ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឪពុក​ខ្លោចចិត្ត​បែប​ណា​ទៅ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​មួយ​នៅ​ខេត្ត​សា​រ៉ា​ក់​បុរី​ប្រទេស​ថៃ ។ ជន​រង​គ្រោះ​ឈ្មោះ គិត ប៊ុ​ន​ថេ​ត…

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​មួយ​នៅ​ខេត្ត​សា​រ៉ា​ក់​បុរី​ប្រទេស​ថៃ ។

ជន​រង​គ្រោះ​ឈ្មោះ គិត ប៊ុ​ន​ថេ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​សំណង់ ដែល​ស្នាក់​នៅ​ក្នុង​ខេត្ត​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាម​សាច់ញាតិ​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​កម្ពស់​ប្រហែល​៤​ម៉ែត្រ ខណៈ​ឡើង​ធ្វើ​ជា​ជាងសំណង់ ហើយ​រអិល​ជើង​ធ្លាក់​បាក់​.​ក​ស្លាប់ ។ សព​រង​គ្រោះ​ត្រូវ​បាន​ក្រុម​សាច់ញាតិ​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​តូច​មួយ​មិន​ស្គាល់​ម៉ាក​ទៅ​លំនៅ​ដ្ឋា​ន ក្រោយ​ភាគី​ថៃ​បញ្ជូន​ដល់​កម្ពុជា ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ