ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ស្ត្រី​ម្នាក់​នេះ​លេង​ធ្វើ​ចឹ​ង​សោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ (​វៀតណាម​) នៅ​ល្ងាច​ថ្ងៃ​ទី​០៦​ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​០០​នាទី ដោយ​មានការ​ចូលរួម​សម្របសម្រួល​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​រង វង្ស…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​កន្ទុយលេខ (​វៀតណាម​) នៅ​ល្ងាច​ថ្ងៃ​ទី​០៦​ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​០០​នាទី ដោយ​មានការ​ចូលរួម​សម្របសម្រួល​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​រង វង្ស ប៊ុ​ន​វិ​សុ​ទ្ទ អធិការដ្ឋាន​បាន​បើក​ការ​បង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ប្រភេទ​ឆ្នោត កន្ទុយលេខ​(​វៀតណាម​) មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៣៤៩ ផ្លូវ​លេខ​៥ ក្រុម​០៣ ភូ​មាឃ សង្កាត់​ច្រាំង​ចម្រេះ​២ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា ជា​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ងួ​ន លន់ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ទី​តាំ​ខាងលើ (​ជា​អ្នក​កត់​) ។

វត្ថុ​តាង​ដកហូត​រួម​មាន ក្រដាស​សម្រាប់​កត់​ឆ្នោត​វៀតណាម​មួយ​ចំនួន​ធំ ប៊ិ​ច​ចំនួន​០២​ដើម ម៉ាស៊ីន​គិត​លេខ​ចំនួន​០១​គ្រឿង បន្ទាត់​ចំនួន​០១ សេរី​ចេញ​ឆ្នោត​មួយ​ចំនួន ប្រាក់​ចំនួន​ប្រាំពីរ​ម៉ឺន​ប្រាំ​ពាន់​រៀល (៧៥.០០០) ។ រឿង​ទាំងអស់​ខាងលើ​ត្រូវ​បាន​អធិការដ្ឋាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ