ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ជែង​ខាងស្តាំ​ដៃ​ចំណុច​ផ្លូវបត់​កែង ត្រូវ​រថយន្ត​យី​ឌុ​ប​បុក​កិន​ស្លា.ប់​២​នាក់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នារី​វ័យក្មេង​ដ៏​ស្រស់​សោភា​២​នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​បង្ក​ឡើង​ដោយ​ជន​រង​គ្រោះ​ខ្លួនឯង បើក​វ៉ា​ជែង​ខាងស្តាំ​ដៃ​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ ហើយ​វ៉ា​មិន​ផុត​ត្រូវ​រថយន្ត​បុក និង​កិន​ពីលើ​តែ​ម្តង ។…

ខេត្តព្រៃវែង ៖ នារី​វ័យក្មេង​ដ៏​ស្រស់​សោភា​២​នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​បង្ក​ឡើង​ដោយ​ជន​រង​គ្រោះ​ខ្លួនឯង បើក​វ៉ា​ជែង​ខាងស្តាំ​ដៃ​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ ហើយ​វ៉ា​មិន​ផុត​ត្រូវ​រថយន្ត​បុក និង​កិន​ពីលើ​តែ​ម្តង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១១ ត្រង់​ចំណុច​ផ្លូវកែង​បែក​ជា​៣ ខាង​មុខ​បន្ទាយ​អាវុធហត្ថ​ស្រុក ស្ថិត​ក្នុងភូមិ​ឈើ​កាច់ ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ គ្រោះថ្នាក់​នេះ បាន​បណ្តាល​ឲ្យ​នារី​វ័យក្មេង​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ម្នាក់​ឈ្មោះ វឿ​ន ស្រី​ល័​ក្ខ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ទង ឃុំ​ស្វាយ​ជ្រំ ស្រុក​មេ​សាង និង​ម្នាក់​ទៀត​ឈ្មោះ ធន់ សា​រ៉េ​ន អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អង្គាស​ដី ឃុំ​ស្រុក​ជាមួយ​គ្នា ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​បញ្ជាក់​ប្រាប់​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រង​គ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ១CT-៧៤៥៨ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​មាន​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ភ្លៅ​៥ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ៣A-២៨៤៤ បើក​នៅ​ពីមុខ​ក្នុង​ទិស​ដៅ​ស្របគ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវបត់​កែង ម៉ូតូ​ជន​រង​គ្រោះ​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​យី​ឌុ​ប​ខាង​មុខ ដោយ​បើក​វ៉ា​ខាងស្តាំ​ដៃ​រថយន្ត តែ​វ៉ា​មិន​ផុត​ក៏​ត្រូវ​រថយន្ត​បុក​ដួល ហើយ​កិន​ពីលើ​ថែម​ទៀត បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ទាំង​២ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង ។

ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ទៅ​ដល់ ហើយ​បាន​ចាប់​ឃាត់​អ្នកបើកប​រថយន្ត​យី​ឌុ​ប​ឈ្មោះ រុន រឿង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ​ក៌ ព្រមទាំង​រថយន្ត​ទុក ចំណែក​សាកសព​នារី​រង​គ្រោះ ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ លុះ​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ