ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាក់ដូចជា​ប្រថុយ​ជីវិត​ណាស់​ចូល​ដី​គេ​កា.ប់​គ្រញូង​បែប​នេះ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​២​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ហើយ​កាប់​ឈើ​គ្រ​ញួ​ង​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិការ ឆ្នាំ​២០១៧ កន្លង​ទៅ​ត្រូវ​បាន​ដោះ​លេង​ឱ្យ​មាន​សេរីភាព​វិញ​នូវ​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​២​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​ហើយ​កាប់​ឈើ​គ្រ​ញួ​ង​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិការ ឆ្នាំ​២០១៧ កន្លង​ទៅ​ត្រូវ​បាន​ដោះ​លេង​ឱ្យ​មាន​សេរីភាព​វិញ​នូវ​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

អ្នកទោស​ខ្មែរ​២​នាក់​ដែល​ជាប់ពន្ធ​ធនាគា​ខេត្ត​អ៊ូ​ប៊ុ​ន ប្រទេស​ថៃ នោះ​ឈ្មោះ វូ​ត សុ​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នឹង​ម្នាក់​ទៀត​ឈ្មោះ អង់ ឡុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ អ្នកទោស​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​បាន​រៀបរាប់​ថា ពួក​ខ្លួន​ទៅ​រុករក​កាប់​ឈើ​គ្រ​ញួ​ង​នោះ​ចូល​តាម​ច្រក​ភូមិសាស្ត្រ​ក្បាល​អូរ​ស្វាយ ស្ថិត​នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ខាង​ថៃ​ស្ថិត​នៅ​ភូមិ​ស្ទឹង​ចាន់ ឃុំ​ស្ទឹង​ចាន់ ស្រុក​ឃុន​ហាន ខេត្ត​ស៊ី​សាកេ​ត ។

មន្ត្រី​ដែល​បម្រើ​ការងារ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​ពី​ក្រុម​អាជ្ញាធរ​ថៃ សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើការ​អប់រុំ​រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​ក្នុង​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ