ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ​ទាំង​៥​នាក់​នេះ ធ្វើ​អីហ្នឹង​បាន​ចឹ​ង

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត​សហការ​ជាមួយ​ផ្នែក​គ្រប់គ្រង​ជនបរទេស​ក្រុង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​(​ជនជាតិ​កូរ៉េ​)​ចំនួន​៥​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណេ​ត នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត​សហការ​ជាមួយ​ផ្នែក​គ្រប់គ្រង​ជនបរទេស​ក្រុង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ និង​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​(​ជនជាតិ​កូរ៉េ​)​ចំនួន​៥​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណេ​ត នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងផ្ទះ​វីឡា ចំនួន ០២​ទីតាំង ក្នុងភូមិ​សាលា​កន្សែង សង្កាត់ ស្វាយ​ដង្គំ ក្រុង​-​ខេត្ត សៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ខេត្ត​បាន​ប្រាប់​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​ថា ដោយ​មានការ​សហការ​ជាមួយ​ផ្នែក​គ្រប់គ្រង​ជនបរទេស​ក្រុង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ដឹកនាំ​សម្របសម្រួល​នីតិវិធី ដោយ​លោក រៀម ចន្ទ​ម្នី និង​លោក ជួន សុ បញ្ញា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប ចុះ​បង្ក្រាប​ទីតាំង លួច​បើក​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត រួច​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​(​ជនជាតិ​កូរ៉េ​)​ចំនួន​៥​នាក់ និង​វត្ថុ​តាង រួច​នាំ​យក​មក​សួរ នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ប្រភព​បាន​បញ្ជាក់​ថា ជនបរទេស​ទាំង​០៥​នាក់ មានឈ្មោះ​ទី​១- ឈ្មោះ LEE KIHO ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ​M៦៩៩០១០៥៤ ទី​២-​ឈ្មោះ JUNG HWAYOUNG ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ​M៤៦៧៧១៤៥៥ ទី​៣-​ឈ្មោះ CHA SUNGHWAN ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ​M៧៤០១៤៦១៥ ទី​៤-​ឈ្មោះ LEE SUYONG ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ​M ៨៥៣២៧០៤៨ និង​ទី​៥-​ឈ្មោះ JEONG WONTAE ជនជាតិ​កូរ៉េ កាន់​លិខិតឆ្លងដែន​លេខ​M៧៩៦៧៧៩០៣ ដែល​អ្នក​ទាំង​០៥​នាក់​ជា​ប្រុស​ទាំងអស់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ (​ជនជាតិ​កូរ៉េ​) និង​វត្ថុ​តាង ត្រូវ​បាន​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា សម្រេច​ឱ្យ​ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ