ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្ដី​ប្រកាស​ព័​ត៏​មាន កម្មវិធី​ជម្រុញ​អា​ជី​កម្ម​ខ្នាត​តូច​និង​កណ្ដាល​របស់​សភា​យុវ​ពាណិជ្ជករ​កម្ពុជា : Business Aspirant

6 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃ​ច័ន្ទ ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ : Junior Chamber International Cambodia Chaktomuk…

ថ្ងៃ​ច័ន្ទ ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ : Junior Chamber International Cambodia Chaktomuk (JCI សភា​យុវ​ពាណិជ្ជករ​កម្ពុជា – សាខា​ចតុមុខ​) សហការ​ជាមួយ​ធនាគារ អ អេ​ច ប៊ី ឥ​ណ្តូ​ឆៃ​ណា ដោយ​មោទនភាព​បង្ហាញ​ជា​ផ្លូវការ​ពី​កម្មវិធី​ជុំរុញ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (MSME) ហៅ​កាត់​ថា “Business Aspirant” ដែល​មាន​គោលបំណង​លើកកម្ពស់ សហគ្រិន​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ន៏​ជំនួញ​របស់​ពួក​គេ​អោយ​មាន​ស្ដង់ដារ​កាន់តែ​ប្រសើរ​ឡើង ។

ដោយសារ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បើ​ចំហរ ប្រជាសាស្ត្រ​ចម្រុះ ទីក្រុង​ដែល​រស់​រវើក​និង​ពហុ​ភាសា​ព្រមទាំង​គោលនយោបាយ​សេដ្ឋកិច្ច​បើក​ទូលាយ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រែក្លាយ ប្រ​ទេ​លស ទៅ​ជា​ដែនដី​នៃ​ឱកាស​។ ជា​លទ្ធផល​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​បាន​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​អោយ​កត់សម្គាល់​។ សហគ្រាស​ខ្នាត​តូច​និង​មធ្យម (MSMEs) ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ជាក់ស្ដែង យោង​តាម​ប៉ាន់​ប្រ​ម៉ា​ន​របស់​រដ្ឋាភិបាល​កម្ពុជា 40% ទៅ 50% នៃ​ការងារ​សរុប​អាច​ត្រូវ​បាន​បង្កើត​ដោយ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​។

ថ្វីបើ​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត​ការងារ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏​ដោយ MSME ភាគច្រើន​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដែល​រារាំង​ដល់​ដំណើរ​ពង្រីក​ខ្លួន​របស់​សហគ្រាស​។ ជាក់ស្ដែង​បញ្ហា​ប្រឈម​មួយ​ចំនួន​រួម​មាន​: កង្វះ​នៃ​កា​រត​ភ្ជាប់​រវាង​សហគ្រាស​និង​អ្នក​ផ្គត់ផ្គង់ ខ្វះខាត​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ម្ចាស់​អាជីវកម្ម កង្វះខាត​ដើមទុន​។ ល​។ ជា​ឧទាហរណ៍​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ គឺជា​ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ជា​ច្រើន ដែល​បណ្ត ល មក​ពី​សមត្ថភាព​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​មាន​កំរិត​នៅឡើយ ក្នុង​ការ​រៀបចំ​ឯកសារ​ហិរញ្ញវត្ថុ​អោយ​គោរព​ទៅ​តាម​ស្តង់ដារ​។

គម្រោង JCI Business-Aspirant នឹង​ដើរតួ​ជា​អ្នក​ត​ភ្ជាប់​រវាង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ទៅ​កាន់​អ្នក​ផ្តល់​សេវាកម្ម​ដូច​ជាៈ​ក្រុមហ៊ុន​ជំនាញ​ច្បាប់​, គ្រឺះ​ហិរញ្ញវត្ថុ​, ក្រុមហ៊ុន​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ជាដើម ដើម្បី​ជួយ​អោយ​សហគ្រាស​ទាំងនោះ​ប្រែក្លាយ​ខ្លួន​អោយ​កាន់តែ​មាន​ស្ដង់ដា​។ កញ្ញា ឡាយ ហ៊ុយ​ហួយ​ប្រធាន​គម្រោង ក៏​មាន​យោបល់​ផង​ដែរ​ថា «​កម្មវិធី Business Aspirant នឹង​ដើរតួ​នាទី​ជា​ស្ពាន​ដែល​ត​ភ្ជាប​គ្រប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ទាំងអស់ ជាមួយនឹង​ដៃគូ​រកស៊ី​និង​ធនធាន ដែល​អាច​ជឿ​ទុកចិត្ត​បាន​» ។

លើស​ពី​នេះ​ទៀត គម្រោង​នេះ​មិន​ត្រឹមតែ​ភ្ជាប់​ពួក​គេ​ទៅ​នឹង​ធនធាន​ដែល​ជឿ​ទុកចិត្ត​នោះ​ទេ​ប៉ុន្តែ ថែម​ទាំង​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​ដែល​មាន​សារៈសំខាន​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ដល់​សហគ្រិន​មួយ​កំរិត​ទៀត​។ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​នោះ សហគ្រិន​ឬ​អ្នកជំនួញ​ដែល​ជោគជ័យ​ត្រូវ​បាន​អញ្ជើញ​ជា​គណៈកម្មាធិការ​ប្រឹក្សា​យោបល់ និង​ផ្តល់​ដំបូន្មាន​ទៅ​លើ MSME ដែល​ចុះ​ឈ្មោះ​ចូលរួម ដែល​ក្នុង​នោះ​រួម​មាន​លោក​ជី សិលា​-​ស្ថាបនិក​នៃ​ក្រុមហ៊ុន Sabay Corp.; ឧក​ញ្ញ៉ា​កែវ មុំ​-​ស្ថាបនិក​ក្រុមហ៊ុន​លី​លី​; ឧក​ញ្ញ៉ា​ស្រ៊ា​ត មុំ​សុភា​-​ស្ថាបនិក​និង​នាយិការ​នៃ SOPHIYA Corp និង លោក​វា វី​រៈ​-​ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Fortuna Investment​។
លោក​ជី សិលា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Sabay ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា “​ការ​ផ្លាស់​ប្តូរ​ឬ​ប្រែក្លាយ​អាជីវកម្ម​ទៅ​អោយ​មាន​និរន្តរភាព​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ​, ការ​អភិវឌ្ឍន៍​អាជីវកម្ម​នេះ​ទាមទារ​អោយ​មានការ​ត្រួតពិនិត្យ​ឥត​ឈប់​ឈរ និង​ការ​ណែនាំ ហើយ​វា​កាន់តែ​ប្រសើរ​បើសិន​បើ​ពួក​គាត់​បាន​ទទួល​ការ​ណែនាំ​ពី​សហគ្រិន​ដែល​មាន​បទ​ពិសោធ​ន៏​ឬ​ជោគជ័យ​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​របស់​ពួក​គេ​”​។

កម្មវិធី​នេះ​នឹង​ដើ​តួ​ជា​វេទិកា​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម (MSMEs) ដើម្បី​ភ្ជាប់​ជាមួយ​អ្នក​ផ្តល់​សេវាកម្ម​/ ផលិតផល ហើយ​សំខាន់​ជាង​នេះ​ទៀត​ត្រូវ​ជំរុញ​ឱ្យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នៅ​កម្ពុជា​អភិវឌ្ឍ​អោយ​មាន​ស្តង់ដារ​ប្រសើរ​ជាង​មុន តាម​រយៈ​ការ​ប្រឹក្សា​យោបល់ ការ​បង្ហាត់បង្រៀន​ព្រមទាំង​ណែនាំ​។ គូស​បញ្ចា​ក់​ផង​ដែរ​ថា​កម្មវិធី Business Aspirant​នឹង​ចាប់ផ្ដើម​បើ​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ​នេះ​ដល់​ថ្ងៃ​ទី​០៧ ខែ​មិ​នា​ឆ្នាំ​២០១៨​។

លោក​លី​ម លូ​ង​សេង​,​នាយក​គ្រប់គ្រង​និង​ជា​ប្រធាន​ប្រចាំ​ប្រទេស​នៃ​ធនាគារ RHB Indochina Bank Ltd.​បាន​មាន ប្រសាសន៍​ថា “​យើង​ចង់​ត្រួសត្រាយ​ផ្លូវ​សម្រាប់​យុវជន​កម្ពុជា​ឱ្យ​ចូល​ធ្វើ​អាជីវកម្ម​ក្នុងស្រុក​និង​អន្តរជាតិ​។ ហើយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការ​បណ្ដុះបណ្ដាល​នឹង​ក្លាយជា​ផ្លែផ្កា​មួយ​ហើយ​ធនាគារ អ អេ​ច ប៊ី នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ដោយ​មាន​កិច្ចព្រមព្រៀង​និង​ការ​ច្នៃប្រឌិត​ថ្មី​ៗ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​”
ព័ត៌​មាន​បន្ថែម​: https://goo.gl/forms/Uh6jDkN9JOTJ73Wa2
ទូរស័ព្ទ​: +(855) 81 232 617
បណ្ដាញ​សង្គម​: https://www.facebook.com/jcibusinessaspirant/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ