ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​កីឡាម្នាក់​រំលោ.ភ កីឡាការិនី​ជិត​១៦០​នាក់ ​

6 ឆ្នាំ មុន

អតីត​គ្រូពេទ្យ​កីឡា លោក LARRY NASSAR កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ទទួល​ការ​កាត់ទោស​ថ្មី​នៅ​ទីក្រុង CHARLOTTE រដ្ឋ​មី​ជី​ហ្គេ​ន ដោយ​ទទួលទោស​ជាប់គុក​ថ្មី​ពី​បទ​រំលោភ​កីឡាការិនី​អត្តពលកម្ម​ជា​ច្រើន​នាក់…

អតីត​គ្រូពេទ្យ​កីឡា លោក LARRY NASSAR កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ ទទួល​ការ​កាត់ទោស​ថ្មី​នៅ​ទីក្រុង CHARLOTTE រដ្ឋ​មី​ជី​ហ្គេ​ន ដោយ​ទទួលទោស​ជាប់គុក​ថ្មី​ពី​បទ​រំលោភ​កីឡាការិនី​អត្តពលកម្ម​ជា​ច្រើន​នាក់ ។

នេះ​ជា​សាលក្រម​កាត់ទោស​ធ្ងន់ធ្ងរ​ចំពោះរឿងអាស្រូវ​ផ្លូវភេទ​យ៉ាង​ធំ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​កីឡា​អា​េ​ម​រិ​ក ។
លោក NASSAR អាយុ​៥៤​ឆ្នាំ ត្រូវ​ជាប់គុក​លើស​ពី​អស់​មួយ​ជីវិត ក្រោយ​ទទួលទោស​ជាប់គុក​ពី​៤០​ទៅ​១២៥​ឆ្នាំ បន្ទាប់​ពី​សវនាការ​កាត់ទោស​រូបគេ​លើក​ទី​៣ និង​ជា​លើក​ចុងក្រោយ បន្ថែម​លើ​ការ​កាត់ទោស​ធ្ងន់​បំផុត​២លើក​មុន គឺ​ត្រូវ​ជាប់គុក​៦០​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត​អំពើ​អាសអាភាស​ក្នុង​ខែធ្នូ និង​ទទួលទោស​ពី​៤០​ទៅ​១៧៥​ឆ្នាំ ពី​បទ​រំលោភ​កីឡាការិនី​ជិត​១៦០​នាក់ ភាគច្រើន​ជា​អនីតិជន ។

ការ​កាត់ទោស​ជន​នេះ​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៦​មក ក្រោយ​ការ​លាតត្រដាង​របស់​សារព័ត៌មាន​ធ្វើ​ឱ្យ​រញ្ជួយ​ដល់​មជ្ឈដ្ឋាន​កីឡាអត្តពលកម្ម​អា​េ​ម​រិ​ក ។ អ្នក​ទទួលខុស​ត្រូវជា​ច្រើន​នាក់នៃ​សហព័ន្ធកីឡាអត្តពលកម្ម​អា​េ​ម​រិ​កបាន​សុំ​លាលែង​ចេញពី​តំណែង រួច​ការ​ស៊ើបអង្កេត​ត្រូវ​បានធ្វើ​ដើម្បី​កំណត់​ថា ហេតុ​អី​ក៏​គ្រូពេទ្យ​រូប​នេះ​អាចប្រព្រឹត្ត​អំពើ​បែប​នោះ​ដោយ​ពុំ​មានទោស ។

តុលាការ​រក​ឃើញ​ថា សរុប​មាន​ជន​រង​គ្រោះដល់​ទៅ​២៦៥​នាក់ ដោយសារ​ស្នាដៃ​គ្រូពេទ្យ​កីឡា
នេះ ក្នុង​នោះ​មាន​កីឡាការិនី​ល្បី​ៗ​របស់​អា​េ​ម​រិ​កផង ។ រូបគេ​អាច​ទទួលទោស​ជាប់គុក​សរុប​ដល់
ទៅ​៣៦០​ឆ្នាំ​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ