ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ព័ត៌មាន​ថា វង្ស ដា​រ៉ា​រតនា នឹង​មាន​បទ​រ៉កពិសេស​សម្រាប់​អ្នក​បាត់ដំបង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្មី​ៗ​នេះ​មានការ​ប្រគំ​តន្ត្រី​បែប​រ៉ក​រ៉កដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ខេត្តកំពង់ចាម​របស់​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង រួច​មក​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​មក​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ​មាន​អា​រ្ម​ណ៍​ថា​ប្លែក ពិតជា​មិន​ធ្លាប់​បាន​ទស្សនាការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដូចនេះ​ទេពី​មុន​មក…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្មី​ៗ​នេះ​មានការ​ប្រគំ​តន្ត្រី​បែប​រ៉ក​រ៉កដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ខេត្តកំពង់ចាម​របស់​ភេសជ្ជៈ​ប៉ូវ​កំលាំង ប៊ូ​សស្ត្រ​ង រួច​មក​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​មក​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ​មាន​អា​រ្ម​ណ៍​ថា​ប្លែក ពិតជា​មិន​ធ្លាប់​បាន​ទស្សនាការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដូចនេះ​ទេពី​មុន​មក ។

 

គេ​ឃើញ​ថា​មាន​វត្តមាន​កំពូល​ៗ​តារា​ដែល​ជំនាញ​ខាង​ចង្វាក់ រ៉ក រ៉ក ជា​ច្រើន​មក​អង្រួន​ឆាក​តន្ត្រី BOOSTRONG ROCK ON FIRE នៅ​ខេត្តកំពង់ចាម​ផង​ដែរ ហើយ​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​គេ​ឃើញ​មាន​វត្តមាន​កំពូល​តារាចម្រៀង​សំលេង​រ៉ក​គឺ​លោក វង្ស ដា​រា​រតនា បាន​ធ្វើ​ឲ្យ​អ្នកចូលរួម​ទស្សនា​ព្រឺរោម​ជាមួយ​និង​សំលេង រ៉ក ដូច​ខ្លា​គ្រហឹម​របស់​គាត់​ ។

​ដូច​គ្នា​នេះ​ដែរ​ស្រាប់តែ​លឺ​ព័ត៌មាន​ថា លោក វង្ស ដា​រ៉ា​រតនា កំពុង​តែ​ត្រៀម​បទ​ចម្រៀង​បែប រ៉ក រ៉ក ជា​ច្រើន​បទ​ទៀត​សម្រាប់​ផ្ដល់​ជូន​បងប្អូន​នៅ​បាត់ដំបង​មិន​ឲ្យ​ចាញ់​នៅ​កំពង់ចាម​ទេ​។ ទោះបីជា​បទ​ចម្រៀង​បែប រ៉ក រ៉ក ដែល​គាត់​នឹង​យក​មក​ផ្ដល់​ជូន​បងប្អូន​អ្នក​បាត់ដំបង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី BOOSTRONG ROCK ON FIRE TOUR CONCERT សុទ្ធតែ​ជា​បទ​រ៉ក រ៉ក មែន តែ​លោក​នឹង​មាន​បទ​ចម្រៀង​ដែល​ប្លែក​លើស​ពី​បទ​រ៉ក​ធម្មតា​មិន​ធ្លាប់​មាន​ពី​មុន​មក ទាំង​ការ​បកស្រាយ​បទ​ចម្រៀង ទាំង​ក្បាច់​រាំ គឺ​ច្បាស់​ជា​អស្ចារ្យ​លើស​ការ​ប្រគំ​តន្ត្រី​ធម្មតា ហើយ​ព័ត៌មាន​ថ្មី​មួយទៀត​បាន​ឲ្យ​ដឹង​ថា​លោក​នឹង​មាន​ដៃគូរ​ចម្រៀង​រ៉ក ដ៏​ជំនាញ​ម្នាក់​ទៀត​មក​អង្រួន​ឆាក​តន្ត្រី ប៊ូ​សស្ត្រ​ង នៅ​ទី​ខេត្តបាត់ដំបង​ផង​ដែរ​ ។

​បើ​ចង់​ដឹង​ថា​លោក វង្ស ដា​រា​រតនា នឹង​មាន​អ្វីខ្លះ​ទៀត​ផ្ដល់​ជូន​បងប្អូន​យើង​នៅ​បាត់ដំបង កុំ​ភ្លេច​ជួប​គ្នា​នៅ​ផ្សារ​ភូ​ពុ​យ ថ្ងៃ​ទី 9 និង​ទី​១០ កុម្ភៈ ហើយ​ក៏​មានការ​ផ្សាយ​ជួន​ទស្សនា​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស​HDTV រាល់ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៨ យប់​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ