ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ័យ​ណាស់ ហើយ​ញាប់​ដៃជើង​តែ​ម្តង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​សេចក្តីរាយការណ៍​បន្ត​ថា មាន​ផ្សែរ​ហ៊ុយ​ជា​ច្រើន​ចឹ​ញ​ពី​កន្លែង​ផ្ទះល្វែង​នោះ​ជា​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយ​កន្លែង ដែល​ស្ថិត​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា មាន​ផ្សែរ​ហ៊ុយ​ជា​ច្រើន​ចឹ​ញ​ពី​កន្លែង​ផ្ទះល្វែង​នោះ​ជា​ខ្លាំង ហើយ​មាន​សមត្ថកិច្ច​កំពុង​តែ​ជួយ​អន្តរាគមន៍ និង​ហៅ​រថយន្ត​មក​ជួយ​ពន្លត់ ។

ដែល​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង និង​មាន​អង្ក​ភាព ហើយ​ក៏​មានការ​ជួយ​រថយន្ត​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ប្រចាំការ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ដែរ ។

មូលហេតុ​ដោយ​មាន​ភ្លើង​ឆេះ​គឺ​ដោយសារ​ម្ចាស់​ដុត​សែន​អុជ​ធូប ដែល​មានការ​ជួយ​ពន្លត់​ពី​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ត​យូរ​ទឹក​សើ​ម្បី​ជួយ​បាញ់ ហើយ​ក៏​មានការ​ថយ​ភ្លើង បន្ទាប់​មក​ក៏​មាន​ឡានទឹក​មក​បាញ់​បន្ថែម​ហើយ​ក៏​បាន​រលត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ