ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តសៀមរាប ព្រួយបារម្ភ​ទីផ្សារ​ធ្លាក់​ចុះ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​គ្រួសារ ដែល​នាំ​គ្នា​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តសៀមរាប កំពុង​មានការ​ព្រួយបារម្ភ ខណៈ​ទីផ្សារ​ក្រពើ​ធ្លាក់​ចុះ ដោយសារ​មាន​ឈ្មួញកណ្តាល​ដេញថ្លៃ​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង ដូច្នេះ​ពួក​គាត់​សូម​សំណូមពរ​ឱ្យ​សមាគម​ន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​ផង គ្រាន់​បាន​លុយ​យក​មក​សង​រំ​លោះ…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​គ្រួសារ ដែល​នាំ​គ្នា​ចិញ្ចឹម​ក្រពើ​នៅ​ខេត្តសៀមរាប កំពុង​មានការ​ព្រួយបារម្ភ ខណៈ​ទីផ្សារ​ក្រពើ​ធ្លាក់​ចុះ ដោយសារ​មាន​ឈ្មួញកណ្តាល​ដេញថ្លៃ​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង ដូច្នេះ​ពួក​គាត់​សូម​សំណូមពរ​ឱ្យ​សមាគម​ន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​ផង គ្រាន់​បាន​លុយ​យក​មក​សង​រំ​លោះ អង្គការ និង​ជួយ​ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ផង​ដែរ ។

តំណាង​ពលរដ្ឋ​ជាង​៥០០​គ្រួសារ ដែល​ចិញ្ចឹម​ក្នុង​ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​ថា មូលហេតុ​ក្រពើ​ចុះថ្លៃ ដោយសារ​មាន​ឈ្មួញកណ្តាល​ដេញថ្លៃ​ទិញ​ឱ្យ​ពួក​គាត់​ក្នុង​តម្លៃ​ថោក ទើប​ពួក​គាត់​មានការ​ព្រួយបារម្ភ ព្រោះ​កាលពី​ឆ្នាំទៅ​មួយ កូន​ក្រពើ​១​ក្បាល​តម្លៃ​២០​ទៅ​២៦​ដុល្លារ មក​ដល់​បច្ចុប្បន្ន​កូន​ក្រពើ​១​ក្បាល​បាន​ត្រឹមតែ​តម្លៃ​១០​ទៅ​១៥​ដុល្លារ​ប៉ុណ្ណោះ ។ ចំណែក​ក្រពើ​ធំ​១​គីឡូ ពី​មុន​តម្លៃ​៧​ទៅ​១០​ដុល្លារ មក​ដល់​បច្ចុប្បន្ន​ធ្លាក់​ចុះ​ក្នុង​១​គីឡូ​សល់​តែ​តម្លៃ​៤​ដុល្លារ ។

ប្រភព​បាន​រៀបរាប់​បន្ត​ថា ពួក​គាត់​សូម​សំណូមពរ​ឱ្យ​សមាគម​ន៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ជួយ​កុំឱ្យ​ឈ្មួញកណ្តាល​មក​ដេញថ្លៃ​ទិញ​បន្ត​ទៅ​លក់​នៅ​ក្រៅប្រទេស​ទៀត ព្រោះ​ពួក​គេ​អាង​មាន​លុយ និង​មាន​ខ្នង ទើប​ពួក​គេ​ហ៊ាន​ទំលាក់​តម្លៃ​ឱ្យ​ពួក​ខ្ញុំ​យ៉ាង​ដូច្នេះ ។ ប្រ​សិន​មក​ទិញ​ក៏​ទិញ​ចុះ សូម​ឱ្យ​តម្លៃ​ដូច​មុន ឬ​ក៏​ប្រហាក់ប្រហែល​ពី​មុន​ផង កុំ​ទម្លាក់​ដល់​ជិត​បាត​ភក់ ធ្វើ​ឱ្យ​ពួក​គាត់​គ្មាន​លុយ​ឯណា សម្រាប់​ទិញ​ចំណី​ឱ្យ​វា​ស៊ី និង​គ្មាន​លុយ​ឯណា​សម្រាប់​ថែម​បង់ថ្លៃ​អង្គការ​នោះ​ទេ ។

ជុំវិញ​ករណី​ខាងលើ​នោះ​ដែរ លោក លន់ ណាំ ប្រធាន​សមាគម​ន៍​ក្រពើ​ក្នុង​ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ យ៉ាង​ខ្លី​ថា​ខ្ញុំ​កំពុង​ជាប់​ប្រជុំ ។ ចំណែក លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប ក៏​មិន​អាច​ទំនាក់ទំនង​បាន​ដែរ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៨ ជុំវិញ​ករណី​ខាងលើ​នោះ​ដោយសារ​ទូរស័ព្ទ​នៅ​ក្រៅ​តំបន់​សេវា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ