ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន​បង្កើនវត្ត​មាន​យោធា​របស់​ខ្លួន​នៅមជ្ឈិមបូព៌ាព្រោះមហិច្ឆតាមួយ

6 ឆ្នាំ មុន

ប្រទេស​ចិន​​​ ៖ ប្រទេស​ចិន​មាន​បំណង​បង្កើន​​វត្ត​មាន​​យោធា​របស់​ខ្លួន​នៅមជ្ឈិមបូព៌ា ហើយ​បង្កើតនា​ទីនោះ​នូវ​មូលដ្ឋាន​យោធាទី​​២របស់ខ្លួន​នៅ​ឯបរទេស ។ អ្នកជំនាញការ​មួយ​ចំនួនយល់​ថា ក្រុងប៉េកាំង​​មាន​បំណង​ធ្វើ​យោធូបនីយ​កម្ម​នៅ​ប៉ាគីស្ថាន​​រហូត​ដល់​មហា​សមុទ្រ​ឥណ្ឌា ។​ កាសែត THE…

ប្រទេស​ចិន​​​ ៖ ប្រទេស​ចិន​មាន​បំណង​បង្កើន​​វត្ត​មាន​​យោធា​របស់​ខ្លួន​នៅមជ្ឈិមបូព៌ា ហើយ​បង្កើតនា​ទីនោះ​នូវ​មូលដ្ឋាន​យោធាទី​​២របស់ខ្លួន​នៅ​ឯបរទេស ។ អ្នកជំនាញការ​មួយ​ចំនួនយល់​ថា ក្រុងប៉េកាំង​​មាន​បំណង​ធ្វើ​យោធូបនីយ​កម្ម​នៅ​ប៉ាគីស្ថាន​​រហូត​ដល់​មហា​សមុទ្រ​ឥណ្ឌា ។​

កាសែត THE SOUTH CHINA MORNING POST អះអាង​នា​ពេលថ្មីៗ​នេះ​ថា ចិន​មាន​បំណង​​កសាង​មូលដ្ឋាន​នាវា​ចរណ៍​​យោធា​មួយ​នៅរង្វង់​កំពង់ផែ​យុទ្ធ​សាស្ត្រ​​​ប៉ាគីស្ថាន​ GWADAR ។ កំពង់ផែនេះ​​ជា​ចំណុច​គន្លឹះ​មួយ​នៃច្រក​សេដ្ឋកិច្ច​​ចិន​-ប៉ាគីស្ថាន ហើយ​ក៏ជា​ដំណាក់​​កាល​មួយក្នុង​ចំណោម​ដំណាក់​កាល​សំខាន់​ៗ​នៃ​គម្រោង​​របស់ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង «ការផ្តួចផ្តើម​គំនិត​ផ្លូវ​សូត និង​ខ្សែ​ក្រវាត់​សូត» ។​

យោង​តាម​កាសែត​នេះ​ថា ចេតនា​របស់ចិន​បង្ហាញ​ពីមហិច្ឆតា​​ដែល​សំដៅ​ធ្វើ «​យោធូបនីយ​កម្ម​» ប៉ាគីស្ថាន ហើយជា​ពិសេស​​ក្នុង​មហា​សមុទ្រ​ឥណ្ឌា ។ ម្យ៉ាង​វិញទៀតក្នុងករណី​ចាំ​បាច់ចិន​អាច​ប្រើប្រាស់​ប្រទេសនេះប្រឆាំង​ឥណ្ឌា​ហើយ​ធ្វើ​​​មិន​ដឹង​មិន​ឮ​ចំពោះការ​ព្រួយបារម្ភ​របស់​ឥណ្ឌា​​​ទាក់ទិន​ដល់​អំពើ​ភេរវ​កម្ម ។ ពេលធ្វើ​សម្ភាសន៍​ជាមួយ​​បណ្តា​អ្នកជំនាញការ​កាសែត​នេះ​គូស​បញ្ជាក់​ថា បទពិសោធន៍​ និង​បណ្តា​​​សមត្ថ​ភាព​របស់កង​នាវា​​​ចរណ៍​​ឥណ្ឌា​ក្នុង​តំបន់ គឺ​សម្បូរ​បែបជាង​ប៉ាគីស្ថាន ឬ​ចិន ។​

ការ​ប៉ះទង្គិច​គ្នានានា និង​ការ​រំលោភបំពាន​ខ្សែ​ក្រវាត់ត្រួត​ពិនិត្យ​កើត​មានញឹកញាប់ ។ ឧប្បត្តិហេតុ​​ធ្ងន់ធ្ងរ​ចុងក្រោយ​​កើត​មាន​​កាលពី​រដូវ​ក្តៅមុន​នៅតំបន់​ខ្ពង់​រាប DOKLAM ស្ថិតនៅ​​ចំណុច​ប្រសព្វ​​​៣រវាង​ប្រទេស​ប៊ូតាន ចិន និង​ឥណ្ឌា ។ ការប្រឈមមុខ​ដាក់គ្នា​ដែលមាន​រយៈ​ពេល​២ខែ​មក​ពី​កង​យោធា​ឥណ្ឌាឆ្លង​កាត់ព្រំដែន​រារាំង​ការ​កសាង​ផ្លូវ​ថ្នល់​មួយ​របស់ចិន ។ រួចនា​ដំណាច់ខែ​សីហា ឆ្នាំ២០១៧ ឥណ្ឌា និង​ចិន​​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយដែល​អាច​ចៀស​វាង​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ ។​ កាលពី​ឆ្នាំ​​១៩៦២ ចិន​បាន​ច្បាំង​គ្នាជាមួយ​ឥណ្ឌា​​ក្នុងជម្លោះ​ព្រំដែន​មួយនា​តំបន់​ភ្នំ​ហ៊ីម៉ា​ល័យ​យ៉ា ដោយ​ចិន​ទាមទារ​អធិបតេយ្យ​ភាព​លើ​តំបន់ AKSAI CHIN ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ