ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ «​បើ​មិន​ចាត់វិធានការណ៍​ទេ គឺ​ប្រឈម​នឹង​ការ​ដក​តួនាទី​មុខ​តំណែង​»

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ថា​ពាក់​ព័ន្ធ​នឹង​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​ទូ​ទាំង​ប្រទេស គឺ​ត្រូវ​ចាត់​វិធាន​ការណ៍​​ឱ្យ​តឹង​រឹង បើ​មិន​អ​ញ្ចឹ​ង​ទេ​ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត…

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ថា​ពាក់​ព័ន្ធ​នឹង​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​ទូ​ទាំង​ប្រទេស គឺ​ត្រូវ​ចាត់​វិធាន​ការណ៍​​ឱ្យ​តឹង​រឹង បើ​មិន​អ​ញ្ចឹ​ង​ទេ​ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំង​ចៅ​ហ្វាយស្រុក គឺ​ត្រូវ​ទទួលខុសត្រូវ បើ​មិន​ចាត់វិធានការ​ណ៍​ទេ គឺ​ប្រឈម​នឹង​ការ​ដក​តួនាទី​​មុខ​តំណែង​។​

​សម្តេច​តេ​ជោ បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ព្រឹក​ថ្ងៃ​ទី​១១ កុ​ម្ភៈ ​នេះ​ថា​៖ «​ចំពោះ​រថយន្ត​ត​ទ្រុង និង​កាត់ត​កែ​ឆ្នៃ​ទាំងអស់ បើ​ឃើញ​មាន​បើកបរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​​ទុក​ទាំងអស់​។ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំង​ចៅហ្វាយ​ស្រុក គឺ​ត្រូវ​ទទួលខុសត្រូវ​។ បើ​មិន​ចាត់វិធានការ​ណ៍ទេ គឺ​ប្រឈម​នឹង​ការ​ដក​​​តួ​នាទី​មុខ​តំណែង​»​។​

​សម្តេច​បញ្ជា​ក់ថា បើ​តាម​របាយការណ៍​ជំហាន​ដំបូង​មក​ទល់​ថ្ងៃ​ម្សិលមិញ គឺ​មាន​រថយន្ត​កែ​ច្នៃដាក់​ទ្រុង​​សណ្តោង​ធំ​ៗ​ខុស​បច្ចេកទេស​៨១​គ្រឿង ​ហើយ​ដែល​បាន​កាត់​ទ្រុង​ចេញ និង​រថយន្ត​៧៦​គ្រឿង​ទៀត ​ត្រូវ​បាន​ដោះ​ទ្រុង​សណ្តោង​ចេញ ហើយ ៣១០​គ្រឿង​ទៀត​កំពុង​ត្រៀម​កាត់​ទ្រុង​ចេញ​។ រថយន្ត​ធំ​ៗ​វែង​ៗ​ទាំងនោះ​ គឺ​ភាគច្រើន​បើក​លឿន​នៅ​លើ​ដងផ្លូវ​ដែល​ងាយ​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ មាន​រថយន្ត​សណ្តោង​ធំ​ៗ​វែង​មួយ​ចំនួន​ទៀត ក៏​បាន​លួច​ចូល​មក​ក្នុង​ក្រុង​ទម្លាក់​ឥ​វ៉ា​ន់​ចត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ​។​

​សម្តេច​បាន​សម្តែង​ការ​អរគុណ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន គណៈ​កម្មាធិការ​ជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដែល​កំពុង​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ នឹង​ត្រួតពិនិត្យ​យានយន្ត​កៃ​ឆ្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​ដឹក​ទំនិញ​លើស​ទម្ងន់​កំណត់​ដោយ​ច្បាប់ ដែល​បង្ក​ឱ្យ​ខូច​ផ្លូវ​ ស្ពាន និង​បង្ក​គ្រោះថ្នាក់​ផ្សេង​ៗ​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​។​

​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ជនរួមជាតិ​ថា​ ពួក​គាត់​អាច​ចូល​មក​ផ្ញើ​សារ (Comment) ចូល​ក្នុង Facebook របស់​សម្តេច​ផ្ទាល់​។​

​សម្តេច​តេ​ជោ​បន្ត​ថា​៖ «​ពេល​នេះ​ខ្ញុំ​នឹង​ចាត់វិធានការណ៍​ដោយ​ខ្លួនឯង បើ​មន្ត្រី​ពាក់​ព័​ន្ធ​ទាំង​នោះ​មិន​អនុវត្តន៍​។​

​ទន្ទឹម​នឹង​នេះ​ដែរ សូម​ជនរួមជាតិ​គោរព​ច្បាប់​ចរាចរណ៍​គ្រប់​ៗ​គ្នា​។ យើង​មាន​ផ្លូវថ្នល់​ល្អៗ និង​ស្ពាន​ល្អ​ៗ​ប្រើប្រាស់ សូមកុំ​បើកបរ​លឿន​ខុសច្បាប់ ហើយ​កុំ​ដឹក​ទំនិញ​លើស​ការ​​កំណត់​ដោយ​ច្បាប់​។ យើង​ចូលរួម​ថែរក្សា​ផ្លូវថ្នល់ និង​ស្ពាន​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​យើង​ទាំងអស់​គ្នា​ប្រើប្រាស់​បាន​យូរ​អ​អ្វែ​ង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ