ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ស្រូវ​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លា.ប់ ខណៈ​ឡើង​ទៅ​បោស​ស្រូវ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្មករ​រោង​ស្រូវ​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្ដាល​ឱ្យ​ស្លាប់ ខណៈ​ឡើង​ទៅ​បោស​ស្រូវ​នៅ​ខាងលើ​ក្នុង​កញ្ច្រែង​ញាក់​ម៉ាស៊ីន​ស្រូវ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ឈ្មោះ…

ខេត្តសៀមរាប ៖ កម្មករ​រោង​ស្រូវ​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្ដាល​ឱ្យ​ស្លាប់ ខណៈ​ឡើង​ទៅ​បោស​ស្រូវ​នៅ​ខាងលើ​ក្នុង​កញ្ច្រែង​ញាក់​ម៉ាស៊ីន​ស្រូវ កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ឈ្មោះ នួន ឆាង ស្ថិត​ក្នុងភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​បាន​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​នោះ​ឈ្មោះ សែ​ម ថង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​ម៉ាស៊ីន​ស្រូវ រស់នៅ​ភូមិ​ជ្រៃ​ជើង ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​ខ្សែភ្លើង​នៅ​ក្នុង​ម៉ាស៊ីនកិនស្រូវ​ឆក់ បណ្ដាល​ឱ្យ​ស្លាប់​ពិតប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាត់កម្ម​នោះ​ទេ ដោយសារ​ខ្សែភ្លើង​ក្នុង​កញ្ច្រែង​ញាក់​ម៉ាស៊ីនកិនស្រូវ​នៅ​ខាងលើ​នោះ វា​ត្រូវ​កណ្តុរ​កកេរ​ដាច់ ។ មូលហេតុ បណ្ដាល​មក​ពី​ខ្សែភ្លើង​ឆក់​ដោយ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​បោស​ស្រូវ​នៅ​ក្នុង​កញ្ច្រែង​ញាក់​ម៉ាស៊ីនកិនស្រូវ ក៏​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឱ្យ​ស្លាប់ ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ផ្នែក​បច្ចេកទេស​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ឃុំ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ