ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ដែរ​ម្ចាស់​ទៅ​ធ្វើ​ពលករ​នៅ​ថៃ​បាត់​នៅ​សុខ​ៗ​ភ្លើង​ឆេះ​ផ្ទះ​អស់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​អគ្គិ​ស​ភ័យ​ទី​១ បាន​កើតឡើង​នៅ​វេលា​០៦​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ល្វា​ជោ​ម ឃុំ​ត្រ​ពាំ​ឬ​ស្សី ស្រុក​កំពង់ស្វាយ…

ខេត្តកំពង់ធំ ៖ មាន​ករណី​អគ្គិ​ស​ភ័យ​ទី​១ បាន​កើតឡើង​នៅ​វេលា​០៦​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ល្វា​ជោ​ម ឃុំ​ត្រ​ពាំ​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ទំហំ ៦​ម៉ែត្រ គុណ ៧​ម៉ែត្រ ធ្វើ​ឡើង​អំពី​ឈើ ជញ្ជាំង​បាំង​ស្លឹក ដំបូល​ប្រក​ស័ង្កសី ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ លី​ម លាប ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន​ម្ចាស់​បាន​ចំណាកស្រុក ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​អស់​ជា​ច្រើន​ខែ​មក​ហើយ គ្មាន​អ្នក​ណា​នៅទេ ដោយ​ទុក​ផ្ទះ​ចោល ស្រាប់តែ​ត្រូវ​ភ្លើង​ឆេះ​ដោយ​មិនដឹង​មូលហេតុ មិនដឹង​ថា​មាន​មនុស្ស​លួច​ដុត ឫ​ក៏​យ៉ាងណា​នោះ​ទេ ករណី​នេះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​ឆេះ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ