ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀ.ន

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​រង​ការ​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក្នុង​គ្រាមួយ​ត្រូវ​បាន​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ខុសច្បាប់​ជាប់​ខ្លួន នា​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង…

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​រង​ការ​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក្នុង​គ្រាមួយ​ត្រូវ​បាន​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ខុសច្បាប់​ជាប់​ខ្លួន នា​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ ប្រភព​ឲ្យ​ដឹង​ថា ដោយ​មានការ​តាមដាន​រាល់​សកម្មភាព​ជនសង្ស័យ​លើ​ករណី​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ខុសច្បាប់ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ហើយ​បាន​រក​ឃើញ​ថ្នាំ​ញៀន មួយ​ខ្នាច់​ក្នុង​បំពង់​ទុយោ​បឺត​។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ការ​ចាប់ខ្លួន​កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន ជនសង្ស័យ​ទៅ​ដល់​លំនៅ​ស្ថាន​ព្រមទាំង​បាន​ធ្វើការ​ឆែកឆេ​ក្រោម​ការ​សម្របសម្រួល​ដោយ​ព្រះរាជអាជ្ញា​រួម​ជាមួយ​អាជ្ញាធ​មូលដ្ឋាន​ផង​នោះ បាន​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៦​ខ្នាច់​បន្ថែម​ទៀត​។

ក្នុង​របាយការណ៍​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​វិធាន​មួយ បង្ក្រាប​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​ករណី​ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ វ៉ែន សំឡី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​លំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ របាយការណ៍​បន្ត​ថា ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ​បាន​ចាប់​យក​វត្ថុ​តាង​ជាក់ស្ដែង ជា​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រកចូល​ក្នុង​បំពង់​បឺត​ចំនួន​០១ ហើយ​បន្ត​ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​នរក​ឃើញ នូវ​វត្ថុ​តាង​ប្រភេទ​នេះ​ចំនួន​១៦​ខ្នាច់​បន្ថែម​ទៀត​។

ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​រួម​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​ជំនាញ​នៃ​កា​រិ​យា​ល័​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ព្រមទាំង​បាន​ធ្វើតេស្ត​លើ​វត្ថុ​តាង​រក​ឃើញ​ថា ថ្នាំ​ញៀន​ខាងលើ​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សរុប​ចំនួន​១៧​ខ្នាច់ បាន​រក្សា​ទុក​ក្នុង​បំពង់​ទុយោ​បឺត​។ សង្ស័យ​ស្ថិត​ក្នុង​ការ សាកសួរ​បន្ត​រក​ជនសង្ស័យ​នៅ​ពីក្រោយ​នៃ​ការ​ផ្តល់​វត្ថុ​តាង​បទល្មើស​អោយ​ជនសង្ស័យ​សម្រាប់​ចែកចាយ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ