ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សច្ចំ​ពិការ​ភ្នែក​៖ អ្នកមាន​និស្ស័យ​ទើប​ជួយ​ជីវិត​បាន

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោកតា សុខ សា​វុ​ធ អាយុ​៥២​ឆ្នាំ​ពិការ​ភ្នែក​រស់នៅ​ក្នុង​អាស្រម​តូច​មួយ​នៅ​ជាប់​ជើងភ្នំ​រមណីយដ្ឋាន ភ្នំ​ឈ្ងោក ស្ថិត​ក្នុងភូមិ​បុស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ…

ខេត្តកំពត ៖ លោកតា សុខ សា​វុ​ធ អាយុ​៥២​ឆ្នាំ​ពិការ​ភ្នែក​រស់នៅ​ក្នុង​អាស្រម​តូច​មួយ​នៅ​ជាប់​ជើងភ្នំ​រមណីយដ្ឋាន ភ្នំ​ឈ្ងោក ស្ថិត​ក្នុងភូមិ​បុស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត​។ លោកតា សុខ សា​វុ​ធ ពិការ​ភ្នែកមាន តែ​ប្រពន្ធ​តែ​មិន​មានកូន​ទេ​។ លោកតា សុខ សា​វុ​ធ ត្រូវ​បាន​គេ​អះអាង​ថា ជា​អ្នក​សច្ចំ​ស្មោះត្រង់ ចេះ​ទស្សន៍​ទាយ​មើលជំងឺ ដោយ​មិន​បង្គាប់​ឲ្យ​អ្នកជំងឺ​បង់លុយ ឬ​រៀប​ទ្រនឹប​ជូន​គ្រូ​ឡើយ​។ លោកតា ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់​ពិការ​ភ្នែក​ជាង អាយុ​២០​ឆ្នាំ​មក​ហើយ ដោយ​ដោយសារ​តែ​មាន​រោគា​។ នៅ​មុន​ពេល​ពិការ​ភ្នែក គាត់​បាន​សុបិន​អាក្រក់​ណាស់ យប់​ណា​ក៏​សុបិន​ដើរមក​ព្រៃ​ភ្នំ​ដែរ​។

លុះ​ពេល​ពិការ​ភ្នែកមាន​អារម្មណ៍​ស្ងប់ស្ងាត់ ក៏​សម្រេច​មក​នៅ​ផ្លូវ​ចូល​ក្នុង​មាត់ រូងភ្នំ​ឈ្ងោក​នេះ​ជាង​២០​ឆ្នាំ​ហើយ​។ លោកតា សុខ សា​វុ​ធ ប្រាប់​បន្ត​ថា គាត់​ចេះ​មើលជំងឺ​នេះ ដោយ​ប្រើ​សិល្ប៍​បាលី និង​ថ្នាំ​បូរាណ តែ​មិន​មាន​អ្នក​ដែល​ឈឺ​ទាំងអស់​មើល​ជា​ទាំងអស់​គ្នា​នោះ​ទេ ទាល់តែ​អ្នកមាន​និស្ស័យ ជួនកាល​គ្រាន់តែ​ស្រោច​ទឹក​ជានា​ក៏​មាន​ដែរ​។ អ្នកជំងឺ​ម្នាក់​ឈ្មោះ ជន និ​វន្ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​អូ​ក្រសា សង្កាត់​អូ​ក្រសា ក្រុងកែប បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា គាត់​មក​ឲ្យ​តា​សច្ចំ​នៅ​ភ្នំ​ឈ្ងោក​មើល​នេះ​មក​ពី​គាត់​ហើមជើង ម្ខាង​អត់​មាន​មូល​ហេតុតែ​ឥឡូវ​បាន​ធូរស្បើយ​ជាង​មុន​ហើយ​។ អាជ្ញាធរ​មូលដ្ឋាន ឃុំ​ត្រពាំង​ព្រីង​និយាយ​ថា នៅ​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក​នេះ មាន​អ្នក​តាំងខ្លួន​ជា​អ្នកចេះ​មើលជំងឺ​ច្រើន​នាក់​ដែរ តែ​មិន​ច្រើន​ដូច​ពេល​មុន​ៗ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ