នាវាមួយគ្រឿងដែលដឹកជនអន្តោប្រវេសន៍ប្រមាណជា៣០០នាក់ បានទៅដល់កោះ LAMPEDUSA របស់អ៊ីតាលី កាលពីថ្ងៃទី២៧ មីនា ។
ចាប់តាំងពីខែមករា ដែលប្រទេសទុយនីស៊ី ជួបនឹងភាពចលាចលមក ជនអន្តោប្រវេសន៍អាហ្វ្រិកខាងជើងប្រមាណជា១៥.០០០នាក់ ភាគច្រើនជាជនជាតិទុយនីស៊ី បានទៅដល់កោះ LAMPEDUSA ស្ថិតនៅជិតកោះស៊ីស៊ីល ។
រដ្ឋាភិបាលអ៊ីតាលីថ្លែងថា ការទទួលពួកជនអន្តោប្រវេសន៍ទាំងនេះចាំបាច់ត្រូវការជំនួយមួយរបស់សហភាពអឺរ៉ុប ។ សហភាពអឺរ៉ុបបានសន្យារួចហើយថា នឹងជួយអ៊ីតាលី ។ កោះ LAM-PEDUSA ជាមជ្ឈមណ្ឌលអន្តោប្រវេសន៍មួយអាចទទួលមនុស្សប្រមាណជា៨០០នាក់ បច្ចុប្បន្នមានមនុស្សប្រមាណជា៥.០០០នាក់ ដែលមកពីអាហ្វ្រិកខាងជើង ខណៈដែលប្រជាជនមូលដ្ឋានរបស់កោះនេះ មានត្រឹមតែ៥.០០០នាក់ ។ គេវាយតម្លៃថានឹងមានមនុស្សច្រើននាក់ទៀត ចូលមកក្នុងប្រទេសអ៊ីតាលីមកពីលីប៊ីក្រោយអន្តរាគមន៍របស់កងទ័ពពួកលោកខាងលិចចូលក្នុងប្រទេសអាហ្វ្រិកខាងជើងនេះមក៕
ចែករំលែកព័តមាននេះ