ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ទាំងឡាយ​…​បើ​ដឹង​ហើយ​នៅ​ឱ្យ​សៀម !

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​បាន​និយាយ​ថា រហូត​មក​ដល់​ដើមឆ្នាំ​២០១៨ ក្នុង​ខែ​១ និង​ដើមខែ​២ ឈ្មួញ​បាន​នាំ​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ទឹកដី​ខេត្តតាកែវ​មិន​តិច​ជាង​១០​យី​ឌុ​ប​ឡើយ​ហើយ​ករណី​ដែល​មានការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​យក​ទៅ​ស្រុក​យួន​យ៉ាង​គ​ក្រិ​ង​គ​ក្រេ​ង​បែប​យ៉ាង​រលូន​បែប​នេះ​បាន​ដោយសារ​អ្នក​រត់ការ​បន្ត​ពី​មេ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ផ្សេង​ជា​អ្នកមាន​អំណាច​នៅ​ក្នុង​ខេត្ត​ទើប​ធ្វើ​អោយ​សមត្ត​កិច្ច មាន​ប៉ូលិស កងរាជអាវុធហត្ថ និង​យោធា…

ខេត្តតាកែវ ៖ មន្ត្រី​ប៉ូលិស​សេដ្ឋកិច្ច​បាន​និយាយ​ថា រហូត​មក​ដល់​ដើមឆ្នាំ​២០១៨ ក្នុង​ខែ​១ និង​ដើមខែ​២ ឈ្មួញ​បាន​នាំ​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ទឹកដី​ខេត្តតាកែវ​មិន​តិច​ជាង​១០​យី​ឌុ​ប​ឡើយ​ហើយ​ករណី​ដែល​មានការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​យក​ទៅ​ស្រុក​យួន​យ៉ាង​គ​ក្រិ​ង​គ​ក្រេ​ង​បែប​យ៉ាង​រលូន​បែប​នេះ​បាន​ដោយសារ​អ្នក​រត់ការ​បន្ត​ពី​មេ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្ត​ផ្សេង​ជា​អ្នកមាន​អំណាច​នៅ​ក្នុង​ខេត្ត​ទើប​ធ្វើ​អោយ​សមត្ត​កិច្ច មាន​ប៉ូលិស កងរាជអាវុធហត្ថ និង​យោធា ពិសេស​ជំនាញ​មេ​ព្រែ​ដែល​ឈរជើង​នៅ​ខេត្តតាកែវ​អត់​ហាន​បង្ក្រាប​ឡើយ ។

មន្ត្រី​ប៉ូលិស​ដដែល​បាន​បន្ត​ទៀត​ថា​បច្ចុប្បន្ន​នេះ​ក្នុង​១​ខែ​ត្រូវ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​តាម​រថយន្ត​យី​ឌុ​ប​ពី​ខេត្ត​ផ្សេង​ៗ​មក​ដោយ​ឆ្លងកាត់​ខេត្តតាកែវ​១​ជើងមាន​៣​យី​ឌុ​ប​១​ខែ​៥​ទៅ​៦​ជើង​សរុប​ទៅ​មិន​ក្រោម​១៥​យី​ឌុ​ប​ឡើយ​បញ្ហា​នេះ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ឬ​ជំនាញ​មេ​ព្រែ​ថ្នាក់​ណាមួយ​ហាន​ចេញ​មុខ​បង្ក្រាប​ឡើយ​ព្រោះតែ​អ្នក​កាង​បន្ត​ពី​មេ​ឈ្មួញ​ជា​អ្នកមាន​អំណាច​ធំ​ក្នុង​ខេត្ត​។ បើ​តាម​សម្តី​មេ​ព្រែ​ខេត្ត​ម្នាក់​បាន​បង្ហើប​ប្រាប់​ថា​ករណី​អ្នកមាន​អំណាច​កាង​ឡាន​ដឹកឈើ​បន្ត​ពី​មេ​ឈ្មួញ​ខេត្ត​ផ្សេង​រួច​ដឹក​បន្ត​យក​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ខុសច្បាប់​នោះ​សមត្ថកិច្ច​ក្នុង​ខេត្ត​នរណា​ក៏​បានដឹង​ដែរ​តែ​បាន​ត្រឹមតែ​ម៉ា​ដឹង​តែ​ប៉ុណ្ណោះ ហើយ​ចំពោះ​ច្រក​ដែល​អ្នកមាន​អំណាច​កាង​ឈើ​ខុសច្បាប់​យក​ទៅ​ល​4​ក់​នៅ​ស្រុក​យួន​បាន​យ៉ាង​រលូន​នោះ​គឺ​នៅ​កំពង់ទូក​ក្បាល​ពោ​ស្ថិត​ក្នុងភូមិ​ក្បាល​ពោ​ឃុំ​សំបួរ​ស្រុក​ទ្រាំង​នៅ​ពេល​យប់​តាម​ទូក​រួច​ដឹក​តាម​បណ្តោយ​ស្ទឹង​ស្រុក​បូ​រី​ជលសារ​ដោយ​ដឹក​ចូល​ទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​កំពង់​ក្រសាំង ព្រោះ​បច្ចុប្បន្ន​នេះ​នៅ​ខាង​គយ​វៀតណាម​គេ​រឹត​ប​ន្តិ​ង​ដឹក​ចូល​តាម​ច្រករបៀង​គេ​និង​ចាប់​តែបើ​តាម​ច្រក​ទ្វា​ប៉ុ​ស្កិ​ធំ​គយ​យួន​អត់​ចាប់​ទេ ។

ពាក់​ព​ន្ធ័​ទៅ​នឹង​ករណី​ខាងលើ​នេះ​មេ​ព្រែ​ក្នុង​ខេត្តតាកែវ​គ្រប់​ថ្នាក់​បាន​និយាយ​ថា​បាន​ត្រឹមតែ​ដឹង​អត់​ហាន​ទៅ​ក្បែ​ផង​។ ចំណែក​លោក​ឧត្តម​សេនី ឡា ឡែ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរ​សព្ទ័​នៅ​រសៀល​ថ្ងែ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​ថា​រឿង​មានការ​នាំ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​កំពង់​ក្រសាំង​នោះ​លោក​អត់​បានដឹង​ទេ តែ​កន្លង​មក​កំលាំង​របស់​លោក​បាន​ចាប់​ឈើ​ខុសច្បាប់​បាន​ច្រើន​ជាង​សមត្ថកិច្ច​ផ្សេង​ហើយ​រឿង​នេះ​សួរ​ទៅ​មេ​ព្រែ​ទើបបាន​ដឹង​ហើយ​បើ​ខាង​អ្នកកាសែត​ដឹង​ជួយ​ថត​និង​ប្រាប់​គាត់​ផង​គាត់​និង​ចុះ​ទៅ​ចាប់ ។ លោក​ឧត្តម​សេនី​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ប្រាប់​កោះសន្តិភាព​យើង​តាម​ទូរ​សព្ទ័​ថា​ពូ​អត់​ដឹង​ទេ​រឿង​នេះ​ពូ​ពិបាក​ណាស់​អត់​ហាន​ប៉ះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ