ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​លឿន​ថ្នាក់​ណា​បានជា​បុក​ខ្ទាត​មនុស្ស​៥០​ម៉ែត្រ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារ​តែ​រថយន្ត និង​ម៉ូតូ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​កាលពី​វេលា​ម៉ោង​០៦​នឹង​៥៦​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ…

ខេត្តរតនគិរី ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារ​តែ​រថយន្ត និង​ម៉ូតូ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​កាលពី​វេលា​ម៉ោង​០៦​នឹង​៥៦​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​កាឡៃ​៣ ឃុំ​កាឡៃ ស្រុក​អូរ​ជុំ ។

តាម​របាយការណ៍​សមត្ថកិច្ច​ស្រុក និង​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឡាំ ពិ​ក​ពិន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ប្រពន្ធ និង​កូនប្រុស​តូច​អាយុ​៣​ឆ្នាំ​ម្នាក់​មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។

ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រ៉ូ​ស កែ​ច្នៃ​ដឹកឈើ អត់​ស្លាក​លេខ ទិស​ដៅ​ពី​ជើង​មក​ត្បូង​មក​ផ្ទះ​របស់​ខ្លួន​ជន​រង​គ្រោះ​មាន​ដឹកឈើ​៣​ដុំ​ផង​ដែរ រីឯ​រថយន្ត​ម៉ា​កវី​ហ្គោ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើក​ចេញពី​ទីរួមខេត្ត​រតនគិរី​ឆ្ពោះទៅ​ស្រុក​វ៉ើ​ន​សៃ​ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុច​ខាងលើ​បុក​គ្នា​ពេញទំហឹង​តែ​ម្តង​ពោល​គឺ​បញ្ច្រាសទិស​គ្នា ហើយ​អ្នក​បើករថយន្ត​គេចខ្លួន​បាត់ ។

សមត្ថកិច្ច​ផ្នែក​ខាង​ចរាចរណ៍​ស្រុក​និង​ខេត្ត​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​លទ្ធផល​បញ្ជាក់​ថា អ្នក​បើក​ម៉ូតូ​អត់​មាន​ភ្លើង ចំណែក​រថយន្ត​បង្ក​ខាងលើ​បើក​មាន​ល្បឿន​លឿន​ទំនង​រ៉េ​ចង្កូត​មក​ខាង​ធ្វេ​ង​ដៃ​បណ្តាល​ឱ្យ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ខ្ទេច​ម៉ូតូ​តែ​ម្តង ហើយ​រថយន្ត​នោះ​បាន​អូស​ម៉ូតូ​ចំនួន​២៥​ម៉ែត្រ ចំណែក​មនុស្ស​ខ្ទាត​ប្រហែល​៥០​ម៉ែត្រ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ