ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ស្ម​័គ្រ​ចិត្ត​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥត​គិតថ្លៃ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម្បី​លើកកម្ពស់​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​សុខាភិបាល​ផង​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក ស សុខា…

ខេត្តព្រៃវែង ៖ ដើម្បី​លើកកម្ពស់​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​សុខាភិបាល​ផង​នោះ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក ស សុខា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ប្រមាណ​ជាង​៥០​នាក់ ចុះ​ទៅ​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាមរ​ក៌ ដោយ​ឥត​គិតថ្លៃ ។

លោក ស សុខា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង បាន​មាន​ប្រសាសន៍​ថា ការ​ពិនិត្យ​ព្យាបាល​ជំងឺ​នេះ គឺ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទេ ចំណែក​ឯក​ក្រុម​គ្រូពេទ្យ​ទាំង​អស់នេះ គឺ​សុទ្ធតែ​ជា​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ឯកទេស​ច្បាស់លាស់ ដោយ​ក្នុង​នោះ​មួយ​ចំនួន​មក​ពី​រាជធានី​ភ្នំពេញ និង​មួយ​ចំនួន​ទៀត​ជា​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​ខេត្តព្រៃវែង ។

លោក​បាន​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក មាន​កិច្ចសហការ​ណ៍​ជាមួយ​មន្ទីរពេទ្យ​ធំ​ៗ​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ហើយ​ពេល​ចុះ​ព្យាបាល​នេះ បើ​មាន​អ្នកជំងឺ​ណា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ លោក​នឹង​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​តាម​មន្ទីរពេទ្យ​ធំ​ៗ​នៅ​ក្នុងស្រុក ឬ​ក៏​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស ជាមួយនឹង​មន្ទីរពេទ្យ​ធំ​ៗ ដែល​បាន​សហ​ប្រ​តិ​ប​ត្កិ​ការណ៍​ជាមួយ​គ្នា​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ស សុខា បាន​ណែនាំ​ដល់​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ឲ្យ​យកចិត្ត​ទុក​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​អស់ពី​លទ្ធភាព និង​បាន​ផ្តាំផ្ញើ​ដល់​អ្នកជំងឺ​ទាំងអស់​ត្រូវ​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់ ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​ត្រូវ​រក្សា​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ជាប់​ជា​និច្ច គឺ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ឥត​គិតថ្លៃ​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ស សុខា បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ នៅ​តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្តព្រៃវែង ហើយ​គិត​មក​ដល់​ស្រុក​ពាមរ​ក៌​នេះ ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​សេវា​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នេះ មាន​ចំនួន​១៥,០០០​នាក់​ហើយ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ថែម​ទៀត ព្រោះ​សកម្មភាព​នេះ​មិន​ទាន់​បញ្ចប់​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ