ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់ជជែកគ្នាលេងធម្មតា លុះព្រឹកឡើងមិត្តភក្ដិដាស់ឲ្យក្រោកទើបដឹងថាស្លា.ប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ និងជាអ្នកចាត់ការទូទៅក្នុងរោងចក្រកាត់ដេរយីហោ យ៉ុងលី បានដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅក្នុងរោងចក្រខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយនគរបាលបានពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយជំងឺខ្យល់គ ។…

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ និងជាអ្នកចាត់ការទូទៅក្នុងរោងចក្រកាត់ដេរយីហោ យ៉ុងលី បានដេកស្លាប់នៅក្នុងបន្ទប់ស្នាក់នៅក្នុងរោងចក្រខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយនគរបាលបានពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយជំងឺខ្យល់គ ។ ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ព្រឹក‌ ថ្ងៃ‌ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងបន្ទប់ដេកស្ថិតនៅក្នុងរោងចក្រកាត់ដេរ «យ៉ុង លីង» ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

នគរបាលបាននិយាយថា បុរសជនរងគ្រោះ‌ឈ្មោះ យ៉ាវ ស៊ីលៀង (YAO SHILIENG) អាយុ៤៦ឆ្នាំ ជនជាតិចិន (ចិនដីគោក) មុខរបរជាអ្នកចាត់ការទូទៅក្នុងរោងចក្រខាងលើ មានស្រុកកំណើតប្រទេសចិន ។ ប្រភពដដែលបានបន្តថា បើតាមកាសួរបំភ្លឺពីសាក្សីម្នាក់ឈ្មោះ ស៊ិន ឈុនហ័រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនដីគោកដូចគ្នា មានមុខរបរជាអ្នកគ្រប់គ្រងម៉ាស៊ីនសង្វាក់ផលិតកម្មក្នុងរោងចក្រ ។

ដែលដេកនៅក្នុងបន្ទប់ជាមួយគ្នាបាននិយាយថា នៅវេលាយប់ថ្ងៃទី០៨ ខែកុម្ភៈ វេលាម៉ោង១០យប់ គាត់ និងជនរងគ្រោះបានចូលបន្ទប់ដេក ហើយបានជជែកគ្នាលេងពីរឿងនេះរឿងនោះជាធម្មតា ។ ដោយមិនបានឮជនរងគ្រោះត្អូញត្អែរថា មិនស្រួលខ្លួនអ្វីនោះទេ មិនតែប៉ុណ្ណោះជនរងគ្រោះក៏មិនបានផឹកគ្រឿងស្រវឹងដែរ ។

សាក្សីដដែលបានបន្តទៀតថា ចំណែកគាត់បានដាក់ម៉ោងរោទិ៍នៅក្នុងទូរស័ព្ទដើម្បីក្រោកនៅវេកាម៉ោង០៦ព្រឹក ហើយក្រោយពីជជែកគ្នាលេងមួយសន្ទុះ ក៏បានដេកលក់រៀងៗខ្លួនទៅ ។ លុះដល់វេលាម៉ោង០៦ព្រឹក ទូរស័ព្ទរោទិ៍គាត់បានភ្ញាក់ពីដំណេក ឃើញជនរងគ្រោះដេកផ្កាប់មុខលើពូកក៏បានដាស់ឲ្យក្រោក ប៉ុន្តែមិនក្រោកនោះទេ ហើយគាត់ក៏មិនបានចាប់អារម្មណ៍ថា ជនរងគ្រោះស្លាប់ឡើយ ស្មានថាដេកលក់ រួចគាត់ក៏បានចេញទៅលុបមុខនៅខាងក្រៅ ។

លុះក្រោយពេលលុបមុខរួចចូលទៅដាស់ម្ដងទៀត ទើបដឹងថាស្លាប់ ហើយគាត់បានហៅមិត្តភក្ដិរួមការងារដែលជាជនជាតិចិនដូចគ្នាឲ្យជួយមើល ពេលនោះដោយមិនអស់ចិត្តក៏បាននាំយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏ដឹកសពត្រលប់មកវិញ និងរាយការណ៍ជូននគរបាលចុះទៅពិនិត្យតែម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ