ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រា​សិច​ស៊ី​កញ្ញា​ រតនៈ ពិសី កំពុងបុកពោះរឿង Facebook

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​ជាតា​រា​សិច​ស៊ី​កញ្ញា​រតនៈ ពិសី ប្រកាស​មិន​ទទួលខុសត្រូវ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន បន្ទាប់​ពី​ជនអនាមិក​ចូល​«​ហ៊ែ​ក​អា​ខោ​ន »​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ហ្វេ​ស​ប៊ុ​ក​នោះ​គឺ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​ជាតា​រា​សិច​ស៊ី​កញ្ញា​រតនៈ ពិសី ប្រកាស​មិន​ទទួលខុសត្រូវ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន បន្ទាប់​ពី​ជនអនាមិក​ចូល​«​ហ៊ែ​ក​អា​ខោ​ន »​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ហ្វេ​ស​ប៊ុ​ក​នោះ​គឺ «Ratanak pisey» ។ នាង​បញ្ជាក់​ថា​ការ «​ហ៊ែ​ក​អា​ខោ​ន​»​ពី​សំណាក់​ជនអនាមិក​នេះ គឺជា​ចេតនា​មិនល្អ​សម្រាប់ ។

កញ្ញា​រតនៈ ពិសី ប្រកាស​ថា​៖«​សូម​ប្រិ​យ​មិត្ត មិត្តភក្តិ​ក្នុង Facebook ខ្ញុំ​ទាំងអស់ អាច​block​អា​ខោ​ន​ចាស់​របស់​នាង​ខ្ញុំ​ចោល​ផង កុំ​ឲ្យ​អាចោរ​វា​ហ៊ែ​ក អា​ខោ​ន​ខ្ញុំ​ធ្វើ​ផ្ដេសផ្ដាស​បាន​ទៀត ។ នាង​ខ្ញុំ​សូម​មិន​ទទួលខុសត្រូវ​រាល់​ទ​ង្វើ របស់​វា​ឡើយ ! អា​ខោ​ន​ចាស់​ឈ្មោះ (Ratanak pisey ) »​។

តារាចម្រៀង​សិច​ស៊ី​រតនៈ ពិសី បន្ត​ថា ជនអនាមិក​ដែល​ចូល​ហ៊ែ​ក​អា​ខោ​ន​»​របស់​នាង មិន​ត្រឹមតែ​មិន​ខ្លាច​ច្បាប់​ទេ ថែម​ទាំង​ឌឺ​ឱ្យ​នាង​ថែម​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​នាង​បារម្ភ​ជា​ខ្លាំង ។ ប្រការ​ដូច្នេះ​ហើយ​ទើប​នាង​ប្រកាស​មិន​ទទួលខុសត្រូវ​រាល់​ទ​ង្វើ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជនអនាមិក​នេះ ។
កញ្ញា​រតនៈ ពិសី មិន​ទាន់​ដឹង​ពី​គោលបំណង​នៃ​ការ​ចូល​«​ហ៊ែ​ក​អា​ខោ​ន​»​របស់​នាង​ពី​ជនអនាមិក​នេះ​ទេ តែ​គេ​ចូល​ហ៊ែ​ក​អា​ខោ​ន​របស់​ខ្លួន​យក​ទៅ​ប្រើប្រាស់ គឺជា​ចេតនា​មួយ​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាប្រិយភាព និង​ទីផ្សារ​ចម្រៀង​របស់​នាង ។

កញ្ញា​រតនៈ ពិសី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​នៅ​តែ​និយម​ភាព​សិច​ស៊ី ព្រោះ​ជា​ការ​ស្រឡាញ់ ចូល​ចិត្ត​របស់​នាង​ទោះជា​រង​ការ​រិះគន់​ខ្លះ ព្រមទាំង​បារម្ភ​ការ​ព្រមាន​ពី​ក្រសួង​ក្តី ។
តារា​សម្តែង​រតនៈ ពិសី ជាតា​រា​សិច​ស៊ី និង​មាន​រូប​សម្រស់​ស្រស់​ស្អាត ។ មាន​បុរស​អ្នកមាន​ទ្រព្យ​ជា​ច្រើន​តែងតែ​ផ្ញើ​សារ​សុំ​ស្នេហ៍ ប៉ុន្តែ​នាង​ច្រានចោល ដោយ​លើក​ហេតុផល​ថា មិន​ទាន់​ដល់​ពេល ព្រោះ​នាង​នៅ​ស្រឡាញ់​អាជីព
សិល្បៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ