ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​បុណ្យចូលឆ្នាំ​ចិន ជាវ​រថយន្ត Nissan ជាមួយនឹង​តម្លៃ​ដ៏​អស្ចារ្យ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Tan Chong Motor Cambodia នឹង​ធ្វើការ​តាំង​បង្ហាញ​រថយន្ត​​សេរី​ទំនើប​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប អ៊ី​អន ចាប់ពី​ថ្ងៃ​ទី…

​រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Tan Chong Motor Cambodia នឹង​ធ្វើការ​តាំង​បង្ហាញ​រថយន្ត​​សេរី​ទំនើប​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប អ៊ី​អន ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ១០ ព្រឹក ​រហូត​ដល់​ម៉ោង ៩ យប់​។​

​នៅ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត (Nissan Showshow) ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ នៅ​ផ្សារ​ទំនើប​អ៊ី​អន ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​នឹង​តាំង​បង្ហាញ​នូវ​រថយន្ត ២ ប្រភេទ​ គឺ Nissan Navara និង Nissan X-Trail សម្រាប់​អតិថិជន​បាន​ទស្សនា ។​

​បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​នឹង​ផ្តល់​ជូន​ដល់​អតិថិ​ន​នូវ​ផ្លែក្រូច​សំណាង ដោយ​ឥត​គិតថ្លៃ​។ ហើយ​​អ្វី​ដែល​កាន់តែ​រំភើប​ និង​គួរ​ឱ្យ​រីករាយ​បន្ថែម​ទៀត​នោះ គឺ​នៅ​មានកម្ម​វិធី សំនួរ​-​ចម្លើយ ដើម្បី​ឈ្នះ​នូវ​រង្វាន់​ជា​ច្រើន​សន្ធឹកសន្ធាប់ ក៏​ដូច​ជា​ការ​រាំ​បែប Lion Dance នៅ​ម៉ោង​កំណត់​ណាមួយ ។​

​ប្រាកដ​ណាស់ កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នេះ ​គឺ​ពិតជា​សប្បាយ​រីករាយ ដូច្នេះ​អតិថិជន​អាច​​នាំ​សមាជិកគ្រួសារ​ទាំងអស់​ទៅ​ទស្សនាការ​តាំង​បង្ហាញ​រថយន្ត Nissan Roadshow នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទាំងអស់​គ្នា ។

​សម្រាប់​ព័​ត័​មាន​លម្អិត លោក​អ្នក​អាច​ចូល​ទៅ​កាន់ https://www.facebook.com/CambodiaNissan/

​សម្រាប់​រថយន្ត Nissan Navara មាន​លក្ខណៈ សុវត្ថិភាព​ពិសេស​ជា​ច្រើន​ដូច​ជា​៖

• Anti-Lock Braking System (ABS) ជួយ​រក្សា​លំនឹង និង​គ្រប់គ្រង​ច​ង្កូ​ត នៅ​ពេល​ដែល​មានការ​ឈប់​ដោយ​បន្ទាន់ ​(​ឈប់​ភ័យ​ស្លន់​) ដែល​អាច​ជួយ​អោយ​បត់បែន​បាន​ដើម្បី​ចៀសវាង​នូវ​ឧបសគ្គ​ជុំវិញ​។​

• Electronic Brake-force Distribution (EBD) គឺជា​ប្រព័ន្ធ​បន្ថែម​កម្លាំង​ទៅ​ហ្វ្រាំង​ខាងក្រោយ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​រថយន្ត​មានការ​ផ្ទុក​ទំងន់​ធ្ងន់​។​

• Traction Control System (TCS) គឺជា​ប្រព័ន្ធ​ជំនួយ​ដល់​កង់​នៅ​ពេល​ដែល​មាន​កង់​មួយ​ធូរ​ដែល​បណ្ដាល​អោយ​មានការ​រអិល​ ដើម្បី​កាត់​បន្ថយ​កម្លាំង​ម៉ាស៊ីន ឬ​សម្ពាធ​ហ្វ្រាំង ​ដើម្បី​ជួយ​ព​ន្យឿ​ត​ល្បឿន​ពី​កម្លាំង​ការ​អូស​ទាញ​។​

• The Vehicle Dynamic Control (VDC) ជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ពី​ការ​ការពារ​ធ្លាក់​ចំហៀង​, ការ​រក្សា​ផ្លូវ​ដៃចង្កូត​របស់​ខ្លួន​។​

• Active Brake Limited Slip (ABLS) ជួយ​ផ្តល់​នូវ​កម្លាំង​រុញច្រាន ដើម្បី​រក្សា​ចង្កូត​របស់​អ្នក​ក្នុង​ការ​គ្រប់គ្រង​។​

• Hill Start Assist (HSA) នឹង​ជួយ​ទប់ស្កាត់​ការ​រអិល​ថយក្រោយ​នៅ​ពេលធ្វើការ​ឡើង​ភ្នំ។​

• Hill Descent Control (HDC) ដែល​គ្រប់គ្រង​ហ្វ្រាំង​សម្រាប់​ពេល​ចុះ​ចំណោត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ