ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកប្រាក់​ឧបត្ថម្ភ​របស់​សប្បុរសជន​ជូន​ដល់​លោក​សុខ សំណាង

13 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ លោក​សុខ សំណាង ចាង​ហ្វាង​កាសែត​ដំណឹង​ថ្មី ដែល​ដួល​ក្នុង​បន្ទប់​ទឹក​រហូត​ដាច់​សរសៃ​ឈាម​ក្នុងខួរ​ក្បាល​នៅ​ខេត្ត​ព្រះ ​សីហនុ​ កាលពី​ពេល​កន្លង​ទៅ​។ ក្រោយ​ពេល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ ដែល​បាន​ផ្តល់​ជូន​រូប​លោក​ដើម្បី​ព្យាបាល​ជំងឺ​​បាន​ធូរ​ស្បើយ​កាន់​តែ​ ប្រសើរ​ឡើង​ គឺអាច​ងើប​អង្គុយ​បាន ហូប​បាន​សុខភាព​ល្អ​​មាំមួន​ឡើង​វិញ​មួយ​កំរិត​។ លោកមាន​ការ​ចងចាំបាន​ច្រើន​ជាង​មុន ​អាច​និយាយ​ស្តី​បាន​ច្បាស់​បន្តិច

ខេត្ត​រតនគិរី ៖ លោក​សុខ សំណាង ចាង​ហ្វាង​កាសែត​ដំណឹង​ថ្មី ដែល​ដួល​ក្នុង​បន្ទប់​ទឹក​រហូត​ដាច់​សរសៃ​ឈាម​ក្នុងខួរ​ក្បាល​នៅ​ខេត្ត​ព្រះ​សីហនុ​ កាលពី​ពេល​កន្លង​ទៅ​។ ក្រោយ​ពេល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ ដែល​បាន​ផ្តល់​ជូន​រូប​លោក​ដើម្បី​ព្យាបាល​ជំងឺ​​បាន​ធូរ​ស្បើយ​កាន់​តែ​ប្រសើរ​ឡើង​ គឺអាច​ងើប​អង្គុយ​បាន ហូប​បាន​សុខភាព​ល្អ​​មាំមួន​ឡើង​វិញ​មួយ​កំរិត​។ លោកមាន​ការ​ចងចាំបាន​ច្រើន​ជាង​មុន ​អាច​និយាយ​ស្តី​បាន​ច្បាស់​បន្តិច ​និង​សាច់​ឈាម​ស្រស់​ថ្លា​ឡើង​វិញ។

នៅព្រឹក​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០១០ កន្លង​មក លោក​សុខ សំណាង បាន​ទទួល​នៅ​កញ្ចប់​ទឹក​ប្រាក់​ចំនួន​៤០០​ដុល្លារ នៅ​គេហដ្ឋាន​​សាច់​ញាតិ​របស់​លោក ​ខណៈ​​​ដែល​លោក​បាន​ទៅ​ចូលរួម​បុណ្យ​ប្រាំពីរ​ថ្ងៃ​នៃសពម្តាយ​មីង​​នៅ​ភូមិ​និរោធ សង្កាត់​និរោធ ខណ្ឌ​មានជ័យ ​ដែលទទួល​ឧបត្ថម្ភ​​ពី​លោក​ជំទាវ​ម៉ែន សំអន ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការនៃព្រះរាជាណា​ចក្រ​កម្ពុជា​ចំនួន​១០០​ដុល្លារ​ តាម​រយៈលោក​យូ ដារ៉ាវុធ ជាតំណាង​របស់​លោក​ជំទាវ​។ លោក​ជំទាវ​ស៊ុយ សុផាន ចំនួន​១០០​ដុល្លារ លោក​ជំទាវ​អ៊ឹង ស៊ីស្រ៊ន គណៈកម្មការ​សាខាកាកបាទ​ក្រហម​រាជធានីភ្នំពេញ​ និង​ស្វាមី​ចំនួន​១០០​ដុល្លារ​ និង​លោក​សុខ ផេង ព្រម​ទាំង​លោក​ជា ហាវ ចំនួន​១០០​ដុល្លារ​ ។ លោក​សេង ស៊ីចាង អគ្គនាយក​ទស្សនា​វដ្តី​អង្គរធំ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​៥០​ដុល្លារ​ផងដែរ នៅ​គេហដ្ឋាន​របស់​លោក​​សុខ សំណាង ភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០១០ កន្លង​ទៅ​ផងដែរ​។

នាឱកាស​ទទួល​អំណោយ​ជាប្រាក់​ដ៏​ថ្លៃ​ថ្លា​នេះ​លោក​សុខ សំណាង ក៏​បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន ​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​រូប​លោក​។​ លោក សុខ សំណាង និង​ក្រុម​គ្រួសារ​បាន​សំដែង​​នូវ​ការ​គោរព​ដឹងគុណដ៏ខ្ពង់​ខ្ពស់​​ចំពោះ​​សន្តាន​ចិត្ត​អាណិតអាសូរ​របស់​លោក​ជំទាវ​ម៉ែន ​សំអន ដែល​តែង​តែយក​ចិត្តទុក​ដាក់​ជានិច្ច​ចំពោះ​រូប​លោក ​និង​សប្បុរសជន​ជាច្រើន​រូប​ផ្សេងទៀត​​ផងដែរ ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​រូប​លោក​​កំពុង​ជួបគ្រោះ​អាសន្ន​។​លោក​​បាន​លើក​ដៃ​សំពះ​បួង​សួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​​សូមតាម​ជួយ​ថែរក្សា​ការពារ ​និង​ប្រសិទ្ធពរ​ជ័យ​សិរី​មង្គល​វិបុលសុខ​គ្រប់​ប្រការ​ចូល​មាន​ដល់​សម្តេច​​តេជោ​ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​បុត្រាបុត្រី​ និង​លោក​ លោកជំទាវ​ អស់​លោក​ លោក​ស្រី​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់រូប​លោក។ លោក​ក៏​សុំ​ក្តី​ករុណា​ជួយ​ឧបត្ថម្ភ​ជាបន្ត​ទៀត​ពីសប្បុរសជន​​ដើម្បី​មាន​ឱកាស​ព្យាបាល​បន្ត​ឱ្យ​ជាសះស្បើយ៕