ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​ហូប​កា​ហ្វេ​ច្រើន​ពេក​កាត់បន្ថយ​ឱកាស​មាន​ផ្ទៃ​ពោះ​

11 ឆ្នាំ មុន

ការ​ស្រាវ​ជ្រាវ​មួយ​របស់​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​រដ្ឋណេ​វ៉ា​ដា​ សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ការប្រើ​ប្រាស់​សារ​ធាតុ​កាហ្វេអុីន​កម្រិត​​​​​​ខ្ពស់​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​មិន​អាច​មាន​កូន​ចំពោះ​មនុស្ស​ស្រី ។ ​លោក​សាស្ត្រា​ចារ្យ Sean Ward​ ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា សារ​ធាតុ​កា​ហ្វេអុីន​បាន​កាត់​បន្ថយ​សកម្ម​ភាព​សាច់​ដុំ​នៅ​ក្នុង​ដៃ​ស្បូន​ដែល​មាន​តួ​នា​ទី​ជញ្ជូន​ពង​ពី​អូ​វែរ​ទៅ​

ការ​ស្រាវ​ជ្រាវ​មួយ​របស់​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​រដ្ឋណេ​វ៉ា​ដា​ សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ការប្រើ​ប្រាស់​សារ​ធាតុ​កាហ្វេអុីន​កម្រិត​​​​​​ខ្ពស់​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​មិន​អាច​មាន​កូន​ចំពោះ​មនុស្ស​ស្រី ។ ​លោក​សាស្ត្រា​ចារ្យ Sean Ward​ ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា សារ​ធាតុ​កា​ហ្វេអុីន​បាន​កាត់​បន្ថយ​សកម្ម​ភាព​សាច់​ដុំ​នៅ​ក្នុង​ដៃ​ស្បូន​ដែល​មាន​តួ​នា​ទី​ជញ្ជូន​ពង​ពី​អូ​វែរ​ទៅ​ស្បូន ។

លោក​បន្ត​ថា ៖«ការ​ពិ​សោធ​របស់​យើង​បាន​ធ្វើ​ទៅ​លើ​សត្វ​កណ្តុរ​ ប៉ុន្តែ​យ៉ាង​ណាក្តី​​ការរក​ឃើញ​នេះ​នឹង​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​សំ​ដៅ​ទៅ​រក​​ការ​ពន្យល់​បក​ស្រាយ​ ថា​តើ​ហេតុ​អ្វី​បាន​ជា​ទទួល​ទាន​ភេសជ្ជ​ៈ​ដែល​មាន​ជាតិ​កា​ហ្វេ​អុីន​ច្រើន​អាច​កាត់​បន្ថយឱកាស​មាន​គភ៌​របស់​ស្ត្រី »។​

ដោយ​ការ​សិក្សា​លើ​ដៃ​ស្បូន​របស់​សត្វ​កណ្តុរ​ញី​ លោក​សាស្ត្រា​ចារ្យ Ward​និង​ក្រុម​របស់​គាត់​បាន​ស្រាវ​ជ្រាវ​ឃើញ​ថា សារ​ធាតុ​កា​ហ្វេអុីន​បាន​បញ្ឈប់​រាល់​សកម្ម​ភាព​របស់​បណ្តា​កោ​សិ​កា​កន្ត្រាក់​សាច់​ដុំ​ក្នុង​ដៃ​ស្បូន​ ។ កោ​សិ​កា​ទាំង​នេះ​បាន​ជំ​រុញ​ឱ្យ​​មានការ​កន្ត្រាក់​ដៃ​ស្បូន​ ។

នៅ​ពេល​ដែល​វា​ត្រូវ​បានរារាំង​ពង​ទាំង​ឡា​យ​មិន​អាច​ធ្វើ​ចល​នា​ទៅ​កាន់​ដៃ​ស្បូន​បាន​ទេ ។ ​លោក Ward​ បាន​បន្ថែម​ថា ៖«នេះ​បាន​ផ្តល់​ជូន​នូវ​ការ​ពន្យល់​ដ៏គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ចំពោះ​ម​ូល​ហេតុ​ដែល​ស្ត្រី​ផឹក​កាហ្វេ​ច្រើន​ជា​រឿយ​ៗ​ប្រើ​ពេល​យូរ​ក្នុង​ការ​មាន​កូន​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​មិន​ផឹក​កា​ហ្វេ ។​ ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ត្រូវ​បាន​ចុះផ្សាយ​នៅ​ក្នុង​ព្រឹត្ត​ប័ត្រ​អង់​គ្លេស Pharmacology ៕​