ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុន​ណា​រី ម៉ូ​នី​ការ កូនប្រុស​ឈឺ​ធ្ងន់​អស់​លទ្ធភាព​ព្យាបាល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ស៊ុន​ណា​រី ម៉ូ​នី​កា តារា​កំប្លែង​ជើង​ចាស់​បាន​ជួប​បញ្ហា​ក្នុង​គ្រួសារ ដោយ​កូនប្រុស​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ។ អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា មិន​ចង់ឱ្យ​គេ​ដឹង​ទេ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ស៊ុន​ណា​រី ម៉ូ​នី​កា តារា​កំប្លែង​ជើង​ចាស់​បាន​ជួប​បញ្ហា​ក្នុង​គ្រួសារ ដោយ​កូនប្រុស​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ។ អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា មិន​ចង់ឱ្យ​គេ​ដឹង​ទេ សុខចិត្ត​ទ្រាំ​លំបាក បើ​ទោះជា​ចំណាយ​ច្រើន​ស្ទើរ​ខ្សោះ​ខ្លួន​ក្តី ។

ដំណឹង​នេះ​ត្រូវ​គេ​ចែកចាយ​បន្ត​គ្នា​ក្រោយ​ពេល​លោក​អុ​ឹ​ម ជីវ៉ា បង្ហោះ​រូប​ទៅ​សួរសុខទុក្ខ​អ្នក​នាង​ស៊ុន​ណា​រី ម៉ូ​នី​កា ។
កូន​របស់​តារាចម្រៀង និង​កំប្លែង​សុ​៊​ន ណា​រី​ម៉ូ​នី​កា គឺ​លោក​ស៊ុន តារា​ឡង់​ឌី បាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ដោយសារ​ជំងឺ​ដំបៅ​សួត និង​ទឹកនោមផ្អែម​ធ្ងន់ ។

ពេល​ដែល​លោក​អុ​ឹ​ម ជីវ៉ា​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ អ្នក​នាង​សុ​៊​ន​ណា​រី ម៉ូ​នី​កា បាន​និយាយ​ទាំង​ទឹកភ្នែក​ថា កូន​របស់​អ្នក​នាង​មាន​ជំងឺ​រា​ុំ​រៃ​៉​ជា​យូ​ឆ្នាំ​មក​ហើយ​រហូត​ធ្វើ​ឱ្យ​នាង​សម្រេចចិត្ត​លក់​ផ្ទះ​ដើម្បី​យក​ប្រាក់​ព្យាបាល ។ មក​ដល់​ពេល​នេះ​នាង​គ្មាន​លទ្ធភាព​ព្យាបាល​ទៀត​ទេ ដោយសារ មួយ​ថ្ងៃ​ៗ​ត្រូវ​ចំណាយ​ច្រើន​ពេក​ណាមួយ​អ្នក​នាង​មិនសូវ​មាន​ចំណូល​ផង ។

អ្នក​នាង​សុ​៊​ន​ណា​រី ម៉ូ​នី​កា គឺជា​រា​រា​កំប្លែង​ធ្លាប់​ជា​អតីត​សមាជិក​ក្រុម​នាយ​កុយ​នាយ​និង​នាយ​ក្រឹម កន្លង​មក ។
អ្នក​នាង​ស៊ុន​ណា​រី ម៉ូ​នី​កា ក្រោយ​សម្រេចចិត្ត​វិល​ពី​បារាំង​មក​នៅ​មាតុភូមិ​វិញ​រមែង​បង្ហាញ​វត្ត​មាននៅ​តាម​វេទិកា​ជា​ច្រើន និង​តាម​កម្មវិធី​មិត្ត​សិល្បៈ​មួយ​ចំនួន ។ នាង​បាន​ច្រៀង​ឲ្យ​ផលិតកម្ម​មួយ ប៉ុន្តែ​មិនសូវ​លេចធ្លោ​ដូច​ពី​មុន​។ ចំណែក​ការ​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​ក៏​មិនសូវ​ញឹកញាប់​ដូច​មុន​ដែរ ។
អ្នក​នាង​ស៊ុន​ណា​រី ម៉ូ​នី​កា បាន​បង្ហូរទឹកភ្នែក​ក្នុង​កិច្ច​សម្ភាសន៍​ថា នាង​ពិតជា​អស់​លទ្ធភាព​បន្ត​ការ​សង្គ្រោះ​កូនប្រុស​របស់​អ្នក​នាង គឺ​កូនប្រុស​ច្បង​វ័យ​២៨​ឆ្នាំ​នោះ​ប្រាកដ​មែន ដោយសារ​តែ​គេ​មាន​ជំងឺ​ដំបៅ​សួត និង​មាន​ជំងឺ​ទឹកនោមផ្អែម​ក្នុង​កម្រិត​ធ្ងន់​ដល់​កម្រិត​ជាង​៦០០ បណ្ដាល​ឲ្យ​ខូច​ក្រលៀន ។
អ្នក​នាង​ស៊ុន​ណា​រី ម៉ូ​នី​កា និយាយ​ថា​«​ប្រមាណ​ជា​៥​ឆ្នាំ​មក​ហើយ​ដែល​កូនប្រុស​ខ្ញុំ​កើត​មាន​ជំងឺ​មួយ​នេះ ហើយ​ត្រូវ​បង្ខំចិត្ត​ឲ្យ​នាង​ខ្ញុំ​សម្ងំ​រស់នៅ​ប្រទេស​បារាំង​អត់​បាន ដល់​ថ្នាក់​សម្រេចចិត្ត​ចុះ​មក​ស្រុក​ខ្មែរ​ដើម្បី​មើលថែ​ជំងឺ​របស់​កូនប្រុស ។

ខ្ញុំ​បាន​លក់​ផ្ទះ​ជាន់​ក្រោម​មួយ​កន្លែង​នៅ​ម្ដុំ​សន្ធរ​ម៉ុ​ក ដោយ​សុខចិត្ត​ទុក​តែ​ផ្ទះ​ជាន់​លើ​ដើម្បី​រស់នៅ តែ​ខ្ញុំ​មិន​ដែល​ថ្ងូរ​ពី​ការ​លំបាក​របស់​ខ្លួន​ឲ្យ​អ្នក​ណា​បានដឹង​នោះ​ទេ គឺ​ទើបតែ​ក្នុង​ពេល​ដែល​កូនប្រុស​សង្គ្រោះ​បន្ទាន់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​នាង​ខ្ញុំ​ស្ទើរតែ​លែង​មាន​លទ្ធភាព​បន្ត​ការ​ព្យាបាល​ប៉ុណ្ណោះ ទើប​នាង​ខ្ញុំ​ដាច់​ចិត្ត​និយាយ​ថា​ពិតជា​កំពុង​ពិបាក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ