ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង​ជិត​ក្រុង

6 ឆ្នាំ មុន

ជន​ស៊ី​វិល​យ៉ាងតិច​២៨​នាក់ ក្នុង​នោះ​មាន​កុមារ​៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ នៅ​ស៊ី​រី ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​កងទ័ព​ស៊ី​រី​លើ​តំបន់​ឧទ្ទាម​មួយ​ជិត​ក្រុង​ដា​ម៉ាស់ ។ នេះ​ជា​សោកនាដកម្ម​ថ្មី​រយៈពេល​តែ​មួយ​ថ្ងៃ​សម្រាប់​ជន​ស៊ី​វិល​ក្នុង​ជម្លោះ ។ ការ​វាយប្រហារ​លើ​តំបន់ GHOUTA…

ជន​ស៊ី​វិល​យ៉ាងតិច​២៨​នាក់ ក្នុង​នោះ​មាន​កុមារ​៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ នៅ​ស៊ី​រី ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​របស់​កងទ័ព​ស៊ី​រី​លើ​តំបន់​ឧទ្ទាម​មួយ​ជិត​ក្រុង​ដា​ម៉ាស់ ។ នេះ​ជា​សោកនាដកម្ម​ថ្មី​រយៈពេល​តែ​មួយ​ថ្ងៃ​សម្រាប់​ជន​ស៊ី​វិល​ក្នុង​ជម្លោះ ។

ការ​វាយប្រហារ​លើ​តំបន់ GHOUTA ខាងកើត ភាគ​ខាងកើត​ក្រុង​ដា​ម៉ាស់​ធ្វើ​ឡើង​ក្រោយពី​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​នៅ​ខេត្ត​អុ​ី​ដលី​ប​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ភាគ​ពាយ័ព្យប្រទេស​ដោយនៅ​ទីនោះ​របប​លោក​បា​ចា​អាល់​អាសា​ដ ជាប់​សង្ស័យ​ជា​ថ្មី​ថា ប្រើប្រាស់​ឧស្ម័ន​ពុល ។ នៅ​ប្រទេស​ស៊ី​រី​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ចាប់ពី​ឆ្នាំ​២០១១​មក ខែមករា ឆ្នាំ​នេះ​ជា​ខែ​យ៉ាង​បង្ហូរឈាម​ដោយ​តាម​អង្គការ​យូ​នី​សេ​ហ្វ​ថា កុមារ​៥៩​នាក់​ស្លាប់​ក្នុង​អំពើ​ហិង្សា ។

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ជន​ស៊ី​វិល​២៨​នាក់ ក្នុង​នោះ​មាន​កុមារ​៧​នាក់​ស្លាប់ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​ស៊ី​រីសំដៅលើ​មូលដ្ឋាន​ជា​ច្រើន​នៃ​តំបន់ GHOUTAខាងកើត ។ ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​សំដៅលើ​មូលដ្ឋាន BEIT SAWA ដែល​នៅ
ទីនោះ​មនុស្ស​១០​នាក់ ក្នុង​នោះ​មាន​កុមារ​២​នាក់​ស្លាប់​នៅ​ផ្សារ​មួយ ។ ផ្សារ​មួយ​នៅ​មូលដ្ឋាន ARBINE ក៏​រង​ការ​វាយប្រហារ​ដែរ ហើយ​ជនស៊ី​វិល​៩​នាក់​ស្លាប់ ។

នេះ​ជា​ការ​សងសឹក​ចំពោះ​ការវាយប្រហារ​របស់​ពួក​ឧទ្ទាម ដោយ​គ្រាប់​ផ្លោង
លើ​រដ្ឋធានី បណ្តាល​ឱ្យ​នារី​ម្នាក់​ស្លាប់ ហើយ​មនុស្ស​៤​នាក់​ទៀត​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ