ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​បាន​ឆេះ​តូប​លក់ដូរ ក្នុង​ផ្សារ​សំរោង​យ៉ោ​ង

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​២ និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ពុធ ០៧​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១…

ខេត្តតាកែវ ៖ នៅ​វេលា​ម៉ោង​២ និង​៤០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ពុធ ០៧​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ករណី​អគ្គី​ភ័យ​មួយ​កើតឡើង​នៅ​ចំណុច​ផ្សារ​សំរោង​យ៉ោ​ង ស្ថិត​ក្នុងភូមិ​ស្មៅ​ខ្ញី ឃុំ​ត្រពាំង​សាប ស្រុក​បាទី​។ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក ងា​ន់ សារី អធិការ​នគរបាល​ស្រុក​បាទី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័​ត៌​ពី​រឿង​មាន​តូប​លក់​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង បាន​ឆ្លង ចរន្តអគ្គិសនី​ឆាបឆេះ​ភ្លាម​លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​បង្ការ​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ជួយ​ពន្លត់ និង​បាន​រាយការណ៍ មក​លោកស្នងការ​នគរ​ខេត្ត រួច​លោកស្នងការ​បាន​បញ្ជា​ដាច់ខាត​ឲ្យ​ជំនាញ​របស់​លោក​ប្រើ​គ្រប់​មធ្យោបាយ​ឲ្យ​អស់ លទ្ធភាព​ដើម្បី​ពន្លត់ភ្លើង​ឆេះ​តូប​នេះ​ឲ្យ​បាន​ហើយ​ជា​សំណាង​១​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​យើង​បាន​ប្រើប្រាស់​ទឹកតែ​១​ឡាន​ក៏​ពន្លត់​បានជា​ស្ថាពរ​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា សម្ភារ​ក្នុង​តូប​ដែល​ត្រូវ​ភ្លើង​ឆេះ​ដោយ​ខូចខាត អស់​តូប​ដែល​ត្រូវ​ឆេះ​មាន​ទំហំ​៤​គុណ​នឹង​៤​ម៉ែត្រ ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី ជា​តូប​លក់​ចាប់ហួយ មាន​ម្ចាស់​ឈ្មោះ លន គឹ​ម​សែ​(​ឈ្មោះ​ប្តី​ប្រពន្ធ​) បណ្តាល​ឆេះ​អីវ៉ាន់​ក្នុង​តូប​ទាំងស្រុង សរុប​ទឹកប្រាក់​ចំនួន​១៥.០០០​ដុល្លារ​។ ក្រុម​អាជីវករ​ដែល មាន​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង​ទាំងអស់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត​ដល់​លោក​អធិការ​នគរបាល​ស្រុក​ដែល​បា​នប​ញ្ជេ​ញ​ឡានទឹក​មក​ពន្លត់ភ្លើង​ឆេះ​តូប​ក្នុង​ផ្សារ​បាន​ទាន់​ពេលវេលា​។ ប្រសិនបើ​មានកា​យឺតយ៉ាវ​តែ​បន្តិច នោះ តូប​ក្នុង​ផ្សារ​រាប់រយ​តូប​ប្រាកដជា​ត្រូវ​ភ្លើង​ឆេះ​អស់​ជាក់​ពុំខាន រួម​ទាំង​ទំនិញ​នៅ​ក្នុង​តូប​របស់​ក្រុម​អាជីវករ ត្រូវ​ខាតបង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ