ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​ការធ្វើ​ដំណើរ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ប្រឡាយ​ប្រះ​បាក់​ស្រុត​ជាង​១​ឆ្នាំ គ្មាន​មន្ត្រី​ជំនាញ​ធ្វើការ​ជួសជុល​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​មក​បាន នៅ​មុខ​វត្ត​ពង្រ​ភូមិ​ពង្រ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ប្រាប់​ថា ក្រោយ​ពេល​ដែល​កសាង​ផ្លូវភ្លោះ​ស្រប​ប្រឡាយ…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​ប្រឡាយ​ប្រះ​បាក់​ស្រុត​ជាង​១​ឆ្នាំ គ្មាន​មន្ត្រី​ជំនាញ​ធ្វើការ​ជួសជុល​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​ដំណើរ​ទៅ​មក​បាន នៅ​មុខ​វត្ត​ពង្រ​ភូមិ​ពង្រ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ប្រាប់​ថា ក្រោយ​ពេល​ដែល​កសាង​ផ្លូវភ្លោះ​ស្រប​ប្រឡាយ គឺ​ប្រជាពលរដ្ឋ ឃុំ​រហាត់ទឹក និង​ឃុំ​បន្ទាយ​នាង ធ្វើ​ដំណើរ​ទៅ​មក និង​ដឹក​កសិផល​បាន​ឆាប់ តែ​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ឃើញ​ផ្លូវ​ខ្នង​ប្រឡាយ​ផ្នែក​ខាងជើង មាន​ប្រះ​ស្រុត បណ្តាល​ឲ្យ​ខូច​ដែល​មាន​ប្រវែង​២០​ម៉ែត្រ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ជួប​ការ​លំបាក ។

ប្រជាពលរដ្ឋ​សំណុំ​ពរ​សុំ​ឲ្យ​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ខេត្ត​ស្រុក​គួរតែ​ធ្វើការ​ជួសជុល​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ការ​ព្រួយបារម្ភ ហើយ​បាន​ធ្វើ​ដំណើរ​ស្រួល ហើយ​សង្ឃឹមថា មន្ត្រី​ជំនាញ​នឹង​ធ្វើការ​ជួសជុល​បាន​ឆាប់ ។
ទាក់ទិន​ផ្លូវ​ខ្នង​ប្រឡាយ​បាក់​ស្រុត​បាន​ទំនាក់ទំនង​ទៅ​លោក យឹ​ម ប៊ុ​ន​រុំ ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​ដែរ​ទូរស័ព្ទ​ចូល តែ​មិន​ទទួល ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា ផ្លូវ​ខ្នង​ប្រឡាយ​ដែល​បាក់​ស្រុត​បណ្តាល​ឲ្យ​ខូច​ផ្លូវលោក​ដូច​ជា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​បានដឹង​នៅឡើយ​ទេ រង​ចាំ​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះ​ទៅ​ពិនិត្យ ហើយ​រាយការណ៍​ជូន​ទៅ​មន្ទី​ជំនាញ ដើម្បី​មក​ធ្វើការ​ជួសជុល​ឡើង​វិញ ព្រោះ​ផ្លូវភ្លោះ​នេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ទៅ​មក ហើយនឹង​ដឹក​កសិផល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ