ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សា​រលើ​យក​ផ្លូវ​សាធារណៈ ធ្វើ​ជា​កន្លែង​លក់ដូរ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​ការ​លក់ដូរ​របស់​អាជីវករ​ផ្សា​រលើ គ្មាន​សណ្តាប់ធ្នាប់ យក​ផ្លូវ​ធ្វើ​ជាទី​ផ្សារ បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណ​ភាព និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍ ទើប​ថ្មី​នេះ ឯកឧត្តម…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​ការ​លក់ដូរ​របស់​អាជីវករ​ផ្សា​រលើ គ្មាន​សណ្តាប់ធ្នាប់ យក​ផ្លូវ​ធ្វើ​ជាទី​ផ្សារ បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណ​ភាព និង​បង្ក​ការ​កកស្ទះ​ចរាចរណ៍ ទើប​ថ្មី​នេះ ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ស្នើ​សុំ​ឲ្យ​បង្កើត​មាន​គណៈកម្មការ​ចម្រុះ ដើម្បី​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សា​រលើ​ឡើង​វិញ​។ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ គេ​ឃើញ​មាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​មុខ​ផ្សា​រលើ ដែល​តែងតែ​បង្ក​ការ​ស្ទះចរាចរណ៍ ព្រោះតែ​អាជីវករ​យក​ថ្នល់​ធ្វើ​ជា​កន្លែង​លក់ដូរ​។ អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​សំណូមពរ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ មាន​សា​ម៉ី​មន្ទីរ​ពាក់ព័ន្ធ មាន​នគរបាល កងរាជអាវុធហត្ថ សន្តិសុខ និង​ប្រធាន​ផ្សារ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​នៅ​មុខ​ផ្សា​រលើ​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ ថា ត្រឹមណា​ផ្សារ ត្រឹមណា​ផ្លូវ មិន​ត្រូវ​យក​ផ្លូវ​សាធារណៈ​ដាក់​លក់ដូរ​នោះ​ឡើយ​។ ត្រូវ​មាន​គំនូស​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​អ្នក​លក់ដូ​បាន​យក​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ​អស់​ទៅ​ហើយ ពិសេស​អ្នក​លក់ដូរ​មុខ​ផ្សា​រលើ គឺ​លក់​ពេញ​ថ្នល់ បង្ក​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។

ហេតុនេះ​ឯកឧត្តម​ស្នើ​សុំ​ក្រុមចម្រុះ ត្រូវ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ ឡើង​វិញ​។ តាម​ការ​បញ្ជាក់​ពី​លោក បេ សា​រុំ អភិបាលរង​ក្រុង​កំពង់ឆ្នាំង ដែល​ដឹកនាំ​ការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សា​រលើ បាន​បញ្ជាក់​ថា នៅ​មុខ​ផ្សា​រលើ ប​ច្ចប្ប​ន្ន​ក្រុម​អាជីវករ​បាន​យក​ផ្លូវថ្នល់​ធ្វើ​ជា​កន្លែង​លក់ដូរ ទំនិញ​បោះ​ដុំ​គ្រប់​ប្រភេទ មាន​បន្លែ និង​សាច់​ជាដើម​។ ពួក​គាត់​អ្នកលក់ និង​អ្នកទិញ​បាន​មក​ជួបជុំ​គ្នា​ចាប់ពី​ម៉ោង​៣​ទៀប​ភ្លឺ រហូត​ដល់​ម៉ោង​៨-៩​ព្រឹក ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​រាល់ថ្ងៃ​។ បើ​មាន​ក្រុម​សមត្ថកិច្ច​ចាំ​ដេញ​ពួក​គាត់​ឲ្យ​លក់​ត្រឹម​ម៉ោង​៥-៦​ព្រឹក ចរាចរណ៍​មិនសូវ​ស្ទះ​ប៉ុន្មាន​ទេ​។

តែបើ​គ្មាន​សមត្ថកិច្ច​មក​ចាំ​ដេញ​ពួក​គាត់​ទេ ពួក​គាត់​មិន​ងាយ​រើ​ចេញ​ទេ លក់​ដល់​ម៉ោង​៧-៨​ព្រឹក ដែល​ចរាចរណ៍​តាម​ដងផ្លូវ​ចាប់ផ្តើម​មមាញឹក​ហើយ​។ ដូច​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ បើ​គ្មាន​ការ​ដេញ​ដោយ​បង្ខំ​ទេ ពួក​គាត់​មិន​ងាយ​ចេញ​ឡើយ ហើយ​សមត្ថកិច្ច​មាន​ពេល​ណា ងើប​ពី​យប់​មក​ចាំ​ដេញ ពួក​គាត់​រាល់ថ្ងៃ​។ លោក​អភិបាលរង​ក្រុង​កំពង់ឆ្នាំង​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុម​អាជីវករ​ទាំងនោះ​ខ្លះ​មិនមែន​គ្មាន​កន្លែង លក់ដូរ​ទេ ប៉ុន្តែ​ពួក​គាត់​ឃើញ​គេ​លក់​បាន​ចេះ​តែ​ចេញ​មក​លក់​តាម​គ្នា ពិសេស​អ្នកលក់​សាច់​ជ្រូក ហើយ​ក្រុម​អាជីវករ​ទាំងនេះ​មានការ​លំបាក​ឲ្យ​គាត់​រើ​ចេញ​ខ្លាំង​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ