ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​នេះ លេង​ខ្លាំង​តើ​ល្មម​ចាប់​បាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម និង​ទ្រង់ទ្រាយ​ធំ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​ធំ ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម និង​ទ្រង់ទ្រាយ​ធំ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​បាន​ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​ធំ ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង​ស្ថិត​នៅ​មុខ​ហាង​កាហ្វេ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ នុ​ត លី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ស្វាយ​ធំ ស្រុក​កំពត ខេត្តកំពត ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ យឹ​ម ប៊ុ​ន​ឆៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

នគរបាល​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​ធំ មាន​ទម្ងន់​ប្រហែល​ជិត​១​គីឡូក្រាម ម៉ូតូ​ចំនួន​២​គ្រឿង ក្ន្ងុ​ង​នោះ​មាន​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ កាំ​បន្ទះ ពាក់​ស្លាក​លេខ ភ្នំពេញ ១GM-២៦៣២ និង​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ភ្នំពេញ ១CU-៦៥៥២ ។

នគរ​បាន​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​ធ្វើការ​ស្រាវជ្រាវ​យូរ​មក​ហើយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ផ្ដល់​ព័​ត៌​មក​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​បំផុត ។ បន្ទាប់​មក​លោក​វរៈសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ដាក់​កម្លាំង​នគរបាល​ខណ្ឌ​និង​នគរបាល​ប៉ុស្ដិ៍​តាម​ឃ្លាំមើល រហូត​កំណត់​បាន​ច្បាស់​ហើយ​ទើប​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​បាន​បែប​នេះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ចេញ​ធ្វើ​សកម្មភាព​ជួញដូរ ។ បន្ទាប់​មក​បាន​នាំ​ពួក​គេ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្ដិ៍​ដង្កោ​រង់ចាំ​ការ​កសាង​សំ​ណុ​រឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ