ្យ​សេចក្តីសុខ​ឱ្យ​គ្នា​ទៅ​ចាំបាច់​អី​មាន​អ្នក​ស្លាប់ ហើយ​ម្នាក់​និយាយ​ថា​ស្តាយក្រោយ ហើយ​មក​និយាយ​ថា​សុំ​ទោស​ធ្វើ​អី ? តើ​សុំ​ទោស​មនុស្ស​ស្លាប់​វា​បាន​ផលប្រយោជន៍​អី​ទៅ ? តើ​អ្នក​ស្លាប់​អាច​ងើប​មក​លើកលែងទោស​ឱ្យ​យើង​បាន​ទេ ? មនុស្ស​យើង​រស់នៅ​កើតទុក្ខ​ច្រើន​ជាង​សុខ ពេល​ស្លាប់​ទៅ​គឺ​មាន​តែ​បុណ្យ​នឹង​បាប ដែល​ទៅ​តាម​ជាមួយ​កម្ម​ពៀ​សូម​ឱ្យ​បងប្អូន​ដែល​បាន​អាន​ហើយ រស់នៅ​គួរ​ចេះ​លើកលែង​ឱ្យ​គ្នា​ផង ! ស្រលាញ់​បងប្អូន​ទាំងអស់​គ្នា​» ។

បន្ថែម​ពីលើ​ការ​បញ្ជាក់​របស់​លោក យ៉ែ​ម សំ​អូន នោះ​កញ្ញា សូ​ដា នី​តា ក៏​បញ្ជាក់​ដែរ​ថា នាង​មិន​មានរឿង​ដូច​អ្វី​ដែល​គេ​ភ្ញាក់ផ្អើល​នោះ​ទេ​គឺ​នាង​មិន​បាន​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួន ។ កញ្ញា សូ​ដា នី​តា បញ្ជាក់​ថា​«​អត់​មានរឿង​បែប​ហ្នឹង​កើតឡើង​ចំពោះ​នាង​ខ្ញុំ​នោះ​ទេ​» ។ច​ម្ង​ល់​របស់​មហាជន​ត្រូវ​បាន​បកស្រាយ​ដោយ​សូ​ដា នី​តា បញ្ជាក់​ប្រាប់​ក្នុង Group Chat របស់​«​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​»​ថា​នាង​មិន​បាន​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួន​ទេ ។វា​ជា​រឿង​យល់​ច្រឡំ​ធ្វើ​ឱ្យ​គ្រួសារ​នាង​ផ្ទាល់​ក៏​ឆោឡោ តក់ស្លុត​មិន​ស្ទើរ​ដែរ​ក្រោយ​ពេល​គោះ​ទ្វារ​បន្ទប់​នាង​តែ​នាង​មិន​បើក ។ តាម​ពិត​មូលហេតុ​ដែល​នាង​មិន​បើកទ្វារ​នោះ គឺ​ដោយ សារ​នាង​កំពុង​សម្ងំ​ខាត់​ស្បែក ។

កន្លង​មក ​តាម​រយៈ​រូបថត​ស្និទ្ធស្នាល​គ្នា​រវាង សូ​ដា នី​តា និង​លោក យ៉ែ​ម សំ​អូន ពេល​ទៅ​បរទេស ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា​ពួក​គេ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​គ្នា ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​ទាំង​ពីរ​បាន​បដិសេធ ដោយ​ថា​ពួក​គេ​ស្និទ្ធស្នាល​ជាមួយ​គ្នា​ក្នុង​នាម​ជា​មិត្ត​រួម​អាជីព​ប៉ុណ្ណោះ ។ គេ​មិន​ដែល​ដឹង​ទេ​ថា សូ​ដា នី​តា មាន​ស្វាមី តែ​ឥឡូវ​ស្រាប់តែ​សាច់ញាតិ​ថា​នាង​ខឹង​ប្តី​ទើប​លេបថ្នាំ​សម្លាប់​ខ្លួន ។ វា​បង្ហាញ​ថា​សូ​ដា នី​តា មាន​ប្តី​ហើយ គ្រាន់តែ​មិន​បាន​បង្ហាញ​ជា​សាធារណៈ​ប៉ុណ្ណោះ​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ