ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពត​-​កែបរក​ឃើញ​របស់​ខុស​ស្តង់ដា

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​-​កែប ៖ ដើម្បី​ការពារ​សុខ​មា​ល​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ ដោយសារ​តែ​មិន​បាន​ប្រុង​ប្រយ័ត្ន​នូវ​ការ​ប្រើប្រាស់​ហូប​ចុក​គ្រឿង​អាហារ​គ្រប់​ប្រភេទ​ដែល​ផលិត និង​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ផង និង​ផលិត​ក្នុងស្រុក​ផង​មិន​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ទើប​នៅ​ថ្ងៃ​ទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល…

ខេត្តកំពត​-​កែប ៖ ដើម្បី​ការពារ​សុខ​មា​ល​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ ដោយសារ​តែ​មិន​បាន​ប្រុង​ប្រយ័ត្ន​នូវ​ការ​ប្រើប្រាស់​ហូប​ចុក​គ្រឿង​អាហារ​គ្រប់​ប្រភេទ​ដែល​ផលិត និង​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ផង និង​ផលិត​ក្នុងស្រុក​ផង​មិន​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស ទើប​នៅ​ថ្ងៃ​ទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល ចុះ​ពិនិត្យ​នៅ​ខេត្ត​កែប ក្នុង​ផ្សារ ក្តាម​និង​តាម​តំបន់ឆ្នេរ ។

លោក ពា សារី អនុប្រធាន​សាខា​កាំកុងត្រូល​កំពត​-​ខេត្ត​កែប បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម ជិត​ឈាន​ចូល​មក​ដល់​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​យើង​មិន​ថា អ្នក​ជាប់​ខ្សែស្រឡាយ​ចិន វៀតណាម ឬ​ខ្មែរ​នោះ​ទេ​បងប្អូន​បាន​ត្រៀម​រៀបចំ​ជា​ស្រេច ដើម្បី​ទិញ​គ្រឿង​ចំណីអាហារ​នំ​កញ្ចប់ ភេសជ្ជៈ គ្រប់មុខ​សម្រាប់​ធ្វើ​ពិធីសែនព្រេន​ជីដូន​ជីតា​ម៉ាកុង និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​របស់​បងប្អូន ។

លោក​បាន​បន្ត​ទៀត​ថា ដើម្បី​ជួយ​ទប់ ស្កាត់ និង​ការពារ​សុខភាព​ជូន​ប្រពល​រដ្ឋ​យើង​នូវ​ការ​រង​គ្រោះ​ដោយ​ការ​ប្រើប្រាស់​ហូប​ចុក​នូវ​ចំណីអាហារ ដែល​មាន​ផ្ទុក​ដោយសារ​ធាតុគីមី​(​បូ​រ៉ា​ក់​)​ដែល​ច្បាប់​ហាមឃាត់ និង​រាល់​មុខទំនិញ​ជា​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​ដែល​បងប្អូន​ហូប​ទៅ​អាច​ប៉ះពាល់​នូវ​ជំងឺ​ច្រើន​មុខ​ដូច​ជា ខ្សោយ​គ្រ​លៀន​, កើត​មហារីក​, ជម្ងឺ​បេះដូង ជាដើម ។ ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ លោក​បាន​ដឹកនាំ​មន្ត្រី​កាំ​កុង ត្រូល​សាខា​កំពត​-​កែប​ដោយ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ទាំង​ពីរ ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ លោក​បាន​ដឹកនាំ​កម្លាំង​មន្ត្រី សាខា​កាំកុងត្រូល​ចុះ​ពិនិត្យ​នៅ​តាម​ម៉ាត និង​តាម​ផ្ទះ ដេប៉ូ នៅ​ជុំវិញ​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត ។ ការ​ចុះ​ពិនិត្យ​ទាំង​ពីរ​ខេត្ត​នេះ​រយៈពេល​ពីរ​ថ្ងៃ ជា​លទ្ធផល​សមត្ថកិច្ច​កាំកុងត្រូល​យើង​បាន​រក​ឃើញ គ្រឿង​ឧបភោគបរិភោគ​ជា​នំ​កញ្ចប់​ភេសជ្ជៈ​ជា​ដប និង​ជា​កំប៉ុង ដែល​ហួស​កាលបរិច្ឆេទ និង​ផ្ទុក​សារធាតុ​គីមី ដែល​ច្បាប់​ហាមឃាត់ ។

​មាន​ចំនួន​២០​មុខ  ហើយ​ត្រូវ​ដកហូត ដើម្បី​យក​ទៅ​ធ្វើ​ពិធី​ដុត​កម្ទេច​ច​ចោល ដែល​ហួស​កាល​បរិ​ច្ឆេ​ទ និងមានបបែល​ក្រៀម ផ្ទុក​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់ ​(Borak) សរុបទាំងអស់​ចំនួន​២០​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ