ពេជ្រ សោភា និងហ្វេន កូរពេញតន្ត្រីរ៉ក BOOSTRONG
- ភ្នំពេញ
ខេត្តបាត់ដំបង ៖ សំលេងហោរកញ្ជ្រាវ និងសូរសន្ធឹកជើងលោតតាមចង្វាក់ភ្លេងនៅមុខឆាកតន្ត្រីបែប រ៉ក រ៉ក BOOSTRONG ROCK ON FIRE…
ខេត្តបាត់ដំបង ៖ សំលេងហោរកញ្ជ្រាវ និងសូរសន្ធឹកជើងលោតតាមចង្វាក់ភ្លេងនៅមុខឆាកតន្ត្រីបែប រ៉ក រ៉ក BOOSTRONG ROCK ON FIRE…
ខេត្តបាត់ដំបង ៖ សំលេងហោរកញ្ជ្រាវ និងសូរសន្ធឹកជើងលោតតាមចង្វាក់ភ្លេងនៅមុខឆាកតន្ត្រីបែប រ៉ក រ៉ក BOOSTRONG ROCK ON FIRE បានធ្វើឲ្យទីលានផ្សារទំនើបភូ ពុយ កក្រើកឡើងដោយសារតែអ្នកគាំទ្ររបស់តារាចម្រៀង ពេជ្រ សោភា។ គ្រាន់តែកំពូលតារាចម្រៀងស្រី ពេជ្រ សោភា បង្ហាញមុខលើឆាកតន្ត្រីបែប រ៉ក រ៉ក នេះភ្លាម ស្រាប់តែគេឃើញមានអ្នកគាំទ្ររបស់គាត់ចូលមកទស្សនានៅមុខឆាករឹតតែណែនណាន់តាន់តាប់ ហើយអ្វីដែលធ្វើឲ្យកម្មវិធីរឹតតែពុះកញ្ជ្រោលមួយកម្រិតទៀតនោះ គឺអ្នកគាំទ្របានហោរ និងលោតកញ្ជ្រោលគ្រប់ៗគ្នា រាំតាមចង្វាក់ភ្លេងគួរឲ្យរីករាយ។
កំពូលតារាចម្រៀងស្រីក្រមិចក្រមើមប៉ិនកូរ ពេជ្រ សោភា បានបកស្រាយបទចម្រៀងជាច្រើនបទនៅលើឆាកប្រគំតន្ត្រី BOOSTRONG ROCK ON FIRE នារាត្រីថ្ងៃទី ១០ កុម្ភៈ នេះ នៅផ្សារទំនើបភូ ពុយ ក្រុងបាត់ដំបង។ ក្បាច់រាំប្លែកៗ របស់ ពេជ្រ សោភា បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ខ្លួនជាខ្លាំងរហូតដល់ពួកគាត់ក្រោកឈរលោតរាំញាក់តាមបទចម្រៀងដោយមិនដឹងខ្លួន។
មានអ្នកខ្លះស្រែកថា ពេជ្រ សោភា ពេជ្រ សោភា មិនដាច់ពីមាត់ ហើយមានអ្នកខ្លះទៀត បានស្រែកច្រៀងតាមបទចម្រៀងដែល idol របស់គាត់បានបទស្រាយនៅលើឆាកផងដែរ។ ទោះបីជា ពេជ្រ សោភា បានបកស្រាយបទចម្រៀងជាច្រើនបទក៏ដោយ តែដោយសារការគាំទ្រពីអ្នកគាំទ្រជាច្រើន បានធ្វើឲ្យតារាចម្រៀងយើងរិតតែមានកំលាំងកាយនិងចិត្តមិនចេះនឿយហត់ឡើង។
អ្នកគាំទ្រ ពេជ្រ សោភា បានឲ្យដឹងថា ពួកគាត់ពិតជាស្រលាញ់ idol របស់ខ្លួនម្នាក់នេះណាស់ ចង់ឃើញគាត់ ចង់ចាប់ដៃ និងចង់ថតជាមួយគាត់ខ្លាំងណាស់ ហើយក៏សូមអរគុណដល់ភេជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ច្រើនណាស់ដែលបាននាំយកភាពសប្បាយរីករាយនេះមកជូនគាត់ ក៏ដូចជានាំ idol មកជួបពួកគាត់៕
ចែករំលែកព័តមាននេះ