ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ! បងប្អូន​នារី​ៗ​កុំ​ចេះ​តែ​ហ៊ាន !

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ស្ត្រី​ជា​ពល​ការិនី​នៅ​ប្រទេស​កូរ៉េ​ម្នាក់​មាន​ប្ដី​រួច​ទៅ​ហើយ ប៉ុន្តែ​មានចិត្ត​មិន​ស្មោះត្រង់ ជាមួយ​ប្តី​លួចលាក់​មាន​ស្នេហា​ជាមួយនឹង​បុរស​ម្នាក់​ទៀត​។ ប៉ុន្តែ​ទំនាក់ទំនង​ស្នេហា​នោះ​បាន ធ្វើ​ឡើង​តាម​រយៈ​ឆាត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នាង​បាន​លង់​ស្នេហ៍ ជាមួយ​បុរស​នោះ​យ៉ាង​ខ្លាំង​ដោយ​មិន​បានដឹង​ថា បុរស​នោះ​គឺជា​មុខសញ្ញា​ចោរប្លន់…

ខេត្តកណ្ដាល ៖ ស្ត្រី​ជា​ពល​ការិនី​នៅ​ប្រទេស​កូរ៉េ​ម្នាក់​មាន​ប្ដី​រួច​ទៅ​ហើយ ប៉ុន្តែ​មានចិត្ត​មិន​ស្មោះត្រង់ ជាមួយ​ប្តី​លួចលាក់​មាន​ស្នេហា​ជាមួយនឹង​បុរស​ម្នាក់​ទៀត​។ ប៉ុន្តែ​ទំនាក់ទំនង​ស្នេហា​នោះ​បាន ធ្វើ​ឡើង​តាម​រយៈ​ឆាត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នាង​បាន​លង់​ស្នេហ៍ ជាមួយ​បុរស​នោះ​យ៉ាង​ខ្លាំង​ដោយ​មិន​បានដឹង​ថា បុរស​នោះ​គឺជា​មុខសញ្ញា​ចោរប្លន់ និង​ធ្លាប់​ជាប់គុក រយៈពេល​១២​ឆ្នាំ ដែល​ទើបតែ​ចេញពី​គុក​ឡើយ​។ ដោយសារ​តែ​ស្រលាញ់​ខ្លាំង​ពេក រហូត​ឈាន​ដល់​ហ៊ាន ថតរូប​អាក្រាត​កាយ​ខ្លួនឯង​ផ្ញើ​មក​ឲ្យ​ជន​នេះ​នៅ​ស្រុក​ខ្មែរ​មើល​ថែម​ទៀត ហើយ​ទីបំផុត​ក៏​ត្រូវ​បាន​ជន​នោះ យក​រូបភាព​ទាំងអស់​គំរាម​ទារប្រាក់​បាន​ជាង​៤​ម៉ឺន​ដុល្លារ​។ រហូត​អស់​លុយ​ពី​ខ្លួន​រលីង​ទើប​នាង​ប្រាប់​ប្ដី និង​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ព្រមទាំង​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កូរ៉េ​មក​ស្រុក​ខ្មែរ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ជន​នោះ​តែ​ម្ដង​។ ហេតុការណ៍​ប្រើ​រូបភាព​អាក្រាត​គំរាម​ទារប្រាក់​នោះ ចុង​ក្រោយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៨ នៅ​ក្នុងស្រុក​ហ្វា​សង​ស៊ី ខេត្ត​ចង់​គី​ឌូ ប្រទេស​កូរ៉េ ខាងត្បូង​។

ស្ត្រី​ខាងលើ​មាន​អាយុ​៣១ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ពល​ការី​នី នៅ​ប្រទេស​កូរ៉េ ផ្នែក​គ្រឿងបន្លាស់​រថយន្ត ត្រូវ​បាន​ជន​នេះ​គំរាម​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​អស់ សរុប​ចំនួន​៤៣.០០០​ដុល្លារ​។ ចំណែក​បុរស​ដែល​ជា​ជនសង្ស័យ​ឈ្មោះ ផា ផា​ន់​ណា អាយុ ៣២​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​ដងគោម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។ ជន​នេះ​គឺជា​មុខសញ្ញា ចោរប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ធ្លាប់​ជាប់គុក​ព្រៃ​ស និង​ត្រពាំង​ផ្លុ​ង​រយៈពេល​១២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៤​។ ដោយឡែក​ពេល​នេះ​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​បាន​ត្រង់ នៅ​ចំណុច ស្ថានីយប្រេងឥន្ធនៈ​LHR ស្ថិត​នៅ​ក្នុងភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត ខេត្តកណ្ដាល វេលា​រសៀល​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។ នៅ​ក្នុង​ខណៈ​ដែល​នគរបាល​ដកហូត​បាន វត្ថុ​តាង​មួយ​ចំនួន​ពី​ជន​នោះ​រួម​មាន ក្រដាស​លេខ​កូដ Wing ចំនួន​១៥​សន្លឹក មានទឹក​លុយ​សរុប ១,២៨២០​ដុល្លារ ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ពី ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1GQ-9967, ទូរស័ព្ទ ០១ គ្រឿង ,​កាបូបដៃ​០១ មាន​លុយ ៣០​ដុល្លារ​,​អត្តសញ្ញាណប័ណ្ណ ០១​សន្លឹក​,​ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ ,​ខ្សែ​ក​០១​ខ្សែ ,​ចិញ្ចៀន​០១ វង់ និង​ខ្សែ​ចង្កេះ​ប្រាក់​០១ ខ្សែ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ បាន​ចេញ​ទៅ​ធ្វើការ នៅ​ប្រទេស​កូរ៉េ​លើក​ដំបូង​នោ​ក្នុង ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៣​។ លុះដល់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​សុំ​ច្បាប់​ថៅកែ​ត្រលប់​មក​ស្រុក​កំណើត​វិញ​មួយ​រយៈ ដើម្បី​រៀប​ការ​ប្ដី ហើយ​ក្រោយ​ពេល​រៀប​ការ រួច​នាង​បាន​សម្រាក​នៅ​រួមរស់​ជាមួយ​ប្ដី​បាន​រយៈពេល​១​ខែ​០៥​ថ្ងៃ ទើប​វិល​ត្រលប់​ទៅ​ធ្វើការ​នៅ​ប្រទេស កូរ៉េ​វិញ​គឺ​នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៧​។ លុះដល់​នៅ​ដើមខែ​ឧសភា ឆ្នាំ​២០១៧ នាង​បាន​ចាប់ផ្ដើម បែកឆ្វេង​ដោយ​មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ ឈ្មោះ ផា ផា​ន់​ណា តាម​រយៈ បណ្ដាញ​សង្គម​ហ្វេ​ស​បុក និង​បាន​សាសង​គ្នា​លេង​តាម​ឆាត ជាមួយ​អា​ខោ​ន​ជនសង្ស័យ​ឈ្មោះ Srey Nang ចំណែក​របស់​នាងរង​គ្រោះ​គឺ (Sok Chen)​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​រហូត​ដល់​ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ ទំនាក់ទំនង​ស្គាល់គ្នា​នោះ​ឈាន​ដល់​ការ​ស៊ីជម្រៅ រហូត​ឈាន​ដល់​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក​។ មិនតែប៉ុណ្ណោះ​បាន​ថត​live វី​ដេ​អូរ​បង្ហាញ​កេរ្តិ៍​ភេទ ឲ្យ​គ្នា​មើលទៅ​វិញ​ទៅ​មក​ជា​ច្រើន​ដង​ថែម​ទៀត​ផង​។ បន្តបន្ទាប់​ពី​បាន​រូបភាព​អាក្រាត​កាយ​ពី​នារី​រង​គ្រោះ ពេញ​ក្នុង​ដៃ​ហើយ​ជនសង្ស័យ បាន​ចាប់ផ្ដើម​យក​រូប​នោះ​គំរាម​ទារ​លុយ​ពី​ជន​រង​គ្រោះ ដោយ​គំរាម​នាង​ថា បើ​មិន​ឲ្យ​ទេ​រូបគេ​នឹង​យក​រូប​អាក្រាត​ទាំងនោះ​បង្ហាញ និង​បង្ហោះ​ប្រាប់​ទៅ​ឲ្យ​ក្រុម​គ្រួសារ និង​ប្ដី​របស់​នាង ដឹង ឲ្យ​ឈឺចាប់​ក្អួត​ឈាម និង​ខ្មាស់​គេ​មិន​ខាន​ឡើយ​។

ខណៈនោះ​ដោយសារ​តែ​ខ្លាច​បែក​រឿង ដឹង​ដល់​ប្ដី និង​ក្រុម​គ្រួសារ​ទើប​នាង​សុខចិត្ត​វេរ​លុយ​តាម​វី​ង​ឲ្យ​ជន​នេះ​ជា​បន្តបន្ទាប់​ដោយ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ដល់​ខែធ្នូ ឆ្នាំ ២០១៧ អស់​សរុប ចំនួន​៦.០០០​ដុល្លារ​(​ប្រាំមួយ​ពាន់​ដុល្លារ​)​។ បន្ទាប់​មក​ជន​នេះ​បាន​បន្ត​គំរាម​យក​លុយ​រហូត​នាង​អត់​លុយ​បាន​ទាក់ទង​ដោយ​សម្ងាត់​មក​កាន់​បងប្អូន​ដែល​បើក​នៅ​ខេត្តកំពង់ឆ្នាំង​ឲ្យ​ជួយ​វេរ​លុយ​ឲ្យ​សរុប​១១,០០០​ដុល្លារ​។ ក្រោយមក​នាង​បាន​សង​ទៅ​បង ប្អូន ខាងលើ​ទើបតែ​បាន​ចំនួន​៣,០០០​ដុល្លារ​តែ​ប៉ុណ្ណោះ​។ ប្រភព​ខាង​កើ​បាន​បន្ត​ទៀត​ថា មិន​បាន​ប៉ុន្មាន​ផង​ជន​នោះ​បាន​គំរាម​ទារ​លុយ​ទៀត ពេល​នោះ​នាង​បាន​ទាក់ទង​ទៅ​មិត្តភក្ដិ​នាង​ដែល ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ដូច​គ្នា ហើយ​មាន​បងប្អូន​នៅ​ស្រុក​ខ្មែរ រកស៊ី​វេរ​លុយ ខ្មែរ​-​កូរ៉េ​-​មា​នទី​តាំងនៅ​ក្នុង​ខេត្តពោធិ៍សាត់ ឲ្យ​ជួយ​ទាក់ទង​គ្នា​បន្ត​មក​បងប្អូន​របស់​ខ្លួន​មួយទៀត នៅ​ខេត្តព្រៃវែង​ជួយ​បើក​វី​ង​បាន​សរុប​លុយ​៨.៧៩០​ដុល្លារ​រួច​ផ្ញើរ​ឲ្យ​ជន​នោះ​។ បន្ទាប់​មក​ចំនួន​៣.៥០០​ដុល្លារ និង​លើក​ចុង​ក្រោយ​ផ្ញើរ​តាម​រយៈ​ប្រ​ព័​ប​ន្ធ​Western Unoin ពី​ប្រទេស​កូរ៉េ​មក​ខ្មែរ សរុប​លុយ​ចំនួន​១,៩០០,០០០Won ស្មើនឹង​១,៦៥០​ដុល្លារ​។

ប៉ុណ្ណឹង​ហើយ​ជនសង្ស័យ​នៅ​តែ​មិន​ព្រម​បញ្ឈប់​សកម្មភាព​គំរាម​ទៀត ហើយដោយ​សារ​តែ​ខ្លួន​អស់​មាន​លទ្ធភាព រក​លុយ​បន្ថែម ឲ្យ​ជនសង្ស័យ បាន​តទៅ​ទៀត​នោះ​ក៏​សម្រេចចិត្ត​ប្រាប់​ប្ដី និង​ក្រុម​គ្រួសារ​បានដឹង​ហើយ​នាង​បាន​សុំ​ច្បាប់​ថៅកែ ត្រលប់​មក​ស្រុក​ខ្មែរ​វិញ ហើយ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល ជួយ​ចាប់ខ្លួន​ជន​នោះ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ នគរបាល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជន​នោះ​ដល់​ស្រុក​ពញាឮ​បាន​ភ្លាម​ៗ នាំ​យក​មក​សាកសួរ ហើយ​ជន​នោះ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គំរាម​ជន​រង​គ្រោះ​មែន​។ ចំណែក​លុយ​ដែល​នាង​ផ្ញើ​ឲ្យ​ខ្លួន​បាន​ស៊ីចាយ និង​លេងល្បែង​កាស៊ីណូ​អស់ហើយ​គ្មាន​សល់​ទេ​។ ដោយឡែក​ជន​នេះ​គឺជា​មិត្តភក្ដិ​ប្ដី​របស់​នាងរង​គ្រោះ​ផង​ដែរ ដោយ​ស្គាល់គ្នា​តាម​រយៈ ការ​ទៅ​រៀន​ភាសា​កូរ៉េ នៅ​ក្នុងភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ហើយ​ក្រោយមក​ជន​នេះ​ក៏​បាន​ក្លា​ទៅ​យ​ជា​គ្រូ​បង្គោល​ទៀត​ផង​៕


https://youtu.be/5Gaoooul2Qc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ