ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបចម្លាក់​តា​ម៉ុ​កបាក់បែក​ស្ទើរ​អស់ទាំង​ស្រុង​ទៅ​ហើយ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រូបចម្លាក់​យោធា​២​នាក់​ស្ពាយ​កាំភ្លើង​AK​រួម​ជាមួយ​រូប​នារី​ទូល​ចម្រូង​២​នាក់​ដែល​មហាជន​ហៅ​ថា​«​រូបចម្លាក់​តា​ម៉ុ​ក​» ស្ថិត​នៅ​ចំ​កណ្តាលផ្លូវ​ជាតិ​លេខ​៦៧B នោះ មហាជន​ក្នុង​ខេត្តឧត្តរមានជ័យ ព្រមទាំង​អ្នកដំណើរ​ពី​ទី​ជិត​ទី​ឆ្ងាយ​តែងតែ​គោរព​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ និង​ទៅ​តាម​ការ​ចង់បាន​របស់​ខ្លួន ។ អ្នក​ភូមិ​ជើងភ្នំ​ជា​អតីត​ខ្មែរក្រហម​ដែល​ផ្តាច់ខ្លួន​ចូល​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨…

ខេត្តឧត្តរមានជ័យ ៖ រូបចម្លាក់​យោធា​២​នាក់​ស្ពាយ​កាំភ្លើង​AK​រួម​ជាមួយ​រូប​នារី​ទូល​ចម្រូង​២​នាក់​ដែល​មហាជន​ហៅ​ថា​«​រូបចម្លាក់​តា​ម៉ុ​ក​» ស្ថិត​នៅ​ចំ​កណ្តាលផ្លូវ​ជាតិ​លេខ​៦៧B នោះ មហាជន​ក្នុង​ខេត្តឧត្តរមានជ័យ ព្រមទាំង​អ្នកដំណើរ​ពី​ទី​ជិត​ទី​ឆ្ងាយ​តែងតែ​គោរព​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ និង​ទៅ​តាម​ការ​ចង់បាន​របស់​ខ្លួន ។

អ្នក​ភូមិ​ជើងភ្នំ​ជា​អតីត​ខ្មែរក្រហម​ដែល​ផ្តាច់ខ្លួន​ចូល​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រូបចម្លាក់​យោធា និង​រូប​នារី​នៅ​លើ​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​នោះ គឺ​តា​ម៉ុ​ក​ឱ្យ​យោធា​ដែល​មាន​ជំនាញ​ខាង​ឆ្លាក់​រូប​ឆ្លាក់​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ ។ ក្រោយ​ពី​បាន​ធ្វើ​សមា​ហរណ​កម្ម​ក្នុង​ឆ្នាំ​១៩៩៨​មក គ្រួសារ​មួយ​មានកូន​ឈឺ​ក៏​ទៅ​រក​គ្រូ​ទស្សន៍​ទាយ ហើយ​គ្រូទាយ​ថា មាន​បារមី​សក្តិ​សិទ្ធិ​នៅ​លើ​ចង្កេះភ្នំ​ដងរែក ដូច្នេះ​ត្រូវ​តែ​យក​ចេក ឬ​មាន់​ស្ងោរ​ទៅ​ថ្វាយ​ទើប​ជា​សះស្បើយ ។ ក្រោយ​ៗ​មក​ទៀត​មាន​ពលរដ្ឋ​ជា​ច្រើន​បាន​ទៅ​បែ​បន់​ក៏​សក្តិ​សិទ្ធិ​មែន​ទើប​ប្រជាពលរដ្ឋ​មាន​ជំនឿ​ត​គ្នា​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ស្ត្រី​ឈ្មោះ​គង់ លាត អាយុ​ជាង​៥០​ឆ្នាំ ជា​អ្នក​បោសសំអាត និង​ថែរក្សា​នៅ​ទីនោះ​បាន​រៀបរាប់​ថា កាលពីមុន​មាន​រូបចម្លាក់​យោធា​២​នាក់​ស្ពាយ​កាំភ្លើង និង​រូបចម្លាក់​នារី​២​នាក់​ឈរ​ទូល​ចម្រូង​មាន​ទ្រង់ទ្រាយ​ល្អ​ណាស់ តែ​ឥឡូវ បាក់បែក​ស្ទើរ​ទាំងស្រុង ។ ដូច្នេះ​ហើយ ថ្មី​ៗ​កន្លង​មក​អ្នក​ដែល​ជំនឿ​​​​បាន​យក​រូប​លោកយាយ​ម៉ៅ និង​រូប​លោក​តាកែវ​រស្មី ទៅ​ដាក់​នៅ​ទីនោះ​ដើម្បី​គោរព​បន់ស្រន់ ។ អ្នក​ភូមិ ព្រមទាំង​អ្នក​ដែល​ធ្វើ​ដំណើរ​ពី​ទី​ជិត​ឆ្ងាយ​តែងតែ​ឈប់​រថយន្ត ឬ​ម៉ូតូ មាន​នំចំណី ចេក មាន់ ជ្រូក​ថ្វាយ​ដល់​លោកយាយ​ម៉ៅ និង​លោក​តាកែវ​រស្មី​សុំ​សេចក្តីសុខ​សប្បាយ ។ នៅ​​​​ក្នុង​ខេត្តឧត្តរមានជ័យ​មាន​តែ​រូបចម្លាក់​តា​ម៉ុ​ក​នោះ​ទេ​ដែល​មហាជន​មាន​ជំនឿ​លើ​បារមី​ហើយ​បន់ស្រន់ ជា​ពិសេស​គូស្នេហ៍​តែងតែ​ទៅ​ស្បថស្បែ​ជាមួយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ