ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​ត្រី​ក្រពត​សមុទ្រ​៥​ប្រភេទ​ដែល​ពុល

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ដោយ​យល់​ឃើញ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជា​ពិសេស​ប្រជា​នេសាទ​នៅ​តំបន់​សមុទ្រ នៅ​មានការ​ស្រពេចស្រពិល ក្នុង​ការ​សំគាល់​ប្រភេទ​ត្រី​សមុទ្រ ជា​ពិសេស​ប្រភេទ​ត្រី​ក្រពត ដែល​មាន​រហូត​ដល់​ទៅ​១០​ប្រភេទ​ឯណោះ ហើយ​មាន​ចំនួន​៥​ប្រភេទ យើង​អាចយ​កមក​ចំអិន​ធ្វើ​ជា​ម្ហូប​បរិភោគ​បាន…

ខេត្តកោះកុង ៖ ដោយ​យល់​ឃើញ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជា​ពិសេស​ប្រជា​នេសាទ​នៅ​តំបន់​សមុទ្រ នៅ​មានការ​ស្រពេចស្រពិល ក្នុង​ការ​សំគាល់​ប្រភេទ​ត្រី​សមុទ្រ ជា​ពិសេស​ប្រភេទ​ត្រី​ក្រពត ដែល​មាន​រហូត​ដល់​ទៅ​១០​ប្រភេទ​ឯណោះ ហើយ​មាន​ចំនួន​៥​ប្រភេទ យើង​អាចយ​កមក​ចំអិន​ធ្វើ​ជា​ម្ហូប​បរិភោគ​បាន និង​៥​ប្រភេទ​ទៀត មិន​អាច​បរិភោគ​បាន​ឡើយ (​ពុល​) ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង បើសិនជា​យើង​បរិភោគ​វា ។

ដោយសារ​តែ​ភាព​ស្រពេចស្រពិល​នេះ​ហើយ ទើប​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ ប្រជា​នេសាទ​នៅ​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង បាន​ពុល​ត្រី​ក្រពត​មាន​ចំនួន​១០​នាក់ ហើយ​ត្រូវ​ស្លាប់​ម្នាក់ បន្ទាប់​ពី​បាន​ចម្អិន​ត្រី​ក្រពត​បរិភោគ​ដោយ​មិន​បាន​ស្គាល់​ប្រភេទ​ត្រី​ក្រពត​នេះ​ច្បាស់លាស់ ។

លោក ឡា​ង គី​រី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកោះកុង បាន​ពន្យល់​តាម​ឯកសារ​ថា ត្រី​ក្រពត​មាន​ចំនួន​១០​ប្រភេទ ក្នុង​នោះ​មាន​៥​ប្រភេទ​អាច​ចម្អិន​បរិភោគ​បាន​ដូច​ជា ១.​ត្រី​ក្រពត​លឿង​កន្ទុយ​ឆែក (Max. 15m) ២.​ត្រី​ក្រពត​លឿង (Max.15cm) ៣.​ត្រី​ក្រពត​បន្លា (Max. 12cm) ៤.​ត្រី​ក្រពត​បៃតង (Max. 13cm) ៥.​ត្រី​ក្រពត​ខ្មែរ​(Max. 7cm) ចំពោះ​ត្រី​ក្រពត​ដែល​បរិភោគ​មិន​បាន ក៏​មាន​៥​ប្រភេទ​ដែរ​ដូច​ជា ១.​ត្រី​ក្រពត​ក្រហម (Max. 6cm) ២.​ត្រី​ក្រពត​កូសាំងស៊ីន (Max. 13.5 cm) ៣.​ត្រី​ក្រពត​អុច​ធំ (Max. 8cm) ៤.​ត្រី​ក្រពត​អុច​បៃតង (Max. 17cm) ៥.​ត្រី​ក្រពត (Max. 17cm) ។

លោក ឡា​ង គី​រី បាន​បញ្ជាក់​បន្ថែម​ថា ដើម្បី​ងាយស្រួល​ក្នុង​ការ​ចំណាំ​ប្រភេទ​ត្រី​ក្រពត​ទាំងនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មើលរូប​ភាព​ឯកសារ​តាម​រយះ​ទំព័រ​កោះសន្តិភាព សំគាល់​ចំពោះ​ប្រភេទ​ត្រី​ក្រពត​ដែល​មាន​សារៈធាតុពុល គឺ​មាន​បញ្ជាក់​អក្សរ​ព​ណ៍​ក្រហម​នៅ​ខាងក្រោម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ