ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​រ៉ុ​ក​បង្ហាញ​ស្នាដៃ​ថ្មី​រឿង​«​កិច្ចសន្យា​ស្នេហ៍ Tom&Jerry»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​រ៉ុ​កបាន​រៀបចំ​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ថ្មី​ក្រោម​ចំណងជើង​ថា «​កិច្ចសន្យា​ស្នេហ៍ Tom&Jerry»​នៅ​រោងកុន Major ស្ថិត​ក្នុង​ផ្សារ​ទំនើប​សូ​រិ​យា​រាជធានី​ភ្នំពេញ​ដែល​ជា​ប្រភេទ​រឿង​ស្នេហា ខ្មោច និង​កំប្លែង ។…

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​រ៉ុ​កបាន​រៀបចំ​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ថ្មី​ក្រោម​ចំណងជើង​ថា «​កិច្ចសន្យា​ស្នេហ៍ Tom&Jerry»​នៅ​រោងកុន Major ស្ថិត​ក្នុង​ផ្សារ​ទំនើប​សូ​រិ​យា​រាជធានី​ភ្នំពេញ​ដែល​ជា​ប្រភេទ​រឿង​ស្នេហា ខ្មោច និង​កំប្លែង ។

លោក​លឹ​ម សុ​សត្យា ហៅ​លី ម៉េ​ង តំណាង​ផលិតកម្ម​រ៉ុ​ក​ថ្លែង​ថា​រឿង «​កិច្ចសន្យា​ស្នេហ៍​Tom&Jerry» បើ​ទោះជា​រឿង​នេះ​តម្រូវ​ទីផ្សារ​យុវវ័យ​មែន ក៏​ខាង​ផលិតកម្ម​រ៉ុ​ក​មិន​ភ្លេច​អ្វី​ដែល​ជា​សង្គម ។ យើង​បាន​ជួយ​កសាង​ផ្ទះ​ដល់​សហគមន៍ ជួយ​ដល់​ជនជាតិភាគតិច​ដោយ​ថត​បញ្ចប់​ហើយ​គឺ​ផ្តល់​ជូន​ពួក​គាត់​តែ​ម្តង នេះ​ជា​ទឹកចិត្ត​មួយ ។ ជា​គោលការណ៍​ផលិតកម្ម​រ៉ុ​ក​នៅ​តែ​ប្រឹងប្រែង​ផលិត​រឿង​ឲ្យ​ល្អ​ហើយនឹង​ចំណាយ​ទុន​ឱ្យ​ច្រើន ព្រមទាំង​ជួយ​សង្គម​ផង​ដែរ​» ។

វត្តមាន​តារា​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ម កាលពី​យប់​ថ្ងៃ​ទី​៦​កុម្ភៈ​២០១៨ មាន​លោក​ម៉ា ច័ន្ទ​បញ្ញា និង​គូស្នេហ៍​កញ្ញា​អុ​ី​ង អុ​ី​ង លោក​លាង ឧត្តម កញ្ញា​ផា​ភួង លោក​អុ​ឹ​ម ជីវ៉ា កញ្ញា​សួង សុ​ី​ធឿ​ន លោក​អុ​ិ​ន សុ​ភិន លោក​រ៉ូ​ណា​ន ។ ពិធី​នោះ​រំលេច​ការ​សម្តែង ផ្សេង​ៗ និង​របាំ​ជនជាតិ​ក្រោម​ការ​ទស្សនា​ពី​មហាជន​ច្រើន​កុះករ ។
លោក​ប៉ុក បូ​រក្ស ប្រធាន​នាយ​ដ្ឋា​ន​ភាពយន្ត​បាន​ថ្លែង​ថា កន្លង​មក​ផលិតកម្ម​រ៉ុ​ក​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​បង្ហាញ​ស្នាដៃ​ថ្មី​ដើម្បី​ឲ្យ​មានគុណ​ភាព ។ ចំពោះ​រឿង​ថ្មី​នេះ​ពិតជា​ជួយ​ផ្តល់​សំណើច​ដល់​មហាជន ហើយ​និង​ជួយ​លើកតម្កើង​ការ​ទាក់ទាញ​វិស័យ​ទេសចរណ៍​ផង​ដែរ​នៅ​តំបន់​ភាគ​ឦសាន ។

តារាចម្រៀង​កញ្ញា​អុ​ី​ង អុ​ី​ង​លើក​ឡើង​ថា នាង​ជា​មនុស្ស​ម្នាក់​ដែល​ខ្លាច​ខ្មោច​ខ្លាំង និង​មិន​ហ៊ាន​សម្ដែង​រឿង​ខ្មោច​ឡើយ ។ ពេល​ដែល​ទទួល​សាច់​រឿង​នេះ​ដំបូង នាង​ពិតជា​មិនដឹង​ថា​មាន​ឈុត​ឆាក​ខ្មោច​សោះ ហើយ​រឿង​នេះ​បែរជា​តម្រូវ​ឲ្យ​នាង​សម្ដែង​ជា​តួ​ខ្មោច​ទៅ​វិញ ។ ក្រោយ​ពិនិត្យ​សាច់​រឿង ឃើញ​ថា​មាន​ខ្មោច​ត្រឹមតែ​ប្រមាណ​៣០​ភាគរយ ដោយ​ជំនួស​វិញ​ដោយ​ភាព​កំប្លុកកំប្លែង និង​ស្នេហា ទើប​នាង​គិត​ថា​មិន​មាន​បញ្ហា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ