ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​លទ្ធភាព​ទប់ស្កាត់ បាន​ត្រឹមតែ​លើក​យីហោ (មានវីដេអូ)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ពិតជា​គួរ​ឲ្យ​ខ្មាស់​អៀន​ណាស់ ដែល​អាជ្ញាធរ​សង្កាត់​ទាំង​២ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ខ្វះ​វិធាន​ការណ៍​ទប់ស្កាត់ បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​អូរ​ដ៏​តូច​មួយ​បោះចោល​សំរាម​ចូល​ក្នុង​ទឹកអូរ​យ៉ាង​អនាធិបតេយ្យ ហើយ​អណ្តែត​ហូរ​ធ្លាក់​ទៅ​ក្នុង​ដៃសមុទ្រ​ព្រែ​កកោះ​ប៉ោ នៃ​ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង ដែល​មើលទៅ​ហាក់បីដូចជា​ធុងសំរាម​មួយ​អីចឹង ។…

ខេត្តកោះកុង ៖ ពិតជា​គួរ​ឲ្យ​ខ្មាស់​អៀន​ណាស់ ដែល​អាជ្ញាធរ​សង្កាត់​ទាំង​២ ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ខ្វះ​វិធាន​ការណ៍​ទប់ស្កាត់ បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​អូរ​ដ៏​តូច​មួយ​បោះចោល​សំរាម​ចូល​ក្នុង​ទឹកអូរ​យ៉ាង​អនាធិបតេយ្យ ហើយ​អណ្តែត​ហូរ​ធ្លាក់​ទៅ​ក្នុង​ដៃសមុទ្រ​ព្រែ​កកោះ​ប៉ោ នៃ​ក្រុង​ខេមរៈភូមិន្ទ​ខេត្តកោះកុង ដែល​មើលទៅ​ហាក់បីដូចជា​ធុងសំរាម​មួយ​អីចឹង ។

ប្រភព​គំនរ​សំរាម​ដែល​ហូរ​ធ្លាក់​ទៅ​ក្នុង​ដៃសមុទ្រ​កោះ​ប៉ោ​នោះ គឺ​ចេញពី​ប្រភព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​មាត់​អូរ ដែល​ម្ខាង​ជា​ទឹកដី​សង្កាត់​ស្ទឹង​វែង និង​ម្ខាង​ទៀត​ជា​ទឹកដី​សង្កាត់​ដងទង់ ។ ជា​ទម្លាប់​ពួក​គាត់​ដែល​រស់នៅ​តាម​មាត់​អូរ តែងតែ​ចោល​សំរាម ឬ​កាក​សំណល់​សព្វសារពើ​ចូល​ទៅ​ក្នុង​ទឹកអូរ ហើយ​ក្នុង​ខណៈ​ពេល​ទឹកសមុទ្រ​ជោ រួច​នាច​ទៅ​វិញ វា​តែងតែ​ហូរ​នាំ​យក​សំរាម​ទាំងឡាយ​ទៅ​ជាមួយ​ទម្លាក់​ក្នុង​ដៃសមុទ្រ ហេតុនេះ​ទើប​ដៃសមុទ្រ​ព្រែ​កកោះ​ប៉ោ​ក្លាយជា​កខ្វក់ ។

មន្ត្រី​អាជ្ញាធរ​សង្កាត់​ទាំង​២​បាន​លើក​ឡើង​ថា កន្លង​មក​សង្កាត់​បាន​ចុះ​ធ្វើការ​ពន្យល់​ណែនាំ​ពី​ការ​វេច​ខ្ចប់ និង​ទុកដាក់​សំរាម​តាម​ធុង​ប្រមូលផ្តុំ​សំរាម​ដើម្បី​ងាយស្រួល​ឲ្យ​ក្រុមហ៊ុន​សំរាម​ប្រមូល​យក តែ​ពួក​គាត់​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​ឡើយ ។

ក្រៅពី​ណែនាំ​ដោយ​ផ្ទាល់​អាជ្ញាធរ​មូលដ្ឋាន បាន​សហ​ការណ៍​ជាមួយ​មន្ទីរ​បរិស្ថាន​លើក​ជា​ស្លាក​បំរាម ថែម​ទៀត​ផង​តែ​ក៏​នៅ​តែ​គ្មាន​ប្រសិទ្ធភាព ។ មន្ត្រី​ហិរញ្ញវត្ថុ​ម្នាក់​អះអាង​ថា ថវិកា​សម្រាប់​ការងារ​បរិស្ថាន​តាម​ទី​សាធារណៈ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ចំនួន​ប្រមាណ​ជាង​២២០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ផ្ដាច់មុខ​មួយ​ឈ្មោះ «​សហគ្រាស ទឹម រិ​ន​» ដេញថ្លៃ​បាន​តែ​ស៊ី​ហើយ​មិន​ធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ