ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា ! រថយន្ត​ដឹក​អ្នកដំណើរ ដឹក​សុទ្ធតែ​ឈើ​ប្រណីត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈើ​ប្រណីត​លេខ​១ ប្រមាណ​ជាង​៣០​ដុំ ស្មើនឹង​ជិត​២​ម៉ែត្រគូប ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ឆែកឆេរ​រក​ឃើញ និង​ដកហូត ខណៈ​ដែល​ឈ្មួញ​លួច​បង្កប់​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ឈើ​ប្រណីត​លេខ​១ ប្រមាណ​ជាង​៣០​ដុំ ស្មើនឹង​ជិត​២​ម៉ែត្រគូប ត្រូវ​បាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ឆែកឆេរ​រក​ឃើញ និង​ដកហូត ខណៈ​ដែល​ឈ្មួញ​លួច​បង្កប់​នៅ​ក្នុង​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3D-3377 របស់​ក្រុមហ៊ុន ស្ទឹង​សែន នី​កា ខូ​អិ​ល​ធី​ឌី មក​ឈប់​ចត​ក្នុង​យានដ្ឋាន​។ ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​យានដ្ឋាន មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៤៧ ភូមិ​៣ ក្រុម​ទី​៩ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក អ៊ុ​ន វ​ណ្ណា​រិ​ទ្ធ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ផង​ដែរ​។ តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​លេខ​១ ប្រភេទ​សុ​ក្រំ ចំនួន​៣៥​ដុំ ស្មើនឹង​ប្រមាណ​ជិត ២​ម៉ែត្រគូប​ត្រូវ​បាន​ដកហូត បន្ទាប់​ពី​ឈើ​ទាំងនោះ​ត្រូវ​ឈ្មួញ​លួច​បង្កប់​ក្នុង​រថយន្ត​ដឹក​អ្នកដំណើរ នាំ​ចូល​មក​ពី​ខេត្ត ព្រះ​វិហារ​មក​លាក់​ទុក​នៅ​ក្នុង​យានដ្ឋាន​ខា​លើ​។ ឈើ​ប្រណីត និង​រថយន្ត​១​គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ផ្នែក​រដ្ឋបាល ព្រៃឈើ​កណ្តាល ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ