ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​សម្តេច​មាន​ប្រសាសន៍​ភ្លាម រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​លែងហ៊ានបង្ហាញខ្លួន

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវជាតិ​លេខ​១ ដែល​រាល់ថ្ងៃ​គេ​ធ្លាប់តែ​ឃើញ​មាន​រថយន្ត​យី​ឌុ​ប​ធំ​ៗ​រាប់​សិប​គ្រឿង តែងតែ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ខ្សាច់​ពី​តាម​ដេប៉ូ​នានា​ក្នុងស្រុក​ពាមរ​ក៌ យក​ទៅ​លក់​នៅ​ខេត្តស្វាយរៀង​នោះ ពេល​នេះ​បែរជា​ស្ងាត់ជ្រាប​លែង​ឃើញ​វត្តមាន​រថយន្ត​យី​ឌុ​ប​ទាំងនោះ​ទៀត​ហើយ គឺ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន…

ខេត្តព្រៃវែង ៖ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវជាតិ​លេខ​១ ដែល​រាល់ថ្ងៃ​គេ​ធ្លាប់តែ​ឃើញ​មាន​រថយន្ត​យី​ឌុ​ប​ធំ​ៗ​រាប់​សិប​គ្រឿង តែងតែ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ខ្សាច់​ពី​តាម​ដេប៉ូ​នានា​ក្នុងស្រុក​ពាមរ​ក៌ យក​ទៅ​លក់​នៅ​ខេត្តស្វាយរៀង​នោះ ពេល​នេះ​បែរជា​ស្ងាត់ជ្រាប​លែង​ឃើញ​វត្តមាន​រថយន្ត​យី​ឌុ​ប​ទាំងនោះ​ទៀត​ហើយ គឺ​បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​ចាប់​ក្រុម​រថយន្ត​ដែល​ដឹក​លើស​ទំងន់​កាលពី​ថ្ងៃ​ទី​៩ ​កុម្ភៈ នោះ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងផ្លូវ​ទាំង​២​ខាងលើ​នេះ​បាន​ប្រាប់​ឱ្យ កោះសន្តិភាព ដឹង​ថា ក្រុម​រថយន្ត​យី​ឌុ​ប​ធំ​ៗ​ទាំងនោះ​សុទ្ធតែ​ត​ទ្រុង​ថែម​ទៅ​លើ និង​ទៅ​ក្រោយ​ទាំង​អស់ហើយ​ដឹក​ខ្សាច់​ខ្ពស់​ហួស​ទ្រុង​ទៅ​ទៀត ពេល​ធ្លាក់​ជង្ហុក​ម្តង​ៗ​ខ្សាច់​តែងតែ​ជ្រុះ​ធ្លាក់​មក​ថ្នល់ និង​ហើរ​ចូល​ភ្នែក​អ្នក​ជិះ​ម៉ូតូ​តាម​ក្រោយ​ក៏​មាន ។

ចំណែក​ផ្លូវ​ដែល​រថយន្ត​ទាំងនោះ​ឆ្លងកាត់ គឺ​ផុង​ស្រុត​ខូច​ស្ទើ​អស់​ទៅ​ហើយ ដោយសារ​តែ​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ ដឹក​លើស​ទំងន់​ច្រើន​ពេក ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី​គេ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ណា​ចេញ​ចាប់ ឬ​បង្ក្រាប​ឡើយ​គឺ​រហូត​ទាល់តែ​សម្តេច​តេ​ជោ​ស្រែក​បញ្ជា​ឱ្យ​ចុះ​ចាប់ ទើប​រថយន្ត​យី​ឌុ​ប​ធំ​ៗ​ទាំងនោះ​រលាយ​បាត់​ស្រមោល​ដោយ​ខ្លួនឯង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​ដឹក​ជញ្ជូន​ខ្សាច់​តាម​រថយន្ត​យី​ឌុ​ប​ធំ​ៗ​ដែល​គេ​មិន​ចាំបាច់​ថ្លឹង​ក៏​មើល​ដឹង​ថា​លើស​ទំងន់​ដែរ​នោះ​គឺ​កើត​មាន​ច្រើន​ខែ​ឆ្នាំ​មក​ហើយ និង​ជា​រឿយ​ៗ​គេ​ធ្លាប់​ឃើញ​មាន​ក្រុម​ជញ្ជីង​ចល័ត​របស់​ក្រសួង​សាធារណៈការ​បាន​លប​ឆ្មក់​ចេញ​ចាប់​បានជា​ច្រើន​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ