ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU កំពុង​ចាត់វិធានការ​លើ​បណ្តឹង​២៤ ករណី​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ យ៉ាង​ហោច​ណាស់​មាន​បណ្តឹង​ចំនួន ២៤ ករណី​បាន​ប្តឹង​ចូល​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា (ACU) នៅ​ត្រឹម​ដើមឆ្នាំ​២០១៨​នេះ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​លោក​ឃាង សេង…

​រាជធានី​ភ្នំពេញ​៖ យ៉ាង​ហោច​ណាស់​មាន​បណ្តឹង​ចំនួន ២៤ ករណី​បាន​ប្តឹង​ចូល​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា (ACU) នៅ​ត្រឹម​ដើមឆ្នាំ​២០១៨​នេះ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​លោក​ឃាង សេង អនុប្រធាន ACU​។​

​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ឯ​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ​មុន​ពេល​លោក​អញ្ជើញ​ទទួល​ប្រតិភូ​នៃ​
​គណៈកម្មាធិការ​អាជ្ញាធរ​នៃ​អធិការកិច្ច​រដ្ឋ​និង​ប្រឆាំង​អំពើ​ពុក​រលួយ​ឡាវ លោក​ឃាង សេង មាន​ប្រសាសន៍​ថា ACU បាន​កំពុង​ពិនិត្យ​មើល​សំណុំរឿង​ចំនួន​២៤​ដែល​ត្រូវ​បាន​ប្តឹង​ចូល​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​ថ្មី​ៗ​នេះ​។ យ៉ាងណាមិញ ដើម្បី​សុ​វត្តិភាព​ដើមបណ្តឹង សំណុំរឿង​ទាំងនោះ គឺ​លោក​មិន​បាន​បញ្ជាក់​ពី​ប្រភព​និង​បណ្តឹង​លើ​បុគ្គល​ណាមួយ​ទេ​ព្រោះថា​នៅ​កំឡុង​ពិនិត្យ​និង​អង្កេត «​ត្រូវ​មាន​ភាព​ស្ងាត់ ដើម្បី​ប្រមូល​ភស្តុ​តាង​គ្រប់​ទើប​ចាត់ការ​»​។​

​លោក​បាន​លើក​ឡើង​ថា​សំណុំរឿង​ភាគច្រើន​ដែល ACU បាន​បើក​ការ​ចាត់​ភាគច្រើន​ជា បទល្មើស​រំលោភ​អំណាច (​វិ​តិ​ក្រម​) ក្នុង​ពេល​កន្លង​មក​។​

​សូម​បញ្ជាក់​ថា​ចាប់តាំងពី​បង្កើត​អង្គភាព ACU និង​មានច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​មក អង្គភាព​ប្រឆាំង​អំពើ​រលួយ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ច្រើន​នាក់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​-​ខេត្ត​។ ជនសង្ស័យ​រួម​មាន​ដូច​ជា​មន្ត្រី​តុលាការ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មេធាវី មន្ត្រីរាជការ​តាម​ក្រសួង​ស្ថាប័ន​
​រដ្ឋ ទាហាន នគរបាល មន្ត្រី​អគ្គរាជទូត​និង​អង្គការ​ស​ង្គ​ស៊ី​វិល​ផង​ដែរ​។​

​ក្នុង​គោលបំណង​កំចាត់​អំពើ​ពុក​រលួយ មន្ត្រី​នៃ​អង្គភាព​នេះ​បាន​លើក​ឡើង​ថា​សកម្មភាព​របស់​ACU​អនុវត្ត​តាម​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា​និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​គោលបំណង​ទប់ស្កាត់
​បង្ក្រាប​និង​អប់រំ ស្តី​ពី​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​។ អង្គភាព​ACU​ស៊ើបអង្កេត​ច្បាស់លាស់​និង​មាន​ភស្តុ​តាង​គ្រប់គ្រាន់​នៅ​ក្នុង​សំណុំរឿង​និ​មួយ​ៗ​មិន​អាច​ឲ្យ​ជនសង្ស័យ​រួចខ្លួន​បាន​ម្នាក់​ណា​ទេ​ឬ​ប្រកែក​បាន​ឡើយ​។​

​អនុប្រធាន ACU រូប​នេះ​បាន​លើក​ឡើង​ថា «​ចំណាត់ការ​របស់​ACU​បាន​កែប្រែ​មន្ត្រីរាជការ​ច្រើន​ដោយ​បានការ​ប្រុង​ប្រយ័ត្ន​រាល់​ទ​ង្វើ​របស់​ខ្លួន​ជៀសវាង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ការ​រំលោភ​អំណាច កិបកេង​ឬ​កេ​ញ​ប្រវ័ញ្ច​ស៊ីសំណូកសូកប៉ាន់​»​។ ដោយ​៖ ស​.​សុខុម

កែសម្រួលដោយ