ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ខឹង​ប្រពន្ធ​ដុត​ផ្ទះ​ខ្លួនឯង ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកជិត​ខាង​ហ្មត់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុម​ទី​១៨ ភូមិ​០៣ សង្កាត់​លេខ​៤ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង​០៥​និង​០៥​នាទី ថ្ងៃ​ទី​០៦ ខែកុម្ភៈ…

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុម​ទី​១៨ ភូមិ​០៣ សង្កាត់​លេខ​៤ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង កាលពី​វេលា​ម៉ោង​០៥​និង​០៥​នាទី ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​អះអាង​ថា មក​ពី​ការ​ដុត​របស់​ឈ្មោះ ម៉ែ​ន សីហា ហៅ​ផា​ឡូ ដែល​ការ​ដុត​នេះ​សង្ស័យ​ថា ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​ថា នៅ​វេលា​ម៉ោង​០៥​និង​០៥​នាទី ថ្ងៃ​ទី​០៦​ខែកុម្ភៈ ឆ្នាំ​២០១៨ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម មាន​ទីតាំង​ស្ថិត​ក្រុម​ទី​១៨ ភូមិ​០៣ សង្កាត់​លេខ​៤ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រប់គ្រង​បាន​ទាំងស្រុង នៅ​វេលា​ម៉ោង​០៦​និង​១០​នាទី ដោយ​ប្រើប្រាស់​រថយន្ត​អស់​ចំនួន​៤​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៣​គ្រឿង និង​រថយន្ត​របស់​កងរាជអាវុធហត្ថ​ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ជាង​១០​រថយន្ត ក្រោម​កិច្ចសហការ​ណ៍​ពី​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន​ទាំង​ពីរ និង​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត ។

ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ​នេះ បើ​យោង​តាម​ប្រភព​ជំហាន​ដំបូង សមត្ថកិច្ច​អាច​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ចេញពីផ្ទះ​ឈ្មោះ ម៉ែ​ន សីហា ហៅ​ផា​ឡូ តែ​ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​បាត់បង់​សម្ភារ គេ​នៅ​ពុំ​ទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ទាំង​ពីរ ត្រូវ​បាន​ឆេះ​ទាំងស្រុង​យក​ចេញ​បាន​តែ​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ ។ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​អគ្គិភ័យ​ឆាបឆេះ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ម៉ែ​ន សីហា ហៅ​ផា​ឡូ និង​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ពេទ្យ ស្សាយ ។

ប៉ុន្តែ​បើ​ទោះបីជា​មានការ​អះអាង​ពី​សមត្ថកិច្ច​មូលដ្ឋាន​យ៉ាងណា​ក៏​ដោយ ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ បាន​អះអាង​ថា អគ្គិភ័យ​នេះ គឺ​បាន​បណ្តាល​មក​ពី​ឈ្មោះ ម៉ែ​ន សីហា ហៅ​ផា​ឡូ ដែល​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ហើយ​បាន​យក​ថង់​ផ្លា​ស្ទិ​ច​ដុត​ជាមួយ​ស្លឹក​ទឹកដោះគោ ហើយ​បាន​រត់គេច​ខ្លួន ក្រោយ​អគ្គិភ័យ​ឆាបឆេះ​ខ្លាំង ។ ប្រភព​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​អះអាង​ដូច​ៗ​គ្នា​ថា ជា​ញឹកញាប់​ឈ្មោះ ម៉ែ​ន សីហា ហៅ​ផា​ឡូ នេះ នៅ​ពេល​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ តែងតែ​គំរាម និង​ដុត​ផ្ទះ តែ​នៅ​ពេល​ថ្ងៃ​បាន​ប្រជាពលរដ្ឋ​ស្រែក​ម្នាក់​មួយ​មាត់​ជួយ​ពន្លត់ ទើប​ពុំ​មាន​អគ្គិភ័យ​កើតឡើង​បាន ។

ដោយឡែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ខៀវ សា ហៅ​រក្សា ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​នោះ​ដែរ បាន​អះអាង​ថា នៅ​វេលា​ម៉ោង​កើតហេតុ រូប​គាត់​មក​ពី​ធ្វើការ ហើយ​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​កន្លែង​កើតហេតុ បានឃើញ​ឈ្មោះ ម៉ែ​ន សីហា ហៅ​ផា​ឡូ កំពុង​ឈ្លោះ​ជាមួយ​ប្រពន្ធ នៅ​ពេល​នោះ​គាត់​ក៏​បាន​ឈប់​មើល​ពី​ចម្ងាយ ក៏​បានឃើញ​ឈ្មោះ ម៉ែ​ន សីហា ហៅ​ផា​ឡូ បាន​យក​ថង់​ផ្លា​ស្ទិ​ច​ដុត​នៅ​លើ​ផ្ទះ​ដោយ​បាន​ប្រមូល​ស្លឹក​ទឹកដោះគោ​ងាប់​យក​ទៅ​គរ​លើ​ផ្ទះ​ដុត ហើយ​ចុះ​មក​ក្រោម ក្រពាត់ដៃ​មើល​នៅ​ពេល​ភ្លើង​ឆេះ​ខ្លាំង ក៏​ស្ទុះ​ឡើង​លើ​ផ្ទះ​វិញ ក៏​ត្រូវ​បាន​ភ្លើង​រលាក​ផ្នែក​ខាង​ខ្នង រួច​ក៏​រត់​ចុះ​ពី​ផ្ទះ​គេចខ្លួន​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ