ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អាយុ​៩០​ឆ្នាំម្នាក់ រត់​ផុត​ពី​អណ្ដាតភ្លើង​ទាំង​ព្រលឹង​ចុង​សក់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោកយាយ អាយុ​៩០​ឆ្នាំ​ម្នាក់ បាន​រត់​ផុត​ជីវិត​ទាំង​ព្រលឹង​ចុង​សក់ ខណៈ​ដែល​កំពុង​សម្រាន្ត​លង់លក់ ស្រាប់តែ​អគ្គី​ភ័យ បាន​ឆាបឆេះ​ផ្ទះ​លោកយាយ​យ៉ាង​សន្ធោសន្ធៅ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១០…

ខេត្តកំពង់ឆ្នាំង ៖ លោកយាយ អាយុ​៩០​ឆ្នាំ​ម្នាក់ បាន​រត់​ផុត​ជីវិត​ទាំង​ព្រលឹង​ចុង​សក់ ខណៈ​ដែល​កំពុង​សម្រាន្ត​លង់លក់ ស្រាប់តែ​អគ្គី​ភ័យ បាន​ឆាបឆេះ​ផ្ទះ​លោកយាយ​យ៉ាង​សន្ធោសន្ធៅ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។ សមត្ថកិច្ច​នគរបាល​បាន​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា លោកយាយ​រង​គ្រោះ​មានឈ្មោះ ជា សាត អាយុ​៩០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

  លោកយាយ​រស់នៅ​តែ​ម្នាក់ឯង លើ​ផ្ទះ​ដែល​មាន​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក និង​បាំងជញ្ជាំង​ស្លឹក ក្រាលរ​នា​ឫស្សី​។ លោកយាយ​មានកូន​ក្មួយ​រស់នៅ​ជិតខាង ជា​អ្នក​បីបាច់​ថែរ​រក្សា ដោយ​ផ្តល់​បាយ​ម្ហូប​គ្រប់ពេលវេលា​។ នៅ​ថ្ងៃ​កើតហេតុ លោកយាយ​កំពុង​សម្រាន្ត​លង់លក់​ក្រោមផ្ទះ ដោយ​ពុំ​ដឹង​ថា មាន​ភ្លើង​ឆេះ​ផ្ទះ​ទេ​។ អ្នក​ជិតខាង​បាន​ប្រាប់​សមត្ថកិច្ច​ថា អណ្តាតភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ តែ​លោកយាយ​សម្រាន្ត លក់​មិនដឹង​ខ្លួន ពេល​នោះ​បាន​អ្នក​ជិតខាង​ស្ទុះ​ទៅ​ចាប់​លើក​លោកយាយ​ចេញពី​ក្រោមផ្ទះ ហើយ​បាន​នាំ​គ្នា​ជួយ​ពន្លត់ អគ្គី​ភ័យ​។

ជាមួយ​គ្នា​នោះ​ដែរ រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង​បាន​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ តែ​អគ្គី​ភ័យ​បាន​ឆាប់ឆេះ ផ្ទះ​លោកយាយ​អស់​ទៅ​ហើយ សល់​តែ​គ្រោងផ្ទះ​តែ​ប៉ុណ្ណោះ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ពី​មូលហេតុ​ថា បណ្តាល​មក​ពី​ចៅ​ៗ លោកយាយ​លេង​ភ្លើង​ទើប​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​បែប​នេះ​។ ចំពោះ​ការ​ខូចខាត មានផ្ទះ​មួយ​ខ្នង​ទំហំ​៤​គុណ​៦​ម៉ែត្រ ប្រាក់​លោកយាយ​២៥​ម៉ឺន​រៀល និង​ទ្រ​ព​សម្បត្តិ​មួយ​ចំនួន​ទៀត​។ សំណាង​ណាស់​ក្នុង​ហេតុការណ៍​នោះ​មិន​បណ្តាល​ឲ្យ មាន​មនុស្ស​រង​គ្រោះ​ទេ ចំណែក​លោកយាយ​បាន​អ្នក​ជិតខាង​ជួយ​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ