ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អែ​៊​ន​ឌីចំអក​ថា ​វី​ដេ​អូ​ចម្រៀងស្រើបស្រាល ​បើ​មិន​ពេញចិត្ត​កុំ​មើល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​លើក​ទី​មួយ​ហើយ​ដែល​តារាចម្រៀង​លោក​អ៊ែន​ឌី បាន​វាយបក​ទៅ​លើ​មហាជន​មួយ​ចំនួន​ដែល​រិះគន់​វី​ដេ​អូ​ចម្រៀង​របស់​លោក​ដែល​បង្កប់​ទៅ​ដោយ​ភាព​សិច​ស៊ី​ស្រើបស្រាល ។ ការ​ឆ្លើយ​តប​របស់​លោក​អ៊ែន​ឌី នេះ​បន្ទាប់​ពី​វី​ដេ​អូ​ចម្រៀង​ដែល​លោក​ផលិត​ចេញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រង​ការ​រិះគន់​ពី​ទស្សនិកជន ព្រោះ​បទ​ចម្រៀង នីមួយ​ៗ​សុទ្ធតែ​មាន​ឈុត​សម្តែង​ក្តៅ​រោលរាល​ជាមួយនឹង​តារា​ស្រី…

រាជធានី​ភ្នំពេញ ៖ ជា​លើក​ទី​មួយ​ហើយ​ដែល​តារាចម្រៀង​លោក​អ៊ែន​ឌី បាន​វាយបក​ទៅ​លើ​មហាជន​មួយ​ចំនួន​ដែល​រិះគន់​វី​ដេ​អូ​ចម្រៀង​របស់​លោក​ដែល​បង្កប់​ទៅ​ដោយ​ភាព​សិច​ស៊ី​ស្រើបស្រាល ។

ការ​ឆ្លើយ​តប​របស់​លោក​អ៊ែន​ឌី នេះ​បន្ទាប់​ពី​វី​ដេ​អូ​ចម្រៀង​ដែល​លោក​ផលិត​ចេញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រង​ការ​រិះគន់​ពី​ទស្សនិកជន ព្រោះ​បទ​ចម្រៀង នីមួយ​ៗ​សុទ្ធតែ​មាន​ឈុត​សម្តែង​ក្តៅ​រោលរាល​ជាមួយនឹង​តារា​ស្រី ផ្សេង​ៗ ។
អ៊ែន​ឌី បាន​ចាត់​ទុក​ការ​រិះគន់​នោះ​គឺ​កើត​ចេញពី​មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​និយាយ តែ​មិន​បាន​ធ្វើ ខណៈ​ពេល​ដែល​វី​ដេ​អូ​ចម្រៀង​របស់​លោក​មាន​អ្នក​ទស្សនា​ច្រើន ។

តារាចម្រៀង​លោក​អ៊ែន​ឌី បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ឆ្លើយ​តប​ទៅ​កាន់​អ្នក​រិះគន់​ទាំងនោះ​ថា «​នឿយហត់​ណាស់​មួយ​រយៈ នេះ​មិនដឹង​ធ្វើ​យ៉ាងណា​ឱ្យ​ត្រូវចិត្ត​អ្នក​ទាំងអស់​គ្នា​នោះ​ទេ ជួយ​ប្រាប់​ផង​តើ​ឱ្យ​ខ្ញុំ​ធ្វើ​យ៉ាងណា ? ខ្ញុំ​ខំ​អស់ពី​លទ្ធភាព​របស់ខ្ញុំ​ហើយ អ្នក​ទាំងអស់​គ្នា​មាន​យល់​អត់ ? និយាយ​វា​ងាយស្រួល​ជាង​ធ្វើ​។ MV ខ្ញុំ​សិច​ស៊ី​មាន​អ្នក​មិន​ពេញចិត្ត និង​ជេរ​តែ​ចូល​ចិត្ត​មើល​ច្រើន តែ​ពេល​ខ្ញុំ​ថត​ធម្មតា​អ្នក​មិន​ដែល​យក​ភ្នែក​មើល ឬ​ក៏​សរសើរ​ទេ និយាយ​ទៅ​អ្នកសិល្បៈ​ខ្មែរ​គឺ​មាន​តែ​ពាក្យ​ថា​ខុស​មួយ​មុខ​ប៉ុណ្ណោះ ចុះបើ​អ្នក​មិន​ចូល​ចិត្ត​MV របៀប​សិច​ស៊ី អ្នក​កុំ​មើល កុំ​គាំទ្រ វា​ចប់​បាត់​ទៅ​ហើយ លើក​ក្រោយ​មាន​អ្នក​ណា​ហ៊ាន​ថត​ទៀត តែ​នេះ​ចូល​ចិត្ត​មើល រួច​ហើយ​ជេរ ហើយ​ថា​ខ្លួនឯង​ហ្នឹង​ត្រឹមត្រូវ ។

ខ្មែរ​មិន​ជួយ​ខ្មែរ​ផង​តើ​បរទេស​ណា​មក​ជួយ​អ្នកឯង​ទៅ តែបើ Share ពេល​គេ​ជេរ​គ្នា ឈ្លោះ​គ្នា និង​នាំ​រឿង​ឱ្យ​គ្នា​វិញ ចូល​ចិត្ត​ណាស់ នេះ​ហើយ​ចរិត​ខ្មែរ​ដែល​រក្សា​វប្បធម៌​បាន​ល្អ​បំផុត​នោះ តែបើ​និយាយ​ពី​ការងារ​ត្រឹមត្រូវ​វិញ​មិន​ដែល​មើល​ទេ សូ​ម្បី​like ក៏​គ្មាន​ដែរ ។

ខ្ញុំ​ធ្វើ​ចម្រៀង និង MV រាល់​ថ្ងៃនេះ​ពិបាក​ណាស់ ត្រូវ​ពឹង​ទៅ​លើ​លុយ​ខ្លួនឯង​ខ្លះ ការ​ជួយ​ពី Spenser​ខ្លះ ពេល​ខ្លះ​ក៏​បាន​រួចខ្លួន ពេល​ខ្លះ​ក៏​ខាត ព្រោះ​ចង់ឱ្យ​ល្អ​បំផុត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន តែ​ខ្ញុំ​គ្មាន​បាន​អី​មក​វិញ​ទេ មាន​តែ​ការ​ជេរ មិន​ចូល​ចិត្ត​បែប​នេះ បែប​នោះ ចុះ​យើង​មិន​និយាយ​ឱ្យ​យោបល់​ស្រួលបួល​មក តាម​រយៈ​ការ​ចេះ​ដឹង និង​ពី​វប្បធម៌​ដែល​អ្នក​ស្រលាញ់ និង​គោរព​មក ចាំបាច់​មក​ជេរ​គ្នា​ឱ្យ​គេ​ឃើញ​ពី​ភាព​ថោកទាប​របស់​ខ្មែរ​ធ្វើ​អី ? ហើយ​តាំងខ្លួន​ជា​មនុស្ស​ល្អ ធ្វើ​អុ​ី​ចឹ​ង​ធ្វើ​អី ? ខ្ញុំ​ខំ​រាល់ថ្ងៃ​គ្មាន​អ្វី​ដែល​ខ្ញុំ​ចង់បាន​ពី​អ្នក ក្រៅ​តែ​ពី​កម្លាំងចិត្ត និង​ក្តី​ស្រលាញ់​ប៉ុណ្ណោះ តែ​វា​ផ្ទុយ​ស្រឡះ​អ្វី​ដែល​ខ្ញុំ​បាន មាន​តែ​ការ​ជេរ និង​មិន​ពេញចិត្ត តើ​ឱ្យ​ខ្ញុំ​ធ្វើ​បែប​ណា​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ