ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដូ​ណា​ល់ ត្រាំ ចង់​បង្កើតក្បួនព្យុហយាត្រា​ធំ​មួយ

6 ឆ្នាំ មុន

សហរដ្ឋ​អាមេ​រិ​ក ៖ សេត​វិមាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ថា ប្រធានាធិបតី​អា​​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ ចង់​បង្កើត​ព្យុហយាត្រា​យោធា ដើម្បី​បង្ហាញ​ពី​កម្លាំងយោធា​អា​មេ​រិ​កដោយ​លោក​គូសបញ្ជាក់​ពី​តួនាទី​លោក​ជា​អគ្គមេបញ្ជាការ…

សហរដ្ឋ​អាមេ​រិ​ក ៖ សេត​វិមាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ថា ប្រធានាធិបតី​អា​​មេរិ​ក លោក​ដូ​ណា​ល់ ត្រាំ ចង់​បង្កើត​ព្យុហយាត្រា​យោធា ដើម្បី​បង្ហាញ​ពី​កម្លាំងយោធា​អា​មេ​រិ​កដោយ​លោក​គូសបញ្ជាក់​ពី​តួនាទី​លោក​ជា​អគ្គមេបញ្ជាការ ។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី SARAH SANDERS ថ្លែង​ថា ប្រធានាធិបតី​ពិតជា​សម្តែង​សាមគ្គីភាព​ពេញលេញ​ចំពោះ​កង​យោធា​ដែល​ជីវិត​ពួក​គេ​ជួប​គ្រោះថ្នាក់​រាល់ថ្ងៃ​ដើម្បី​ធានា​សន្តិសុខ​របស់​ប្រទេស​យើង ។ លោក​ស្នើ​ដល់​ក្រសួង​ការពារ​ប្រទេស​ឱ្យ​សិក្សា​ពី​ការ​បង្កើត​ពិធី​មួយ​ដោយ​នា​ឱកាស​នោះ​ពលរដ្ឋ​អា​េ​ម​រិ​ក​ទាំងអស់​អាច​សម្តែង​ការ​ដឹងគុណ​ដល់​ពួក​គេ ។ ចំណែក​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា ខ្លួន​កំពុង​តែ​ដោះស្រាយ​បណ្តា​ចំណុច​ឱ្យ​បាន​ច្បាស់ ។

លោក​ត្រាំ ធ្លាប់​លើក​រួច​ហើយពី​គំនិត​ចង់ឱ្យ​មាន​ព្យុហយាត្រា​យោធា​មួយ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន កាល​មុន​ពេល​លោក​ជាប់​ឆ្នោត ហើយ​លោក​ពោល​ថា លោក​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ចំពោះ​ព្យុហយាត្រា​យោធា​បារាំង​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ ដែល​ប្រធានាធិបតី​បារាំង លោក EMMANUEL MACRON ទទួល​លោក​យ៉ាង​កក់ក្តៅ​បំផុត ។
ទោះបី​យ៉ាងណា គំនិត​នេះ​របស់​លោក​ត្រាំ នាំ​ឱ្យ​ពួក​ប្រឆាំង​លោក​រិះគន់​យ៉ាង​ខ្លាំង ដោយ​ពួក​នេះ​ប្រៀបប្រដូច​ឥរិយាបថ​នេះ​របស់​លោក​ទៅ​នឹង​ឥរិយា​របស់​មេដឹកនាំ​នៃ​របប​ផ្តាច់​ការ​មួយ​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ