ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​ល្បីឈ្មោះ​មួយ​ចំនួន​មក​លេង​ស្រុក​ដូច​ណាត់គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​តារា​សម្តែង​ល្បីឈ្មោះ​មួយ​ចំនួន​ដែល​បាន​ចាកចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​បាន​បង្ហាញមុខ​ព្រម​គ្នា​នៅ​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៨​នេះ ។ តារា​ខ្លះ​បាន​សាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​កដោយ​បាន​ស្វាមី​ជា​អាណិកជន​ខ្មែរ​នៅ​ទីនោះ ។ សិល្ប​ការិនី​ទាំងនោះ​នៅ​តែ​មហាជន​នៅ​ក្នុងស្រុក និង​អ្នកសិល្បៈ​រួម​ជំនាន់ ព្រមទាំង​រលក​ក្រោយ​នឹករលឹក…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​តារា​សម្តែង​ល្បីឈ្មោះ​មួយ​ចំនួន​ដែល​បាន​ចាកចេញ​ទៅ​រស់នៅ​ក្រៅប្រទេស​បាន​បង្ហាញមុខ​ព្រម​គ្នា​នៅ​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៨​នេះ ។ តារា​ខ្លះ​បាន​សាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​កដោយ​បាន​ស្វាមី​ជា​អាណិកជន​ខ្មែរ​នៅ​ទីនោះ ។ សិល្ប​ការិនី​ទាំងនោះ​នៅ​តែ​មហាជន​នៅ​ក្នុងស្រុក និង​អ្នកសិល្បៈ​រួម​ជំនាន់ ព្រមទាំង​រលក​ក្រោយ​នឹករលឹក និង​ចង់​ដឹង​ពី​សុខទុក្ខ ។

សម្រាប់​ដើមឆ្នាំ​២០១៨ នេះ​ចាត់​ទុក​ថា​ជា​រឿង​ប្លែក​មួយ​ដែល​សិល្ប​ការិនី​ជា​ច្រើន​នាក់​បង្ហាញមុខ​ព្រម​គ្នា​នៅ​កម្ពុជា​ដូច​ជា​ណាត់គ្នា ។ តារា​ស្រី​ទាំង​អស់នោះ​មាន​អ្នកស្រី​ឆោម ឆ វិ​ន តារាចម្រៀង​ល្បី​តាំងពី​អំឡុង​ទស​វត្ស​៨០ ។ តារាភាពយន្ត​អម្ពរ ទេវី​ត្រូវ​គេ​ដឹង​ថា​មក​សម្តែង​រឿង​ភាគ​របស់​ទូរទស្សន៍ ។តារាចម្រៀង​ឆោម និមល តែងតែ​មក​លេង​ស្រុក​កំណើត​ជា​រៀង​រាល់​ឆ្នាំ ។

អ្នក​នាង​គឹ​ម លី​ហ្សា ដែល​ចេញ​ទៅ​នៅ​អូស្ត្រាលី​ទើបបាន​ជាង​២​ឆ្នាំ​បាន​មក​លេង​ស្រុក​កំណើត​ជា​លើក​ទី​១ ។

តារាចម្រៀង​អ្នក​នាង​ផា​ន់ ណា​វី ដែល​ទៅ​នៅ​អា​មេ​រិ​ក​យូរ​ឆ្នាំ បាន​មក​លេង​ស្រុក​កំណើត​ក្នុង​អារម្មណ៍​នឹករលឹក​បំផុត ។ រស់នៅ​សហរដ្ឋអាមេរិក​អ្នក​នាង​ផា​ន់ ណា​វី មានកូន​ប្រុស​២​នាក់ ។ នាង​ធ្លាប់​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង ។ ពេល​នេះ​នាង​មិន​ទទួល​ឡើង​សម្តែង​លើ​ឆាក ឬ​បង្ហាញមុខ​ក្នុង​កម្មវិធី​សិល្បៈ​ទេ ដោយសារ​តែ​នាង​មក​ក្នុង​គម្រោង​ការងារ​ផ្ទាល់ខ្លួន ហើយ​ប្រញាប់​ទៅ​វិញ ។


ដំណើរ​មក​លេង​ស្រុក​លើក​នេះ តារា​សម្ដែង​អ្នក​នាង​គឹ​ម លី​ហ្សា មិន​ត្រឹមតែ​ប្រកាស​ឡើង​ឆាក និង​ទទួល​ថត​មុន​ដំណើរ​ត្រឡប់​ទៅ​អូស្ត្រាលី​វិញ​ប៉ុណ្ណោះ​ទេ អ្នក​នាង​បញ្ជាក់​ថា​មាន​ផលិតករ និង​អ្នក​ត្រូវការ​ឲ្យ​នាង​ចេញ​ថត និង​ឡើង​ឆាក​ទាក់ទង​មក​ជា​ច្រើន​រហូត​ដល់​នាង​អត់​មាន​ពេលទំនេរ ។ ចំណែក​កូនប្រុស​របស់​នាង ក៏​ត្រូវ​ក្រុមហ៊ុន​ផលិតផល​ទឹកដោះគោ និង​ផលិត​របស់​ប្រើប្រាស់​កូន​ក្មេង​ធំ​មួយ ទាក់ទង​ឲ្យ​ថត​ស្ប៉ត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ